ខេត្តសុវណ៌ភូមិ
ខេត្តសុវណ៌ភូមិ ร้อยเอ็ด | |||
---|---|---|---|
| |||
![]() | |||
ប្រទេស | ![]() | ||
ទីរួមខេត្ត | ក្រុងសុវណ៌ភូមិ | ||
ផ្ទៃក្រឡា | |||
• សរុប | ៧៨៧៣ គម2 (៣.០៤០ ម៉ាយ ការ) | ||
ចំណាត់ថ្នាក់ផ្ទៃក្រឡា | ២៥ | ||
ល្វែងម៉ោង | ICT (ម.ស.ស.+7) | ||
លេខកូដប្រៃសណីយ៍ | 45xxx | ||
លេខកូដហៅទូរស័ព្ទ | 043 | ||
ក្រមអ.ម.អ. ៣១៦៦ | TH-45 | ||
គេហទំព័រ | roiet.go.th |
ខេត្តសុវណ៌ភូមិ ឬ សុវណ្ណភូមិ (សៀម : ร้อยเอ็ด) គឺជាខេត្តដែលស្ថិតនៅភាគឦសានប្រទេសសៀមៗហៅថាអ៊ីសាន។ខេត្តនេះមានព្រំប្រទល់ជាប់នឹងខេត្តកាលសិន្ធុ ខេត្តមុក្តាហារ ខេត្តយសោធរ ខេត្តសិរីសាកេត ខេត្តសុរិន្ទ្រ និង ខេត្តមហាសារគាម។
ខេត្តសុវណ្ណភូមិ គឺជាខេត្តរបស់ខ្មែរនៅសម័យអង្គរដែលបានមកពីពាក្យ សុវណ្ណ + ភូមិ។ពាក្យសុវណ្ណភូមិមានន័យថាដែនដីមាស។
- សុវណ្ណ មានន័យថា មាស
- ភូមិ មានន័យថា ដែនដី តំបន់
ខេត្តនេះមានទីតាំងស្ថិតនៅតាមបណ្ដោយដងទន្លេមេគង្គលើដែលសម្បូរទៅដោយមច្ឆាជាតិដីមានជីវជាតិល្អដែលអនុគ្រោះដល់វិស័យកសិកម្មនៅក្នុងតំបន់នេះ។បច្ចុប្បន្នខេត្តនេះត្រូវបានប្រទេសសៀមប្តូរឈ្មោះទៅជាខេត្តរ៉យអេតវិញ។

ប្រវត្តិ
[កែប្រែ]នៅក្នុងសម័យអង្គរជនជាតិខ្មែរបានមកតាំងទីលំនៅនៅក្នុងតំបន់នេះដូចដែលមានប្រាសាទបុរាណខ្មែរបានបាក់បែកជាច្រើនជាភស្តុតាង។ទោះជាយ៉ាងណាក៏ដោយប្រវត្តិសាស្រ្តសំខាន់នៃខេត្តនេះបានចាប់ផ្តើមឡើងនៅពេលដែលជនជាតិលាវមកពីចម្ប៉ាស័ក្តិបានមកតាំងទីលំនៅនៅជិតខេត្តសុវណ៌ភូមិនេះនៅក្នុងសម័យអយុធ្យា។នៅចុងសតវត្សរ៍ទី ១៨ ស្ដេចតាក់ស៊ីនបានផ្លាស់ទីក្រុងទៅទីក្រុងបច្ចុប្បន្នដែលនៅពេលនោះគេហៅថាសាកេតនគរ។
រដ្ឋបាល
[កែប្រែ]ខេត្តសុវណ៌ភូមិ ចែកចេញជា ២០ ក្រុង/ស្រុក ១៩៣ សង្កាត់/ឃុំ និង ២៣១១ ភូមិ ៖

លេខរៀង | ឈ្មោះភាសាខ្មែរ | ឈ្មោះអក្សរឡាតាំង | ឈ្មោះភាសាសៀម |
---|---|---|---|
០១ | ក្រុងសុវណ៌ភូមិ | Mueang Roi Et | เมืองร้อยเอ็ด |
០២ | ស្រុកកសិវិស័យ | Kaset Wisai | เกษตรวิสัย |
០៣ | ស្រុកផាធុមរ៉ាត់ | Pathum Rat | ปทุมรัตต์ |
០៤ | ស្រុកចតុរ៉ាផាកភិម៉ាន | Chaturaphak Phiman | จตุรพักตรพิมาน |
០៥ | ស្រុកថាវ៉ាត់បុរី | Thawat Buri | ธวัชบุรี |
០៦ | ស្រុកភ្នំប្រៃ | Phanom Phrai | พนมไพร |
០៧ | ស្រុលផុនថង | Phon Thong | โพนทอง |
០៨ | ស្រុកពោធិ៍ជ័យ | Pho Chai | โพธิ์ชัย |
០៩ | ស្រុកណងផក | Nong Phok | หนองพอก |
១០ | ស្រុកសិលាភូមិ | Selaphum | เสลภูมิ |
១១ | ស្រុកសុវណ្ណភូមិ | Suwannaphum | สุวรรณภูมิ |
១២ | ស្រុកមឿងសុ័ង | Mueang Suang | เมืองสรวง |
១៣ | ស្រុកផុនសាយ | Phon Sai | โพนทราย |
១៤ | ស្រុកអាសាម៉ាត | At Samat | อาจสามารถ |
១៥ | ស្រុកម៉ីវ៉ាឌី | Moei Wadi | เมยวดี |
១៦ | ស្រុកស្រីសម្ដេច | Si Somdet | ศรีสมเด็จ |
១៧ | ស្រុកចង្ហាន់ | Changhan | จังหาร |
១៨ | ស្រុកឈៀងក្វាន | Chiang Khwan | เชียงขวัญ |
១៩ | ស្រុកណងហ៊ី | Nong Hi | หนองฮี |
២០ | ស្រុកដង្ខៅហ្លួង | Thung Khao Luang | ทุ่งเขาหลวง |
ប្រាសាទ
[កែប្រែ]- ប្រាសាទគូក្រាដូន
- ប្រាសាទគូកាសិង្ហ
- ប្រាសាទគូផុនរកាង
- ប្រាសាទគូព្រះកុណា
- ប្រាសាទណងគូ
- ប្រាសាទស្រះគូ
- ប្រាសាទហ៊ិនកុង
- ប្រាសាទហ៊ិនបានណងឃុន