Jump to content

ប្រាសាទទេពប្រណម្យ

ពីវិគីភីឌា
(ត្រូវបានបញ្ជូនបន្តពី ប្រាសាទទេពប្រណម)

ប្រាសាទទេពប្រណម្យ

ឈ្មោះប្រាសាទ ប្រាសាទទេពប្រណម្យ
រជ្ជកាល ព្រះបាទយសោវរ្ម័នទី ១
កាលបរិច្ឆេទ ចុងសតវត្សរ៍ទី ០៩
ឧទ្ទិសថ្វាយ ព្រះពុទ្ធសាសនា
រចនាបថ ខ្មែរ
ទីតាំង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប
កូអរដោនេ 13°26′54″N 103°51′27″E / 13.44833°N 103.85750°E / 13.44833; 103.85750Coordinates: 13°26′54″N 103°51′27″E / 13.44833°N 103.85750°E / 13.44833; 103.85750

ប្រវត្តិប្រាសាទ

[កែប្រែ]

ប្រាសាទទេពប្រណម្យ មានទីតាំងស្ថិតនៅខាងជើងនៃលានស្តេចគំលង់និងខាងលិចផ្លូវទៅខ្លោងទ្វារដីឆ្នាំង។ប្រាសាទនេះកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី ១។ផ្នែកផ្សេងៗនៃប្រាសាទនេះគឺត្រូវបានកសាងឡើងនៅក្នុងពេលផ្សេងៗពីគ្នាគឺចាប់ពីចុងសតវត្សរ៍ទី ០៩ ដល់ទី ១៣។ប្រាសាទនេះកាលពីដើមឡើយគឺជាវត្តព្រះពុទ្ធសាសនារបស់ព្រះបាទយសោវរ្ម័នទី ១ នៅចុងសតវត្សរ៍ទី ០៩។ប្រាសាទទេពប្រណម្យគឺជាទីកន្លែងដែលមានរូបព្រះអង្គុយប្រណម្យប៉ុន្តែសព្វថ្ងៃនេះរូបនោះបានបាត់ទៅហើយ។ទេពជាពាក្យសំស្រ្កឹតមានន័យថាព្រះប្រណម្យក៏ជាពាក្យសំស្រ្កឹតដែរដែលមានន័យថាសំពះឬលុតជង្គត់ឱនគោរព។លើសពីនេះអាស្រមស្ថិតនៅខាងត្បូងបារាយណ៍ខាងកើតដែលបានកសាងឡើងនៅចុងសតវត្សរ៍ទី ០៩ នៅក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី ១ និងប្រាសាទនេះបានបញ្ជាក់ថាព្រះពុទ្ធសាសនាមានតាំងពីសម័យនោះផងដែរ។[]

វត្តទេពប្រណម្យគឺជាបុរាណស្ថានព្រះពុទ្ធសាសនាដ៏សំខាន់មួយនៅក្នុងរាជធានីអង្គរធំដែលស្ថិតនៅខាងជើងលានស្តេចគំលង់តាមផ្លូវឆ្ពោះទៅប្រាសាទបាលិលេយ្យ ខេត្តសៀមរាប បើគេធ្វើដំណើរពីប្រាសាទបាយ័នឆ្ពោះទៅខ្លោងទ្វារដីឆ្នាំគឺស្ថិតនៅខាងឆ្វេងដៃ។ទីតាំងនេះមានអ្នកបុរាណវិទ្យាមកសិក្សាច្រើនលើករួចមកហើយរូបភាពទាំងអស់នេះអាចជាការរួមចំណែកដ៏សំខាន់មួយនៅក្នុងការយល់ដឹងបន្ថែមអំពីការជួសជុលបុរាណស្ថាននិងបរិបទព្រះពុទ្ធសាសនាសម័យក្រោយអង្គរឬសម័យកណ្ដាល។តាមរូបភាពសាលាបារាំងចុងបូព៌ាប្រទេសបានបង្ហាញថារូបសំណាកព្រះពុទ្ធត្រាស់ដឹងធ្វើពីថ្មភក់ដ៏ធំនេះធ្លាប់ត្រូវបានជួសជុលដោយដូនតាខ្មែរនាសម័យអាណានិគមបារាំង។មែនទែនទៅឈ្មោះទេពប្រណម្យគឺយកទៅតាមឈ្មោះព្រះពុទ្ធលើកព្រះហស្ថទាំង ០២ ប្រណម្យដែលស្ថិតនៅខាងក្រោយខឿនឧបោសថដែលអ្នកខ្លះមិនទាំងចាប់អារម្មណ៍ថាមានរូបសំណាកនៅទីនោះផងបើសិនជាមិនចាប់អារម្មណ៍។វត្តទេពប្រណម្យ វត្តតាំងតុ វត្តព្រះសិអារ្យមេត្រី វត្តព្រះអង្គកងជុំ វត្តព្រះវិហារប្រាំពីរល្វែង វត្តព្រះឥន្ទ្រទេពជាដើមសុទ្ធតែជាខឿនឧបោសថព្រះពុទ្ធសាសនាថេរវាទ[]

រូបថត

[កែប្រែ]

ឯកសារយោង

[កែប្រែ]
  1. Makara, TOUCH (2023-10-27). "ប្រាសាទទេពប្រណម (ប្រាសាទស្ថិតក្នុងអង្គរធំ) ខេត្តសៀមរាប - Phkasla Partner". Retrieved 2025-07-09.
  2. "ព្រះពុទ្ធរូបនៅប្រាសាទវត្តទេពប្រណម្យ រចនាបថខ្មែរដ៏សមសួន តាំងតែអំពីចុងសម័យអង្គរ". news.sabay.com.kh. Retrieved 2025-07-09.