ប្រាសាទរោងល្មុង
Appearance
(ត្រូវបានបញ្ជូនបន្តពី ប្រាសាទរោងរមុង)
ប្រាសាទរោងល្មុង | |
![]() | |
ឈ្មោះប្រាសាទ | ប្រាសាទរោងល្មុង |
រជ្ជកាល | ព្រះបាទយសោវរ្ម័នទី ១ |
កាលបរិច្ឆេទ | ដើមសតវត្សរ៍ទី ១០ |
ឧទ្ទិសថ្វាយ | ព្រហ្មញ្ញសាសនា |
រចនាបថ | បាក់ខែង និង បន្ទាយស្រី |
ទីតាំង | សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប |
កូអរដោនេ | 13°25′19.4″N 103°51′35.3″E / 13.422056°N 103.859806°ECoordinates: 13°25′19.4″N 103°51′35.3″E / 13.422056°N 103.859806°E |
ប្រវត្តិប្រាសាទ
[កែប្រែ]ប្រាសាទរោងល្មុង មានទីតាំងស្ថិតនៅទិសពាយ័ព្យនៃប្រាសាទភ្នំបាខែងនៅក្នុងបរិវេណឧទ្យានអង្គរឬក៏គេអាចនិយាយបានថាជាប្រាសាទរណបឲ្យភ្នំយសោធរគិរី ឬ ភ្នំបាខែងនេះតែម្ដងដែលពីមុនគឺជាផ្ចិតនៃរាជធានីយសោធបុរៈរបស់ព្រះបាទយសោវរ្ម័នទី ១។ភ្នំបាខែងក្រៅពីមានឈ្មោះថាភ្នំយសោធរគិរីគេក៏ហៅម្យ៉ាងទៀតថាជាភ្នំកណ្ដាលហើយមានប្រាសាទជារណបជាច្រើននៅក្នុងនោះប្រាសាទរោងល្មុងក៏ជាប្រាសាទមួយនៅក្នុងចំណោមនោះផងដែរ។ប្រាសាទនេះមានចម្ងាយប្រមាណជា ០៧ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។ប្រាសាទនេះកសាងឡើងពីឥដ្ឋបែរមុខទៅទិសខាងលិចបច្ចុប្បន្នសល់ត្រឹមពាក់កណ្ដាលតួប៉ុណ្ណោះដោយកំពូលបានរលំបាក់បែកបាត់បង់រូបរាងអស់ទៅហើយ។[១]
ឯកសារយោង
[កែប្រែ]- ↑ "ថ្ងៃលិចនៅ ប្រាសាទរោងល្មុងជាប្រាសាទឥដ្ឋរណប ភ្នំយសោធរគិរី ដែលមនុស្សគ្រប់គ្នាមើលរំលង". 柬埔寨头条 (in ចិន). 2022-06-06. Retrieved 2025-07-10.