មហារាជអេឡិចសាន់ដឺ
មហារាជអាឡិចសាន់ឌឺ | |||||
---|---|---|---|---|---|
មហារាជនៃប្រទេសក្រិក | |||||
![]() រូបចម្លាក់ទ្រង់ | |||||
ប្រសូត | ថ្ងៃទី២១ ខែកក្កដា ឆ្នាំ៣៥៦មុនគ.ស ម៉ាសេដូន | ||||
សុគត | ថ្ងៃទី១១ ខែមិថុនា ឆ្នាំ៣២៣មុនគ.ស(នៅព្រះជន៣២វស្សា) បាប៊ីឡូន | ||||
|
អំឡុងវ័យកុមារភាព
[កែប្រែ]អាឡិចបានប្រសូត្រនៅឆ្នាំ៣៥៦មុនគ.សនៅឯក្រុងភីលឡា រាជធានីអាណាចក្រម៉ាសេដូន។ ឪពុកលោកគឺជាស្ដេចភីលីបទី២ ជាអ្នកកសាងនគរនេះអោយរឹងមាំនិងមានអំណាច ម្ដាយរបស់លោកគឺជាម្ចាស់ក្សត្រី អូឡាំភៀដែលមកពីត្រកូលស្ដេចអាភៃរុស ក្នុងវ័យកុមារភាពក្នុងព្រះជន១៣ឆ្នាំ ទ្រង់បានសិក្សាជាមួយអ្នកប្រាជ្ញអារីស្តូតែល ទ្រង់បានសិក្សារៀនសូត្រ វិជ្ជាចម្បាំង វិទ្យាសាស្រ្ត ទស្សនៈវិជ្ជា
អំឡុងពេលឡើងគ្រង់រាជ
[កែប្រែ]ក្រោយទ្រង់ឈានដល់ព្រះជន២០ឆ្នាំ ឪពុករបស់ទ្រង់ត្រូវបានគេធ្វើគត់ ហើយទ្រង់ក៏បានឡើងសោយរាជ ពេលនោះមានទីក្រុងជាច្រើនបានបះបោរនិងទ្រង់ដោយគិតថាទ្រង់នៅក្មេងពេក ប៉ុន្តែក្រោយមកមិនយូរប៉ុន្មាន ទ្រង់ក៏បានបង្ហាញទេពកោសល្យផ្នែកសង្គ្រាមរបស់ទ្រង់ក្នុងការកម្ទេចពួកបះបោរ អំឡុងសម័យនោះអាណាចក្រពែរ្សគឺជាមហាអំណាចដែលខ្លាំងជាងគេលើលោក ទ្រង់ក៏បានសម្រេចចិត្តបើកការឈ្លានពានទៅលើអាណាចក្រនោះ នៅឆ្នាំ៣៣៤មុនគ.ស ទ្រង់បានឆ្លងចូលដល់ទ្វីបអាសុីជាមួយកងទ័ពទ្រង់និងបានច្បាំងជាច្រើនដង ក្រោយពីកម្ទេចអាណាចក្រពែរ្ស ទ្រង់បានពង្រីកអាណាចក្រទ្រង់ដល់អេហ្សីបនិងឥណ្ឌាទៀតផង ហើយក៏មានទីក្រុងមួយនៅអេហ្សីបដែលទ្រង់ជាអ្នកដាក់ឈ្មោះផងដែលមានឈ្មោះថា អាឡិចសាន់ទ្រា

ជីវិតចុងក្រោយ
[កែប្រែ]នៅឆ្នាំ៣៣២មុនគ.ស នៅព្រះជន៣២ឆ្នាំ ទ្រង់បានស្លាប់នៅក្រុងបាប៊ីឡូនក្រោយពេលទ្រង់ឈឺ ការស្លាប់របស់ទ្រង់នៅតែគ្មានអ្នកដឹងដោយអ្នកខ្លះថាទ្រង់ស្លាប់ដោយសារ ថ្នាំបំពុល គ្រុនក្ដៅ ឬជំងឺផ្សេងៗទៀត