ខេត្តរាជបុរី
ការរចនា
(ត្រូវបានបញ្ជូនបន្តពី ខេត្តរាជបុរី)
ខេត្តរាជបុរី (សៀម : ราชบุรี) កាលពីដើមឡើយគឺជាដែនដីចំណុះឲ្យខេត្តកញ្ចនបុរីដែលមានប្រាសាទមហាធាតុជាតឹកតាងច្បាស់លាស់ហើយខេត្តនេះអាណាចក្រខ្មែរមិនអាចមានលទ្ធិភាពគ្រប់គ្រងបានតទៅទៀតនៅក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី ៨។ខេត្តរាជបុរីគឺជាខេត្តមួយនៅក្នុងចំណោមខេត្តទាំង ៧៦ របស់ប្រទេសសៀមដែលស្ថិតនៅភាគខាងលិចប្រទេសសៀម។ខេត្តនេះមានព្រំប្រទល់ជាប់នឹងខេត្តកញ្ចនបុរី ខេត្តនរគបឋម ខេត្តសមុទ្រសាគរ ខេត្តសមុទ្រសង្គ្រាម និង ខេត្តពេជ្របុរី ហើយនៅភាគខាងលិចវាមានព្រំប្រទល់ជាប់នឹងតំបន់តានីនថារយី ប្រទេសមីយ៉ាន់ម៉ា។
| ខេត្តរាជបុរី ราชบุรี | |||
|---|---|---|---|
| |||
| ប្រទេស | |||
| ទីរួមខេត្ត | ក្រុងរាជបុរី | ||
| ផ្ទៃក្រឡា | |||
| • សរុប | ៥១៨៩ គម2 (២០០៣ ម៉ាយ ការ) | ||
| ចំណាត់ថ្នាក់ផ្ទៃក្រឡា | ៤៣ | ||
| ល្វែងម៉ោង | ICT (ម.ស.ស.+7) | ||
| លេខកូដប្រៃសណីយ៍ | 70xxx | ||
| លេខកូដហៅទូរស័ព្ទ | 032 | ||
| ក្រមអ.ម.អ. ៣១៦៦ | TH-70 | ||
| គេហទំព័រ | ratchaburi.go.th | ||
ខេត្តរាជបុរីមានចម្ងាយ ៨០ គីឡូម៉ែត្រពីទីក្រុងបាងកក(ខេត្តបឹងកក់)នៅភាគខាងលិចនិងមានព្រំប្រទល់ជាប់នឹងប្រទេសភូមានៅភាគខាងលិចដែលមានជួរភ្នំតេណាស៊ីរីមជាព្រំដែនធម្មជាតិ។ទន្លេម៉ែក្លងជាទន្លេដែលហូរកាត់កណ្តាលក្រុងរាជបុរី។

ប្រវត្តិ
[កែប្រែ]រដ្ឋបាល
[កែប្រែ]ខេត្តរាជបុរី ចែកចេញជា ១០ ក្រុង/ស្រុក ១០៤ សង្កាត់/ឃុំ និង ៩៣៥ ភូមិ ៖

| លេខរៀង | ឈ្មោះភាសាខ្មែរ | ឈ្មោះអក្សរឡាតាំង | ឈ្មោះភាសាសៀម |
|---|---|---|---|
| ០១ | ក្រុងរាជបុរី | Mueang Ratchaburi | เมืองราชบุรี |
| ០២ | ស្រុកចមបឹង | Chom Bueng | จอมบึง |
| ០៣ | ស្រុកសួនភឿង | Suan Phueng | สวนผึ้ง |
| ០៤ | ស្រុកដាំណើនសាឌួក | Damneon Saduak | ดำเนินสะดวก |
| ០៥ | ស្រុកបានពង | Ban Pong | บ้านโป่ง |
| ០៦ | ស្រុកបាងផែ | Bang Phea | บางแพ |
| ០៧ | ស្រុកពុទ្ធថារ៉ាម | Photharam | โพธาราม |
| ០៨ | ស្រុកប៉ាកថ | Pak Tho | ปากท่อ |
| ០៩ | ស្រុកវត្តភ្លេង | Wat Phleng | วัดเพลง |
| ១០ | ស្រុកបានខា | Ban Kha | บ้านคา |
