Jump to content

កងកម្លាំងប្រដាប់អាវុធអាមេនី

ពីវិគីភីឌា
កងកម្លាំងប្រដាប់អាវុធអាមេនី
Հայաստանի զինված ուժեր
និមិត្តសញ្ញា
បង្កើតឡើង២៨ ឧសភា ១៩១៨
ទម្រង់បច្ចុប្បន្ន២៨ មករា ១៩៩២
សាខាសេវាកម្មកងយោធាអាមេនី
កងអាកាសអាមេនី
ការិយាល័យ​ក​ណ្តា​លយ៉េរីវ៉ាន
គេហទំព័រmil.am
ថ្នាក់ដឹកនាំ
ប្រធានាធិបតី/មេបញ្ជាការ វាហាក់ន៍ ខាចាតូរយាន
នាយករដ្ឋមន្ត្រីនីកូល ផាស៊ីនយាន
រដ្ឋមន្ត្រីការពារជាតិ ស៊ូរែន ផាពីយាន
នាយឧត្ដមសេនីយ៍ អេដវ៉ាត អាស្រាន
កម្លាំងមនុស្ស
អាយុយោធា១៨ទៅ៣០
កំណែន២៤ខែ
មានសម្រាប់
បម្រើយោធា
៨០៩,៥៧៦, age 15–49
សាកសមសម្រាប់
ការបម្រើយោធា
៦៣៧,៧៧៦ males, age 15–49,
729,846 females, age 15–49
ឈានដល់អាយុយោធា
ជារៀងរាល់ឆ្នាំ
៣៥,៧៧៤
បុគ្គលិកសកម្ម៧០,០០០
បុគ្គលិកបម្រុង២១០,០០០
បុគ្គលិកដែលបានដាក់ពង្រាយ៥៩នាក់នៅកូសូវ៉ូ
៣៣នាក់នៅលីបង់

កងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋអាមេនី ជួនកាលគេហៅថា កងទ័ពអាមេនី គឺជាយោធាជាតិរបស់ប្រទេស អាមេនី

ប្រវត្តិសាស្រ្ត

[កែប្រែ]

អំឡុងសង្គ្រាមលោកលើទី១ មានជនជាតិអាមេនីជាច្រើនបានចូលរួមបម្រើក្នុងជួរយោធាចក្រភពរុស្សី ក្រោយពេលចក្រភពរុស្សីបានបែកបាក់ កងទ័ពអាមេនីដែលធ្លាប់បម្រើការនៅកងទ័ពរុស្សីបានរួមគ្នាបង្កើត កងកម្លាំងប្រដាប់អាវុធដំបូងរបស់ខ្លួន

នៅដើមឆ្នាំ១៩១៨ កងកម្លាំងទាំងនោះ បានក្លាយជាអង្គភាពយោធាអាមេនី ដែលបានចូលរួមច្បាំងប្រឆាំង ចក្រភពអូតូម៉ង់ ក្រោយមកវាបានក្លាយជា សង្គ្រាម ទួកគី-អាមេនី ជាសង្គ្រាមដែល អាមេនីបានប្រយុត្ធប្រឆាំងការពារប្រជាជនខ្លួនពីពួកអូតូម៉ង់

ក្រោយពីច្បាំងគ្នាយ៉ាងយូរមក អូតូម៉ង់បានអោយអាមេនី ចុះសន្ធិសញ្ញាបាទុម សន្ធិសញ្ញាបាននិយាយថា អាមេនីត្រូវតែប្រគូលដែនដីទាំងប៉ុណ្ណោះមកអោយអូតូម៉ង់វិញ ព្រមទាំងរំសាយកងទ័ពភាគច្រើនចេញទាំងអស់ នេះជាចលនាដំបូងបង្អស់របស់ប្រជាជនអាមេនី

ក្រោយពីមានឯករាជ្យនៅឆ្នាំ១៩១៨ កងកម្លាំងប្រដាប់អាវុធអាមេនីនៅខ្សោយនៅឡើយ ហើយពួកគេត្រូវច្បាំងជាមួយមហាចក្រភពជាអូតូម៉ង់និងសហភាពសូវៀត ក្រោយមកនៅឆ្នាំ១៩២០ អាមេនីត្រូវបានកាន់កាប់ទាំងស្រុងពីសហភាពសូវៀត

អំឡុងសម័យសូវៀត អាមេនីជាសមាជិកមួយនៃសមាជិកដទៃទៀតក្នុងសហភាពសូវៀត មានជនជាតិអាមេនីខ្លះបានក្លាយជា មេបញ្ជាការកំពូល អ្នកបើកយន្តហោះ និងទាហានសហភាពសូវៀត

ក្រោយពីការដួលរលំនៃសហភាពសូវៀត អាមេនីបានប្រកាសខ្លួនជាប្រទេសឯករាជ្យនៅឆ្នាំ១៩៩១ ខែកញ្ញា ថ្ងៃទី២១ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៩២ ប្រទេសអាមេនីបានប្រកាសជាផ្លូវការអំពើការបង្កើតកងប្រដាប់អាវុធការពារជាតិ ភាគច្រើននៃស្នូលយោធារបស់អាមេនី ជា អតីតៈមេបញ្ជាការពីសម័យសូវៀត