កាណាដា
| Canada | |
|---|---|
ទីតាំងប្រទេសកាណាដា (ក្រហម) នៅលើភូគោល  | |
| រាជធានី | អូតាវ៉ា 45°24′N 75°40′W / 45.400°N 75.667°W  | 
| ទីក្រុងធំបំផុត | តូរ៉ុនតូ | 
| ភាសាផ្លូវការ | ភាសាអង់គ្លេស និង ភាសាបារាំង | 
| ក្រុមជនជាតិ   (ឆ្នាំ ២០១៦)[២]  | |
| សាសនា   (ឆ្នាំ ២០១១)[៣]  | សាសនា៖ 
  | 
| រដ្ឋាភិបាល | រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញ សហព័ន្ធនិយមសភា | 
| ឆាលស៍ទី ៣ | |
| ម៉ារី សៃម៉ន | |
| ម៉ាក ខារនី | |
| នីតិបញ្ញត្តិ | រដ្ឋសភា | 
| ព្រឹទ្ធសភា | |
| សភាតំណាងរាស្ត្រ | |
| ទទួលឯករាជ្យពី | |
| ១ កក្កដា ១៨៦៧ | |
| ១១ ធ្នូ ១៩៣១ | |
| ១៧ មេសា ១៩៨២ | |
| ក្រឡាផ្ទៃ | |
- ផ្ទៃសរុប  | ៩,៩៨៤,៦៧០ គ.ម២ (ទី២) | 
- ផ្ទៃទឹក (%)  | ១១.៧៦ (២០១៥)[៤] | 
| ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២៣)  | |
- ជំរឿន (ឆ្នាំ ២០២១)  | ៣៦,៩៩១,៩៨១[៦] | 
- ដង់ស៊ីតេ  | ៤.២ នាក់/គ.ម២ (ទី២៣៦) | 
| GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២៤) | 
- សរុប  | |
- ក្នុងម្នាក់  | |
| GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២៤) | 
- សរុប  | |
- ក្នុងម្នាក់  | |
| ជីនី (២០២៤) | ទាប  | 
| HDI (២០២២) | ខ្ពស់ណាស់ · ទី១៨  | 
| រូបិយវត្ថុ | ដុល្លារកាណាដា ($) (CAD) | 
| ល្វែងម៉ោង | UTC−៣.៥ ទៅ −៨ | 
- រដូវក្តៅ (DST)  | UTC−២.៥ ទៅ −៧ | 
| ទិសបើកបរ | ស្តាំ | 
| កូដហៅទូរស័ព្ទ | +១ | 
| ដែនកម្រិតខ្ពស់ | .ca | 
ប្រទេសកាណាដា (ភាសាអង់គ្លេស៖ Canada) គឺជាប្រទេសមួយស្ថិតនៅទ្វីបអាមេរិកខាងជើង។ ប្រទេសនេះត្រួវបានបែងចែកជាខេត្តចំនួនដប់ និងដែនដីចំនួនបី ហើយលាតសន្ធឹងពីមហាសមុទ្រប៉ាស៊ីហ្វិកទៅអាត្លង់ទិក និងទៅដល់មហាសមុទ្រអាកទិកនៅភាគខាងជើងដោយគ្របដណ្តប់លើផ្ទៃដី ៩.៩៨ លាន គម២ ដែលធ្វើឱ្យកាណាដាក្លាយជាប្រទេសធំជាងគេបំផុតទីពីរនៅលើពិភពលោក។ កាណាដាមានព្រំដែនខាងត្បូង និងខាងលិចជាប់សហរដ្ឋអាមេរិកដោយមានប្រវែងសរុប ៨,៨៩១ គីឡូម៉ែត្រ ពោលជាព្រំដែនដែលមានចម្ងាយវែងជាងគេបង្អស់នៅលើពិភពលោក។ កាណាដាមានរាជធានីឈ្មោះអូតាវ៉ា ហើយមានតំបន់ទីប្រជុំជនធំៗបីគឺ តូរ៉ុនតូ ម៉ុងរ៉េអាល់ និងវ៉ាន់ខូវឺ។
ជនជាតិដើមភាគតិចបានរស់នៅលើទឹកដីប្រទេសកាណាដាបច្ចុប្បន្ននេះអស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ មកដល់សតវត្សទី១៦ អង់គ្លេស និងបារាំងបានចាប់ផ្តើមធ្វើបេសកកម្មរុករក ហើយទីបំផុតក៏បានមកដល់ទ្វីបអាមេរិកខាងជើងដោយពួកគេបាននាំគ្នាតាំងទីលំនៅតាមឆ្នេរសមុទ្រអាត្លង់ទិក។ ជាលទ្ធផលនៃជម្លោះប្រដាប់អាវុធផ្សេងៗក្នុងតំបន់ បារាំងក៏ត្រូវប្រគល់ដែនដីអាណានិគមស្ទើរតែទាំងអស់របស់ខ្លួននៅអាមេរិកខាងជើងទៅឱ្យអង់គ្លេសនៅក្នុងឆ្នាំ១៧៦៣។ នៅឆ្នាំ១៨៦៧ បន្ទាប់ពីមានការច្របាច់បញ្ចូលនៃទឹកដីអាណានិគមអាមេរិកខាងជើងចំនួនបីរបស់ចក្រភពអង់គ្លេស កាណាដាក៏ត្រូវបានបង្កើតឡើងជាវិជិតរាជ្យសហព័ន្ធដែលមានខេត្តចំនួនបួន។ ទាំងអស់នេះបាននាំឱ្យកាណាដាដណ្តើមស្វ័យភាពកាន់តែច្រើនឡើងៗពីចក្រភពអង់គ្លេស។ ស្វ័យភាពនេះត្រូវបានគូសបញ្ជាក់ដោយលក្ខន្តិកៈវេសត៍មីនស្ទើរឆ្នាំ១៩៣១ និងត្រូវបានបញ្ចប់នៅក្នុងក្រមច្បាប់កាណាដាឆ្នាំ១៩៨២ ដែលបានកាត់ផ្តាច់ការពឹងពាក់ផ្នែកច្បាប់ទាំងឡាយពីសភានៃចក្រភពអង់គ្លេស។
ដោយជាប្រទេសដែលមានការអភិវឌ្ឍន៍ខ្ពស់ កាណាដាមានប្រាក់ចំណូលខ្ពស់បំផុតសម្រាប់ប្រជាពលរដ្ឋម្នាក់ៗដោយឈរនៅលេខរៀងទី ២៤ នៅលើពិភពលោក និងជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតទី ១៦ នៅក្នុងសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស។ ប្រទេសកាណាដាមានសេដ្ឋកិច្ចធំបំផុតទីប្រាំបីនៅលើពិភពលោក ដោយពឹងផ្អែកជាចម្បងលើធនធានធម្មជាតិដ៏សម្បូរបែប និងបណ្តាញពាណិជ្ជកម្មអន្តរជាតិដែលមានការអភិវឌ្ឍន៍យ៉ាងល្អិតល្អន់។ កាណាដាក៏ជាផ្នែកមួយនៃស្ថាប័នអន្តរជាតិ និងអន្តររដ្ឋាភិបាលសំខាន់ៗ ឬក្រុមធំៗមួយចំនួនដូចជា៖ អង្គការសហប្រជាជាតិ អង្គការណាតូ ហ្សេ ៧ ក្រុមប្រជាជាតិទាំងដប់ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច អង្គការពាណិជ្ជកម្មពិភពលោក សមាគមប្រជាជាតិនៃសហធនរដ្ឋ ក្រុមប្រឹក្សាអាកទិក អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក និងអង្គការរដ្ឋអាមេរិកាំងជាដើម។ល។
វប្បធ៌មនិងភាសា
[កែប្រែ]ភាសាបារាំង និងភាសាអង់គ្លេសជាភាសាផ្លូវការ។
មើលផងដែរ
[កែប្រែ]ឯកសារយោង
[កែប្រែ]- ↑ "Royal Anthem". រដ្ឋាភិបាលកាណាដា (Government of Canada). August 11, 2017. Retrieved December 18, 2020.
 - ↑ "2016 Census of Population—Ethnic Origin, Catalog no. 98-400-X2016187". Statistics Canada. October 25, 2017. Archived from the original on ២៦ តុលា ២០១៧. 
{{cite web}}: Check date values in:|archive-date=(help) - ↑ "2011 National Household Survey". Statistics Canada. May 8, 2013. Archived from the original on ១៥ ឧសភា ២០១៣. 
{{cite web}}: Check date values in:|archive-date=(help) - ↑ "Surface water and surface water change". Organisation for Economic Co-operation and Development (OECD). Retrieved 11 កុម្ភៈ 2022.
 - ↑ "Population estimates, quarterly". Statistics Canada. December 19, 2023. Archived from the original on December 19, 2023. Retrieved 22 កុម្ភៈ 2024.
 - ↑ "Census Profile, 2021 Census of Population". February 9, 2022. Retrieved 11 កុម្ភៈ 2022.
{{cite web}}: CS1 maint: url-status (link) - ↑ ៧,០ ៧,១ ៧,២ ៧,៣ "World Economic Outlook Database, October 2024 Edition. (Canada)". មូលនិធិរូបិយវត្ថុអន្តរជាតិ. October 25, 2024. Retrieved 17 March 2025.
 - ↑ Income inequality (Report). OECD. អ.វ.ល.:10.1787/459aa7f1-en. https://www.oecd-ilibrary.org/social-issues-migration-health/income-inequality/indicator/english_459aa7f1-en.
 - ↑ "Human Development Report 2023/24" (PDF). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. March 13, 2024. Archived (PDF) from the original on March 13, 2024. 
{{cite web}}: Cite has empty unknown parameter:|1=(help) 
  | ||||||||||||||||
- Pages using duplicate arguments in template calls
 - CS1 errors: dates
 - CS1 maint: url-status
 - CS1 errors: empty unknown parameters
 - កាណាដា
 - ប្រទេសនៅអាមេរិកខាងជើង
 - រាជាធិបតេយ្យសហព័ន្ធ
 - ប្រជាជាតិក្រុមម្ភៃ
 - ប្រជាជាតិក្រុមប្រាំពីរ
 - រដ្ឋសមាជិកអង្គការណាតូ
 - រដ្ឋសមាជិកនៃសមាគមប្រជាជាតិនៃសហធនរដ្ឋ
 - រដ្ឋសមាជិកនៃអង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង
 - រដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ
 - អាមេរិកភាគខាងជើង
 
