Jump to content

ការឈ្លានពានរបស់សៀមលើកេដាស

ពីវិគីភីឌា
ការឈ្លានពានរបស់សៀមលើកេដាស
កាលបរិច្ឆេទ ថ្ងៃទី១២ ខែវិច្ចិការ ឆ្នាំ១៨២១ដល់ឆ្នាំ១៨៤២
ទីតាំង កេដាស
លទ្ធផល សៀមឈ្នះ
កម្លាំង
មិនដឹង ៧,០០០នាក់
សហេតុភាព និង ការខាងបង់
ប្រជាជន ១០,០០០នាក់បានប្ដូរទីកន្លែង មិនដឹង

សង្គ្រាមនៃការឈ្លានពានរបស់សៀមមកលើកលើកេដាសគឺជាសង្គ្រាមចិត្តសាស្រ្តដោយខាងភាគីសៀមបានប្រើពាក្យចចាមអារ៉ាមទៅកាន់កេដាស ធ្វើឲ្យកេដាសបែកបាក់ផ្ទៃក្នុងមិនទុកចិត្តស្ដេចខ្លួនឯង ពេលមានភាពចលាចលសៀមបានបើកការឈ្លានពានមកកាន់កេដាសរួចទៅហើយ

ប្រវត្តិសាស្រ្ត

[កែប្រែ]

កេដាសមានទីតាំងនៅខាងជើងដែនដីម៉ាឡេសុីបច្ចុប្បន្ន ហើយពីមុនរដ្ធនេះ គឺជារដ្ធចំណុះសៀម(អយុធ្យា)និងតែងតែផ្ញើសួយសារអាករឲ្យស្ដេចនគរសៀម ប៉ុន្តែក្រោយមករដ្ធនេះហាក់ដូចជាមានសេរីភាពជាងមុនតែនៅតែស្ថិតក្រោមរដ្ធចំណុះសៀមដដែល ក្រោយពីភូមាកម្ទេចអយុធ្យានៅឆ្នាំ១៧៦៧ កេដាសបានក្លាយជារដ្ធឯករាជ្យនិងមានសេរីភាពជាងមុនទៅទៀត ហើយនៅឆ្នាំ១៧៨៦ អង់គ្លេសបានបង្ហាញខ្លួន (ហៅថាក្រុមហ៊ុនអង់គ្លេសឥណ្ឌាខាងកើត) បានសុំស្ដេចកេដាសឲ្យអង់គ្លេសប្រើកោះភេណាង ស្ដេចកេដាសបានយល់ព្រមនិងសុំអង់គ្លេសឲ្យការពាររដ្ធកេដាសពីសៀមនិងភូមា ប៉ុន្តែពេលសៀមបានឈ្លានពានកេដាស អង់គ្លេសមិនបានជួយនោះទេ ក្រោយមកកេដាសក៏ក្លាយជារដ្ធចំណុះសៀមម្ដងទៀត នៅឆ្នាំ១៨០៩ ភូមាបានវាយប្រហារ ភូកេត ស្ដេចកេដាសបានបញ្ចូលទ័ពដ៏ច្រើនចូលទៅជួយទ័ពសៀម ពេលនោះស្ដេចសៀមបានមានទំនុកចិត្តលើស្ដេចកេដាស នៅឆ្នាំ១៨១៨ស្ដេចសៀមបានប្រគូល បេរ៉ាក់ឲ្យស្ដេចកេដាសគ្រប់គ្រង់និងផ្ដល់គារជា ចៅព្រះយ៉ា ក្រោយមានជម្លោះក្នុងកេដាសដោយ បងប្រុសរបស់ស្ដេចកេដាស ឈ្មោះ តុងគូ ប៊ីនូ បានសុំសៀមធ្វើជាចៅហ្វាយតំបន់លីហ្គេ សៀមបានប្រគូលឲ្យដូចបំណង ហើយក៏បានផ្ដាច់តំបន់នោះចេញពីកេដាស ក្រោយមកមានពាក្យចចាមអារ៉ាមថា ស្ដេចកេដាសបានចូលរួមជាមួយភូមាហើយក្បត់សៀម ដោយរឿងនេះបានប្រាប់ស្ដេចសៀមដោយប្អូនប្រុសស្ដេចកេដាស ឈ្មោះតុងគូ ម៉ម ក្រោយមក ពាណិជ្ជករចិន ឈ្មោះ លិម ហួយ បានឃើញសំពៅភូមាបានផ្ញើសារទៅស្ដេចកេដាស រឿងនេះធ្វើឲ្យស្ដេចសៀមជឿទាំងស្រុង ស្ដេចសៀមបានប្រាប់ស្ដេចកេដាសឲ្យមកបាងកកដើម្បីពន្យល់រឿងរ៉ាវទាំងអស់ ប៉ុន្តែស្ដេចកេដាសបដិសេព ហើយក៏ឈប់ប្រគូលសួយសារអាករឲ្យសៀនទៀត ក្រោយមកនៅឆ្នាំ១៨២១ ស្ដេចរាមាទី២សៀមបានឈ្លានពានកេដាសហើយក៏បំផ្លាញរដ្ធនេះចោលទៅ