ការប្រល័យពូជសាសន៍ជនជាតិដើមអាមេរិចនៅសហរដ្ឋអាមេរិក
ការប្រល័យពូជសាសន៍ជនជាតិដើមអាមេរិចនៅសហរដ្ឋអាមេរិក | |
---|---|
![]() រូបភាពឆ្នាំ១៩១៩ នៃការវាយប្រហារដោយទ័ពសេះរបស់សហរដ្ឋអាមេរិកទៅលើភូមិមួយ។ | |
ទីតាំង | សហរដ្ឋអាមេរិក |
កាលបរិច្ឆេទ | ១៤៩២-១៨៩០ |
គោលដៅ | ជនជាតិដើមអាមេរិច |
ប្រភេទនៃការវាយប្រហារ | ការសម្លាប់រង្គាល ការរំលោភ |
ចំនួនស្លាប់ | ៩៦% នៃចំនួនប្រជាជនអាមេរិចដើមបានថយចុះ (១៤៩២–១៩០០) |
ជនរងគ្រោះ | បានបាត់បង់ដីដូនតារបស់ពួកគេជាង ៩៨% |
ជនល្មើស | សហរាជាណាចក្រ សហរដ្ឋអាមេរិក បារាំង |
ការជម្រុញចិត្ត | ការរើសអើសពូជសាសន៍ ការឈ្លានពាន |
ក្រោយអឺរ៉ុបបានបោះទីតាំងនៅទ្វីបអាមេរិច ជីវិតរបស់ជនជាតិអាមេរិចកាំងដើមត្រូវបានពួកអឺរ៉ុបធ្វើទុក្ខបុកម្នេញដល់ការរស់របស់ពួកជាខ្លាំង ដែនដីរបស់ពួកគេត្រូវបានគេប្លន់ វប្បធម៍និងភាសារបស់ពួកគេជិតនិងរលាយ
ប្រវត្តិសាស្រ្ត
[កែប្រែ]ពាក្យប្រល័យពូជសាសន៍ជនជាតិអាមេរិចដើម ត្រូវបានលើកឡើងដោយលោក រ៉ាហ្វាលេ លេមគិន ក្នុងសម័យសង្គ្រាមលោកលើទី២ គាត់ជឿថារឿងដែលបានកើតឡើងទៅលើជនជាតិអាមេរិចដើម គឺជាឧទាហរណ៍ដំបូងនៃការប្រល័យពូជសាសន៍ដំបូងក្នុងប្រវត្តិសាស្រ្ត ប៉ុន្តែមិនមានមនុស្សច្រើនទេដែល យល់ស្របដូចលោក ដូចជាលោក ហ្គារី អាន់ឌឺសិន បានជឿថាជា ការសម្អាតពូជសាសន៍ ជំនួសអោយការប្រល័យពូជសាសន៍ព្រោះគោលដៅរបស់ពួកគេ ទាំងនោះគឺចង់បានដែនដី ហើយដេញពួកអាមេរិចដើមចេញ ហើយពួកគេមិនតែងតែសម្លាប់ទេ
មានប្រវត្តិវិទូជាច្រើនបានប្រកែកគ្នាជាច្រើនឆ្នាំ ក្នុងរឿងថា ជនជាតិអាមេរិចដើមមានប៉ុន្មាននាក់ដែលបានរស់នៅទ្វីបអាមេរិចខាងជើងមុនពេលពួកអឺរ៉ុបបានមកដល់
- នៅឆ្នាំ១៤៩២ពេលទ្វីបនេះរកឃើញដំបូង គេប៉ានស្មានថា មានអាមេរិចដើមប្រហែល ៨លាន
- នៅឆ្នាំ១៧៧៦ ពេលអាមេរិចទទួលបានឯករាជ្យ ប្រជាជនអាមេរិចដើមមានប្រហែល៤លាន
- នៅឆ្នាំ១៨០០ មានជនជាតិអាមេរិចដើមមានប្រហែលតែ៨០០,០០០ទេដែលរស់នៅសហរដ្ធអាមេរិច
- ឆ្នាំ១៨៩០ ចំនួននេះបានចុះដល់២៥០,០០០នេះវាបានបង្ហាញថាជនជាតិអាមេរិចបានបាត់រាប់លាននាក់ ក្នុងប៉ុន្មានសតវត្សនេះ
ហេតុដែលចំនួនប្រជាជនអាមេរិចដើមធ្លាក់ចុះច្រើនបែបនេះគឺដោយសារជំងឺរដែកពួកអឺរ៉ុបនាំមកដល់ដែនដីអាមេរិចដោយសារប្រព័ន្ធភាពសាំពួកគេមិនបានស្គាល់វាឡើយ ប៉ុន្តែអ្នកប្រាជ្ញសម័យទំនើបបានជឿថា ជំងឺមិនមែនជាកត្តាមួយមុខនោះទេ វាក៏ដោយសង្គ្រាម ការបង្ខំអោយពួកគេទទួលយកវប្បធម៍ពួកស្បែកសជាដើម នៅឆ្នាំ១៨០០ជាង កងទ័ពអាមេរិចបានប្រកាសសង្គ្រាមជាមួយពួកអាមេរិចដើមដោយចង់ពង្រីកដែនដីរបស់ពួកគេ ដោយគេហៅវាថា សង្គ្រាមអាមេរិចកាំងនឹងពួកឥណ្ឌា ដោយក៏មានពាក្យមួយផងដែលថា (ចាកចេញពីដែនដីនេះ ឬ ស្លាប់) បើទោះពួកស្បែកសមិនបានបំផ្លាញវប្បធម៍របស់ពួកគេក៏ដោយ ក៏ពួកគេបានចាប់យកកូនរបស់អាមេរិចដើមទាំងនោះយកទៅចិញ្ចឹមតាមបែបពួកស្បែកស ហើយការបានលួចយក វិធីសាស្រ្ដផ្សេងៗរបស់ពួកអាមេរិចដើម ដោយមិនបានដាក់ឈ្មោះម្ចាស់ដើមនេះគឺជាការកម្ទេចវប្បធម៍មួយ បើទោះបីវាកន្លងផុតទៅរាប់សតវត្សទៅក៏ដោយ ប្រជាជនអាមេរិចដើមនៅតែប្រទះនឹងបញ្ហារដូចការរើសអើង បើទោះបីរឿងកើតឡើងក៏ដោយក៏ជនជាតិអាមេរិចដើមសព្វថ្ងៃនេះនៅរក្សាវប្បធម៍និងភាសាពួកគេបានដដែល