កំពង់ផែរកូរេ
Appearance


កំពង់ផែរកូរេ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៨៩ នៅក្រុងកូរេ ខេត្តហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន។ វាជា កំពង់ផែសំខាន់ទីពីរ របស់កងទ័ពជើងទឹកជប៉ុន ដែលមានបេសកកម្មសម្រាប់ ការពារដែនកោះរបស់ជប៉ុន។ ដំណាលនឹងការបង្កើតនេះ គេបានបង្កើត រោងចក្រជួសជុលនាវា ដោយនាំយកគ្រឿងសម្ភារៈពីរោងចក្រនៅអូនូហាម៉ា ដែលស្ថិតនៅជិតក្រុងកូបេ។
ការសាងសង់ រោងចក្រនេះបានធ្វើឡើងក្រោម ការដឹកនាំរបស់វិស្វករជនបារាំង មានឈ្មោះថា Louis-Émile Bertin។ នាវាចម្បាំងដំបូងដែលបានផលិតនៅទីនោះមានឈ្មោះថា មីយ៉ាកូ (Miyako) ហើយត្រូវបានប្រកាសចេញជាផ្លូវការនៅឆ្នាំ ១៨៩៧។
នៅឆ្នាំ ១៩០៣ រោងចក្រ និងកំពង់ផែនេះ ត្រូវបានប្ដូរឈ្មោះជាផ្លូវការ ជា “រោងចក្រនាវាចម្បាំងកូរេ” (Kure Naval Arsenal)។
វាក៏បានត្រូវការខូចខាតជាបន្ទាប់បន្តៗដោយសារពួកសម្ព័ន្ធមិត្តទម្លាប់គ្រាប់បែក។