ខេត្តជ័យភូមិ
ខេត្តជ័យភូមិ ชัยภูมิ | |||
---|---|---|---|
| |||
![]() | |||
ទីរួមខេត្ត | ក្រុងជ័យភូមិ | ||
ផ្ទៃក្រឡា[១] | |||
• សរុប | ១២៦៩៨ គម2 (៤៩០៣ ម៉ាយ ការ) | ||
ចំណាត់ថ្នាក់ផ្ទៃក្រឡា | ០៨ | ||
ល្វែងម៉ោង | ICT (ម.ស.ស.+7) | ||
លេខកូដប្រៃសណីយ៍ | 36xxx | ||
លេខកូដហៅទូរស័ព្ទ | 044 | ||
ក្រមអ.ម.អ. ៣១៦៦ | TH-36 | ||
គេហទំព័រ | chaiyaphum.go.th |
ខេត្តជ័យភូមិ (សៀម : ชัยภูมิ) គឺជាខេត្តនៅភាគឦសានរបស់ប្រទេសសៀមខេត្តនេះមានព្រំប្រទល់ជាប់នឹងខេត្តខនកែន ខេត្តនគររាជសីមា ខេត្តលពបុរី និង ខេត្តពេជ្របូរណ៍។ឈ្មោះខេត្តនេះមានន័យថាទឹកដីនៃជ័យជម្នះ។
ប្រវត្តិ
[កែប្រែ]ប្រវត្តិសាស្រ្តរបស់ទីក្រុងជ័យភូមិមានតាំងពីសម័យអាណាចក្រខ្មែរនៅក្នុងសតវត្សរ៍ទី ១២ មកម្ល៉េះនៅពេលដែលវាជាទីក្រុងតូចមួយនៅលើផ្លូវទៅពីរាជធានីអង្គរទៅប្រាសាទសិង្ហ(ខេត្តកញ្ចនបុរី)។
នៅក្នុងឆ្នាំ ១៨១៧ តំបន់នេះត្រូវបានជនជាតិលាវមកតាំងទីលំនៅដែលដឹកនាំដោយណាយឡែជាមន្ត្រីរបស់ស្តេចអនុវង្សនៃទីក្រុងវៀងច័ន្ទន៍ដែលជារដ្ឋដៃទន្លេរបស់ស្តេចសៀមពួកគេបានចាប់ផ្ដើមមករស់នៅក្នុងភូមិបានណាំឃុនហ្នងអ៊ីចាន់នៃខេត្តនគររាជសីមាប៉ុន្តែមិនយូរប៉ុន្មានត្រូវបានចាកចេញទៅវិញហើយទៅរស់នៅបានហ្លួង(ទីក្រុងជ័យភូមិបច្ចុប្បន្ន)វិញនៅក្នុងឆ្នាំ ១៨២៦ ស្តេចអនុវង្សបានបះបោរប្រឆាំងនឹងស្ដេចចេស្ដាបតិន្ទ្រ(រាមាទី ៣)ដើម្បីស្វែងរកឯករាជ្យពេញលេញ។នៅពេលនោះណាយឡែត្រូវបានតែងតាំងផ្ដល់ងារជាចៅព្រះយ៉ា(ឋានៈខ្ពស់មួយនៅសម័យសៀមបុរាណ)ដោយព្រះមហាក្សត្រសៀមនិងបានគាំទ្រទៅលើកងទ័ពសៀមចៅពញាឡែបានពលីជីវិតដើម្បីការពារទីក្រុងរបស់លោកប្រឆាំងនឹងកងទ័ពអនុវង្សហើយស្ដេចអនុវង្សត្រូវបានបរាជ័យដោយកងទ័ពសៀមប៉ុន្មានសប្តាហ៍ក្រោយមកស្ដេចអនុវង្សត្រូវចាប់ខ្លួនហើយបញ្ជួនទៅទីក្រុងបាងកក(ខេត្តបឹងកក់)ស្តេចរាមាទី ៣ ទ្រង់បានចងចាំនូវភាពស្មោះត្រង់របស់ចៅពញាឡែហើយព្រះអង្គបានប្រោសប្រទានថ្វាយព្រះឋានៈជាព្រះយាភក្តីជុម្ពល។រូបលោកត្រូវបានប្រជាជននៅតែចងចាំនិងនៅតែជាវីរៈបុរសនៅក្នុងតំបន់នេះហើយរូបសំណាករបស់លោកបានក្លាយជានិមិត្តរូបរបស់ខេត្តនេះរហូតមកដល់សព្វថ្ងៃ។
រដ្ឋបាល
[កែប្រែ]ខេត្តជ័យភូមិ ចែកចេញជា ១៦ ក្រុង/ស្រុក ១២៤ សង្កាត់/ឃុំ និង ១៣៩៣ ភូមិ ៖

លេខរៀង | ឈ្មោះភាសាខ្មែរ | ឈ្មោះភាសាសៀម | ឈ្មោះអក្សរឡាតាំង |
---|---|---|---|
០១ | ក្រុងជ័យភូមិ
![]() |
เมืองชัยภูมิ | Mueang Chiang Rai |
០២ | ស្រុកបានខ្វៅ | บ้านเขว้า | Ban Khwao |
០៣ | ស្រុកខនសួគ៌ | คอนสวรรค์ | Khon Sawan |
០៤ | ស្រុកក្សេត្រសម្បូណ៌ | เกษตรสมบูรณ์ | Kaset Sombun |
០៥ | ស្រុកណងបួដែង | หนองบัวแดง | Nong Bua Daeng |
០៦ | ស្រុកចតុរ៉ាត់ | จัตุรัส | Chatturat |
០៧ | ស្រុកបាំណេតណារ៉ុង | บำเหน็จณรงค์ | Bamnet Narong |
០៨ | ស្រុកណងបួរ៉ាវ៉េ | หนองบัวระเหว | Nong Bua Rawe |
០៩ | ស្រុកទេពស្ថិត | เทพสถิต | Thep Sathit |
១០ | ស្រុកភូខៀវ | ภูเขียว | Phu Khiao |
១១ | ស្រុកបានធែន | บ้านแท่น | Ban Thaen |
១២ | ស្រុកគែងក្រ | แก้งคร้อ | Kaeng Khro |
១៣ | ស្រុកខនសាន | คอนสาร | Khon San |
១៤ | ស្រុកភក្តីជុម្ពល | ภักดีชุมพล | Phakdi Chumphon |
១៥ | ស្រុកនឿនសៈង៉ា | เนินสง่า | Noen Sa-nga |
១៦ | ស្រុកសាប់យ៉ៃ | ซับใหญ่ | Sap Yai |
មើលផងដែរ
[កែប្រែ]- ↑ "ตารางที่ 2 พี้นที่ป่าไม้ แยกรายจังหวัด พ.ศ.2562" [Table 2 Forest area Separate province year 2019]. Royal Forest Department (in Thai). 2019. Retrieved 6 April 2021, information, Forest statistics Year 2019, Thailand boundary from Department of Provincial Administration in 2013
{{cite web}}
: CS1 maint: postscript (link) CS1 maint: unrecognized language (link)