ខេត្តបុរីរម្យ
| ខេត្តបុរីរម្យ บุรีรัมย์ | |||
|---|---|---|---|
| |||
| ប្រទេស | |||
| ទីរួមខេត្ត | ក្រុងបុរីរម្យ | ||
| ផ្ទៃក្រឡា | |||
| • សរុប | ១០០៨០ គម2 (៣៨៩០ ម៉ាយ ការ) | ||
| ចំណាត់ថ្នាក់ផ្ទៃក្រឡា | ១៧ | ||
| ល្វែងម៉ោង | ICT (ម.ស.ស.+7) | ||
| លេខកូដប្រៃសណីយ៍ | 31xxx | ||
| លេខកូដហៅទូរស័ព្ទ | 044 | ||
| ក្រមអ.ម.អ. ៣១៦៦ | TH-31 | ||
| គេហទំព័រ | buriram.go.th | ||
ខេត្តបុរីរម្យ (សៀម : จังหวัดบุรีรัมย์ , ខ្មែរសុរិន្ទ្រ : มฺืงแปะ) គឺជាខេត្តមួយនៅក្នុងចំណោមខេត្តទាំង ៧៦ របស់ប្រទេសសៀមដែលមានទីតាំងស្ថិតនៅភាគឦសានខាងក្រោមប្រទេសសៀមឬដែលហៅម្យ៉ាងទៀតថាអ៊ីសាន។ខេត្តនេះមានព្រំប្រទល់ជាប់នឹងខេត្តស្រះកែវ ខេត្តនគររាជសីមា ខេត្តខនកែន ខេត្តមហាសារគាម និង ខេត្តសុរិន្ទ្រនិងខេត្តឧត្តរមានជ័យនៃព្រះរាជាណាចក្រកម្ពុជានៅភាគអាគ្នេយ៍។ពាក្យថាបុរីរម្យមានន័យថាទីក្រុងនៃសុភមង្គល។
ប្រវត្តិ
[កែប្រែ]កាលដើមឡើយខេត្តបុរីរម្យគឺជាខេត្តរបស់ខ្មែរដែលចំណុះឲ្យសៀមនៅក្នុងអំឡុងសតវត្សរ៍ទី ១៨ ដល់សតវត្សរ៍ទី ១៩ អតីតកាលខេត្តបុរីរម្យគឺជាខេត្តមួយផ្សេងដាច់ដោយឡែកពីខេត្តនាងរង។
យោងតាមការសិក្សារបស់អ្នកបុរាណវិទូបានរកឃើញភស្តុតាងថាមនុស្សបានមកតាំងទីលំនៅនៅក្នុងខេត្តបុរីរម្យតាំងពីសម័យបុរេប្រវត្តិមកម្ល៉េះនិងរួមទាំងភស្តុតាងអំពីវប្បធម៌របស់អាណាចក្រខ្មែរដែលមានទាំងប្រាសាទឥដ្ឋនិងប្រាសាទថ្មជាង ៦០ ប្រាសាទហើយក៏បានរកឃើញតំបន់បុរាណសំខាន់ៗផ្សេងទៀតផងដែរដូចជាឡដុត សិប្បកម្មស្មូនរូប ដីឥដ្ឋដែលគេស្គាល់ថាជាគ្រឿងស្មូនខ្មែរហើយគេអាចកំណត់អាយុវាបានប្រហែលនៅក្នុងសតវត្សរ៍ទី ១៥ ដល់ទី ១៨។បន្ទាប់ពីសម័យអាណាចក្រខ្មែរភស្តុតាងប្រវត្តិសាស្ត្រនៃខេត្តបុរីរម្យបានចាប់ផ្តើមបង្ហាញឡើងមកវិញនៅចុងសម័យអយុធ្យាដែលមើលទៅដូចជាទីក្រុងដ៏ចំណាស់មួយហើយបន្ទាប់មកក៏បន្តបង្ហាញឡើងនៅក្នុងសម័យធនបុរីរហូតមកដល់សម័យរតនកោសិន្ទ្រ៍បុរីរម្យក៏បានក្លាយទៅជាទីក្រុង។
ប្រហែល ១០០០ ឆ្នាំមុនតំបន់ដែលបង្កើតបានជាខេត្តបុរីរម្យសព្វថ្ងៃនេះគឺធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាណាចក្រខ្មែរហើយមានសំណល់សំណង់ប្រាសាទបុរាណជាច្រើនដែលនៅសេសសល់ពីសម័យនោះ។ប្រាសាទធំបំផុតដែលស្ថិតលើភ្នំភ្លើងអសកម្មគឺនៅក្នុងឧទ្យានប្រវត្តិសាស្ត្រភ្នំរុងដែលជាស្នាដៃរបស់បុព្វបុរសខ្មែរ។យោងតាមសិលាចារឹកដែលបានរកឃើញនៅទីនោះអ្នកគ្រប់គ្រងមូលដ្ឋានរបស់ខ្លួននៅក្នុងតំបន់នេះបានទទួលស្គាល់អំណាចរបស់ព្រះរាជាខ្មែរ។ទោះជាយ៉ាងណាក៏ដោយតំបន់នេះគឺស្ថិតនៅឆ្ងាយដាច់ស្រយាលនិងមានប្រជាជនមិនសូវច្រើននោះទេហើយមានតែកំណត់ត្រាខ្លះៗប៉ុណ្ណោះអំពីទីតាំងនេះរហូតមកដល់សម័យរតនកោសិន្ទ្រ៍។នៅដើមសតវត្សរ៍និងចុងសតវត្សរ៍ទី ១៩ ខេត្តបុរីរម្យត្រូវបានសៀមឈ្លានពានដណ្តើមយកបានពីខ្មែរបានហើយបានដាក់បញ្ចូលជាខេត្តមួយរបស់ប្រទេសសៀមជាផ្លូវការដែលមានអភិបាលផ្ទាល់ខ្លួននិងប្តូរឈ្មោះទៅជាខេត្តបូរីរ៉ាមវិញវិញ។
រដ្ឋបាល
[កែប្រែ]ខេត្តបុរីរម្យ ចែកចេញជា ២៣ ក្រុង/ស្រុក ១៨៩ សង្កាត់/ឃុំ និង ២២១២ ភូមិ ៖

| លេខរៀង | ឈ្មោះភាសាខ្មែរ | ឈ្មោះអក្សរឡាតាំង | ឈ្មោះភាសាសៀម |
|---|---|---|---|
| ០១ | ក្រុងបុរីរម្យ | Mueang Buriram | เมืองบุรีรัมย์ |
| ០២ | ស្រុកគូមឿង | Khu Mueang | คูเมือง |
| ០៣ | ស្រុកក្រសាំង | Krasang | กระสัง |
| ០៤ | ស្រុកនាងរង | Nang Rong | นางรอง |
| ០៥ | ស្រុកណងគី | Nong Ki | หนองกี่ |
| ០៦ | ស្រុកឡាហានសៃ | Lahan Sai | ละหานทราย |
| ០៧ | ស្រុកព្រះកូនជ័យ | Prakhon Chai | ประโคนชัย |
| ០៨ | ស្រុកបានគ្រួស | Ban Kruat | บ้านกรวด |
| ០៩ | ស្រុកពុទ្ធថៃសុង | Phutthaisong | พุทไธสง |
| ១០ | ស្រុកឡាំផ្លៃម៉ាត | Lam Plai Mat | ลำปลายมาศ |
| ១១ | ស្រុកស្តឹក | Satuek | สตึก |
| ១២ | ស្រុកប៉ាខាំ | Pakham | ปะคำ |
| ១៣ | ស្រុកណាពោធិ៍ | Na Pho | นาโพธิ์ |
| ១៤ | ស្រុកណងហុង | Nong Hong | หนองหงส์ |
| ១៥ | ស្រុកផ្លាប់ផ្លាជ័យ | Phlapphla Chai | พลับพลาชัย |
| ១៦ | ស្រុកហួយរាជ | Huai Rat | ห้วยราช |
| ១៧ | ស្រុកណូនសុវណ្ណ ឬ ណូនសុពណ៌ | Non Suwan | โนนสุวรรณ |
| ១៨ | ស្រុកឆាំនិះ | Chamni | ชำนิ |
| ១៩ | ស្រុកបានម៉ៃឆៃយ៉ាពុទ្ធ | Ban Mai Chaiyaphot | บ้านใหม่ไชยพจน์ |
| ២០ | ស្រុកណូនឌិនដែង | Non Din Daeng | โนนดินแดง |
| ២១ | ស្រុកបានដាន | Ban Dan | บ้านด่าน |
| ២២ | ស្រុកខែនដុង | Khaen Dong | แคนดง |
| ២៣ | ស្រុកឆ្លើមព្រះកេរ្តិ៍ | Chaloem Phra Kiat | เฉลิมพระเกียรติ |
| ស្រុកភ្នំរុង | Phnom Rong | ||
ប្រាសាទ
[កែប្រែ]- ប្រាសាទកុដិឬស្សី ០១
- ប្រាសាទកុដិឬស្សី ០២
- ប្រាសាទក្បាលគោ
- ប្រាសាទក្រចាប់ផុង
- ប្រាសាទកោ
- ប្រាសាទក្រោម ឬ ប្រាសាទមឿងតាំ
- ប្រាសាទខាំភីម៉ៃ
- ប្រាសាទខៅក្រដុង
- ប្រាសាទខៅលុប
- ប្រាសាទគូកាណប
- ប្រាសាទគន្ធឬស្សីបានណងថាវ
- ប្រាសាទគន្ធឬស្សីវត្តលុងមឿង
- ប្រាសាទគោកងិវ ឬ គោកងាវ
- ប្រាសាទគោកក្រណាន
- ប្រាសាទគោកតាបែក
- ប្រាសាទគោកថាគៀន
- ប្រាសាទគោកប្រាសាទ ០១
- ប្រាសាទគោកប្រាសាទ ០២
- ប្រាសាទគោកយ៉ាង
- ប្រាសាទឃ្លាំងបាន
- ប្រាសាទចមប្រាសាទ
- ប្រាសាទជោរប៉ាកា
- ប្រាសាទត្រពាំងតាបាន
- ប្រាសាទតាម៉ូ
- ប្រាសាទតាសៅ
- ប្រាសាទថង ០១
- ប្រាសាទថង ០២
- ប្រាសាទថង ០៣
- ប្រាសាទថង ០៤
- ប្រាសាទថង ០៥
- ប្រាសាទថង ០៦
- ប្រាសាទថង ០៧
- ប្រាសាទថុងយ៉ៃ
- ប្រាសាទធែនបល្ល័ង្គ
- ប្រាសាទប្រាង្គគូឬស្សី
- ប្រាសាទប្រាង្គប៊ូហ៊ីប
- ប្រាសាទប្រាង្គគូសួនតេង
- ប្រាសាទប៉ាអ៊ីហូ
- ប្រាសាទបានប៊ូ
- ប្រាសាទបានបួ ០១
- ប្រាសាទបានបួ ០២
- ប្រាសាទបានរុន
- ប្រាសាទបានយ៉ាង ០១
- ប្រាសាទបានយ៉ាង ០២
- ប្រាសាទបានថាឡាតខ្វាយ
- ប្រាសាទបានសំរោង
- ប្រាសាទបានគោកបានសាត
- ប្រាសាទគោកហួសឿ
- ប្រាសាទបានម៉ៃថៃចម្រើន
- ប្រាសាទបានដនតាយ
- ប្រាសាទបានដុងផ្លុង
- ប្រាសាទបានណងតាគោ
- ប្រាសាទបានណងធួប៊ែប
- ប្រាសាទបាណងតាឃោប
- ប្រាសាទបាណន់សាម៉េត
- ប្រាសាទបាយបែក
- ប្រាសាទប៊ូថង
- ប្រាសាទផ្លាយបាត ០១
- ប្រាសាទផ្លាយបាត ០២
- ប្រាសាទព្រះជីប
- ប្រាសាទភ្នំរុង
- ប្រាសាទភូយ៉ូយ
- ប្រាសាទដូនវ៉ៃ
- ប្រាសាទដូនរះខាង
- ប្រាសាទដៃគ្រី
- ប្រាសាទណយ
- ប្រាសាទណងគង
- ប្រាសាទណងផ្លង
- ប្រាសាទណងបួ
- ប្រាសាទណងហ៊ិន
- ប្រាសាទណងហុង ឬ ណងហង្ស
- ប្រាសាទណងរើ
- ប្រាសាទណងបេង
- ប្រាសាទណងផឿក
- ប្រាសាទណងខៃណាម
- ប្រាសាទណងតាផ្លេង
- ប្រាសាទណងតាស៊ី
- ប្រាសាទណងណាំខុន
- ប្រាសាទណនយាយសម
- ប្រាសាទលលំធំ
- ប្រាសាទយ៉យប្រាសាទ
- ប្រាសាទវត្តណងបត
- ប្រាសាទវត្តគោកប្រាសាទ
- ប្រាសាទស្រីសុខ
- ប្រាសាទស្រះកែវ
- ប្រាសាទស្រះតាគ្រោ
- ប្រាសាទស្រះតាគោ
- ប្រាសាទស្រះសាកែ
- ប្រាសាទស្រះស៊ីលៀម ០១
- ប្រាសាទស្រះស៊ីលៀម ០២
- ប្រាសាទសាលែនធន
- ប្រាសាទសំរោងខៅ
- ប្រាសាទហ៊ិនមឿងហ្វៃ
- ប្រាសាទឡាំចាងហាន់

