ខេត្តពិស្ណុលោក
ខេត្តពិស្ណុលោក ឬ វិស្ណុលោក (សៀម : พิษณุโลก) គឺជាខេត្តមួយនៅក្នុងតំបន់ភាគកណ្ដាលនៃប្រទេសសៀម។ខេត្តនេះមានព្រំប្រទល់ជាប់នឹងខេត្តឧត្តរឌិត្ថនៅខាងជើងខេត្តលើយនិងខេត្តពេជ្របូរណ៍នៅខាងកើតខេត្តពិចិត្រនៅខាងត្បូងខេត្តកំពែងពេជ្រនៅភាគនិរតីខេត្តសុខោទ័យនៅខាងលិចនិងខេត្តជ័យបុរី ប្រទេសលាវនៅភាគឦសាន។
ខេត្តពិស្ណុលោក พิษณุโลก | |||
---|---|---|---|
| |||
![]() | |||
ប្រទេស | ![]() | ||
ទីរួមខេត្ត | ក្រុងពិស្ណុលោក | ||
ផ្ទៃក្រឡា | |||
• សរុប | ១០៥៨៩ គម2 (៤០៨៨ ម៉ាយ ការ) | ||
ចំណាត់ថ្នាក់ផ្ទៃក្រឡា | ១៥ | ||
ល្វែងម៉ោង | ICT (ម.ស.ស.+7) | ||
លេខកូដប្រៃសណីយ៍ | 65xxx | ||
លេខកូដហៅទូរស័ព្ទ | 055 | ||
ក្រមអ.ម.អ. ៣១៦៦ | TH-65 | ||
គេហទំព័រ | phitsanulok.go.th |
ប្រវត្តិ
[កែប្រែ]នៅឆ្នាំក្នុង ១១៨៧ អាណាចក្រខ្មែរបានធ្លាក់ចុះខ្សោយហើយសៀមបានមកកាន់កាប់នៅចុងឆ្នាំ ១១៨៧។នៅក្នុងឆ្នាំ ១១៨៨ សៀមបានគ្រប់គ្រងខេត្តនេះពេញលេញរួចបានដាក់បញ្ចូលខេត្តវិស្ណុលោកជាខេត្តរបស់ខ្លួន។នៅក្នុងឆ្នាំ ១៣៥៧ សៀមបានចាប់ផ្ដើមបង្កើតវត្តអារាមនៅក្នុងខេត្តនេះ។រហូតមកដល់ឆ្នាំ ១៥៥៥ ទើបមានអ្នកមកគ្រប់គ្រងនៅក្នុងខេត្តនេះ។បច្ចុប្បន្នខេត្តនេះនៅតែមានឈ្មោះថាពិស្ណុលោកដដែលខុសត្រង់ខេត្តពិស្ណុលោកប៉ុន្តែរូបតំណាងខេត្តដាក់រូបព្រះពុទ្ធទៅវិញ។ខេត្តនេះបានបាត់បង់ដោយសារតែការដណ្ដើមរាជ្យ ជ្រែករាជ្យ វិបត្តិនៅក្នុងរាជ្យវង្ស និង វិបត្តិផ្ទៃក្នុងប្រទេស។
ទឹកដីនៃខេត្តពិស្ណុលោកសព្វថ្ងៃគឺមានប្រជាជនមករស់នៅតាំងពីសម័យយុគថ្មបំបែកមកម្ល៉េះ។
កំណត់ត្រាប្រវត្តិសាស្ត្រដំបូងបំផុតទាក់ទងនឹងតំបន់នេះបានបង្ហាញថានៅមុនឬក្នុងអំឡុងសតវត្សរ៍ទី ១១ ទីក្រុងពិស្ណុលោកបច្ចុប្បន្នគឺជាយុទ្ធសាស្ត្រតូចមួយដែលគេស្គាល់និងហៅថាទន្លេពីរ(สองแคว)។នៅក្នុងសតវត្សរ៍បន្តបន្ទាប់មកទៀតក្នុងឆ្នាំ ១១៨៨ នគរសៀមដែលស្ថិតនៅភាគកណ្តាលខេត្តពិស្ណុលោកបច្ចុប្បន្នត្រូវបានបង្កើតឡើងជារាជធានីនៃព្រះរាជាណាចក្រសិង្ហនាវតីដែលជាទីក្រុងដំបូងរបស់ប្រទេសសៀម។
ក្រោយមកនៅក្នុងសម័យសុខោទ័យរបស់ប្រទេសសៀមទីក្រុងពិស្ណុលោកបានក្លាយជាទីក្រុងធំមួយនៅភាគខាងកើតនៃអាណាចក្រសុខោទ័យហើយបានកសាងប្រាសាទដូចជាប្រាសាទជូឡាម៉ានី ប្រាសាទវត្តអារញ្ញ និង ប្រាសាទវត្តចេតីយ៍យ៉តថង។នៅក្នុងឆ្នាំ ១៣៥៧ ប្រាសាទវត្តព្រះស្រីរតនាមហាធាតុដ៏ល្បីល្បាញត្រូវបានកសាងឡើង។នៅក្នុងសម័យអយុធ្យាប្រាសាទសំខាន់ៗមួយចំនួនទៀតនៅក្នុងខេត្តនេះត្រូវបានកសាងឡើង។ខេត្តពិស្ណុលោកបានបម្រើការអស់រយៈពេល ២៥ ឆ្នាំជារាជធានីនៃនគរអយុធ្យា។នៅក្នុងឆ្នាំ ១៥៥៥ ព្រះបាទសម្ដេចព្រះនរេស្វរមហារាជទ្រង់បានប្រសូតនៅក្នុងទីក្រុងពិស្ណុលោក។ព្រះអង្គបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រវត្តិសាស្ត្រប្រទេសសៀមដោយព្រះអង្គបានពង្រីកទឹកដីព្រះនគរឲ្យមានវិសាលភាពធំធេងបំផុតដោយបានឈ្លានពានដណ្តើមយកទឹកដីដ៏ច្រើនពីប្រទេសភូមានិងប្រទេសកម្ពុជាសម័យទំនើប។
នាពេលថ្មីៗនេះខេត្តពិស្ណុលោកបានក្លាយជាមជ្ឈមណ្ឌលកសិកម្មដ៏សំខាន់ដែលជាផ្នែកមួយនៃកន្លែងផលិតអាហារសម្រាប់ប្រទេសសៀមដែលបានផ្គត់ផ្គង់ស្រូវអង្ករនិងដំណាំផ្សេងៗដល់អ្នកប្រើប្រាស់នៅក្នុងប្រទេសសៀមនិងទូទាំងពិភពលោក។ការអភិវឌ្ឍកសិកម្មយ៉ាងទូលំទូលាយនៅក្នុងរយៈពេលជាង ០១ ទស្សវត្សរ៍មកនេះបានបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធទំនើបៗនៅក្នុងតំបន់ទីក្រុងរបស់ខេត្តដូចជាផ្លូវទំនើបៗ សាកលវិទ្យាល័យ មន្ទីរពេទ្យ និង សេវាសាធារណៈផ្សេងៗទៀត។ប៉ុន្មានឆ្នាំមកនេះទន្លេណាននិងដៃទន្លេរបស់វាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រវត្តិសាស្ត្រនិងការអភិវឌ្ឍនៅក្នុងតំបន់ដោយវាបានផ្តល់ជាផ្លូវសម្រាប់ការដឹកជញ្ជូន ដីដែលមានជីវជាតិសម្រាប់កសិកម្ម និង ទឹកសម្រាប់ប្រព័ន្ធធារាសាស្រ្ត។ទឹកទន្លេក៏បានធ្វើជាផ្លូវសម្រាប់សត្រូវវាយលុកឈ្លានពាននិងធ្លាប់ធ្វើឲ្យមានទឹកជំនន់ធំៗជាប្រចាំនៅក្នុងខេត្តនេះផងដែរ។
រដ្ឋបាល
[កែប្រែ]ខេត្តវិស្ណុលោក ចែកចេញជា ០៩ ក្រុង/ស្រុក ៩៣ សង្កាត់/ឃុំ និង ១០៥០ ភូមិ ៖

លេខរៀង | ឈ្មោះភាសាខ្មែរ | ឈ្មោះអក្សរឡាតាំង | ឈ្មោះភាសាសៀម |
---|---|---|---|
០១ | ក្រុងពិស្ណុលោក
![]() ![]() |
Mueang Phitsanulok | เมืองพิษณุโลก |
០២ | ស្រុកនគរសៀម | Nakhon Thai | นครไทย |
០៣ | ស្រុកឆាតត្រាកាន | Chat Trakan | ชาติตระการ |
០៤ | ស្រុកបាងរ៉ាខាំ | Bang Rakam | บางระกำ |
០៥ | ស្រុកបាងក្រាធុម | Bang Krathum | บางกระทุ่ม |
០៦ | ស្រុកព្រហ្មភិរម្យ | Phrom Phiram | พรหมพิราม |
០៧ | ស្រុកវត្តបុត្រ | Wat Bot | วัดโบสถ์ |
០៨ | ស្រុកវ៉ាងថង | Wang Thong | วังทอง |
០៩ | ស្រុកនឿនម៉ាប្រាង្គ | Noen Maprang | เนินมะปราง |