ខេត្តព្រះជិនបុរី
| ខេត្តព្រះជិនបុរី ปราจีนบุรี | |||
|---|---|---|---|
| |||
| ប្រទេស | |||
| ទីរួមខេត្ត | ក្រុងព្រះជិនបុរី | ||
| ផ្ទៃក្រឡា | |||
| • សរុប | ៥០២៦ គម2 (១៩៤១ ម៉ាយ ការ) | ||
| ចំណាត់ថ្នាក់ផ្ទៃក្រឡា | ៤៥ | ||
| ល្វែងម៉ោង | ICT (ម.ស.ស.+7) | ||
| លេខកូដប្រៃសណីយ | 25xxx | ||
| លេខកូដហៅទូរស័ព្ទ | 037 | ||
| ក្រមអ.ម.អ. ៣១៦៦ | TH-25 | ||
| គេហទំព័រ | prachinburi.go.th/eng version/eng1.htm | ||
ខេត្តព្រះជិនបុរី (សៀម : ปราจีนบุรี) គឺជាខេត្តមួយនៅក្នុងចំណោមខេត្តទាំង ៧៦ របស់ប្រទេសសៀមស្ថិតនៅភាគខាងកើតប្រទេសសៀម។ខេត្តនេះមានព្រំប្រទល់ជាប់នឹងខេត្តនគររាជសីមា ខេត្តស្រះកែវ ខេត្តស្ទឹងជ្រៅ និង ខេត្តនគរនាយក។
ប្រវត្តិ
[កែប្រែ]នៅក្នុងស្រុកស្រីមហោសថមានទីតាំងបុរាណព្រះពុទ្ធសាសនាមួយឈ្មោះស្រះមរកត។នៅទីនោះមានអរោគ្យសាលាមួយដែលស្ថិតនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧ នៃអាណាចក្រខ្មែរនៅពាក់កណ្តាលសតវត្សរ៍ទី ១២។បើទោះបីជាអរោគ្យសាលានេះត្រូវបានកសាងនៅលើចេតិយសម័យទ្វារវត្តីដែលមានវ័យចំណាស់ជាងគេក៏ដោយ។អរោគ្យសាលាមិននៅសេសសល់អ្វីច្រើននោះទេប៉ុន្តែវាហាក់ដូចជាត្រូវបានរចនាឡើងដោយប្រើប្លង់ស្តង់ដារ។នៅក្នុងតំបន់ប្រាសាទវត្តមរតកនេះមានចម្លាក់បាតជើងរបស់ព្រះពុទ្ធដែលធំជាងគេនិងចំណាស់ជាងគេបង្អស់នៅក្នុងប្រទេសសៀម។ចម្លាក់បាតជើងរបស់ព្រះពុទ្ធនេះត្រូវបានកសាងឡើងនៅចន្លោះសតវត្សរ៍ទី ០៧ ដល់ទី ០៩ ដោយប្រើប្រាស់ថ្មបាយក្រៀមដែលជាថ្មធម្មជាតិហើយមានសារៈសំខាន់យ៉ាងខ្លាំងចំពោះពុទ្ធសាសនិក។នៅទីតាំងនេះក៏មានអណ្ដូងបុរាណចាស់ចំនួន ០២ ផងដែរដោយអណ្ដូងស្រះប៊ួក៏ជាផ្នែកមួយនៅក្នុងនោះផងដែរ។
រដ្ឋបាល
[កែប្រែ]ខេត្តព្រះជិនបុរី ចែកចេញជា ០៧ ក្រុង/ស្រុក ៦៥ សង្កាត់/ឃុំ និង ៦៥៨ ភូមិ ៖

| លេខរៀង | ឈ្មោះភាសាខ្មែរ | ឈ្មោះអក្សរឡាតាំង | ឈ្មោះភាសាសៀម |
|---|---|---|---|
| ០១ | ក្រុងព្រះជិនបុរី | Mueang Prachinburi | เมืองปราจีนบุรี |
| ០២ | ស្រុកក្បិនបុរី | Kabin Buri | กบินทร์บุรี |
| ០៣ | ស្រុកណាឌី | Na Di | นาดี |
| ០៤ | ជាផ្នែកមួយនៃខេត្តស្រះកែវ | ||
| ០៥ | |||
| ០៦ | ស្រុកបានសាង | Ban Sang | บ้านสร้าง |
| ០៧ | ស្រុកព្រះច័ន្ទតាខាម | Prachantakham | ประจันตคาม |
| ០៨ | ស្រុកស្រីមហាពុទ្ធ | Si Maha Phot | ศรีมหาโพธิ |
| ០៩ | ស្រុកស្រីមហោសថ | Si Mahosot | ศรีมโหสถ |
| ១០ | ជាផ្នែកមួយនៃខេត្តស្រះកែវ | ||
| ១១ | |||
| ១២ | |||
