Jump to content

ខេត្តសុពណ៌បុរី

ពីវិគីភីឌា

ខេត្តសុពណ៌បុរីសុវណ្ណបុរី (សៀម : สุพรรณบุรี) គឺជាខេត្តមួយនៅក្នុងចំណោមខេត្តទាំង ៧៦ របស់ប្រទេសសៀមដែលមានទីតាំងស្ថិតនៅភាគកណ្តាលនៃប្រទេស។ខេត្តនេះមានព្រំប្រទល់ជាប់នឹងខេត្តឧត្តរធានី ខេត្តជ័យនាថ ខេត្តសិង្ហបុរី ខេត្តឧទង ខេត្តអយុធ្យា និង ខេត្តនគរបឋម

ខេត្តសុពណ៌បុរី
สุพรรณบุรี

ទង់

ត្រា
ផែនទីនៃខេត្តសុពណ៌បុរី
ផែនទីនៃខេត្តសុពណ៌បុរី
ប្រទេស ថៃ(សៀម)
ទីរួមខេត្តក្រុងសុពណ៌បុរី
ផ្ទៃក្រឡា
 • សរុប៥៤១០ គម2 (២០៩០ ម៉ាយ ការ)
ចំណាត់ថ្នាក់ផ្ទៃក្រឡា៤១
ល្វែងម៉ោងICT (ម.ស.ស.+7)
លេខកូដប្រៃសណីយ៍72xxx
លេខកូដហៅទូរស័ព្ទ035
ក្រមអ.ម.អ. ៣១៦៦TH-72
គេហទំព័រhttps:www.suphanburi.go.th

ខេត្តសុពណ៌បុរី មានជនជាតិភាគតិចរស់នៅចម្រុះគ្នាដែលភាគច្រើនជាជនជាតិតៃ ជនជាតិមន ជនជាតិលាវ ជនជាតិចិន និង ជនជាតិខ្មែរ

វិមានដនចេតីយ៍

ប្រវត្តិ

[កែប្រែ]

ខេត្តសុពណ៌បុរីអាចជាទីតាំងនៃរឿងព្រេងនិទានសុវណ្ណភូមិ ដែលត្រូវបានរៀបរាប់នៅក្នុងអត្ថបទសំណេរព្រះពុទ្ធសាសនាដ៏ចំណាស់។តែទោះជាយ៉ាងណាក៏ដោយទីតាំងប្រវត្តិសាស្ត្រដំបូងបង្អស់ដែលអាចបញ្ជាក់បានគឺនៅក្នុងសម័យទ្វារវត្តីនៅពេលដែលទីក្រុងនេះត្រូវបានគេស្គាល់ថាជាទីក្រុងទ្វារវត្តីស្រីសុវណ្ណភូមិ(ទីក្រុងទ្វារវត្តីនៃសុវណ្ណភូមិ)។ការបង្កើតទីក្រុងនេះឡើងប្រហែលឆ្នាំ ៨៧៧–៨៨២។នៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី ៧ អាណាចក្រខ្មែរសិលាចារឹកមួយស្ថិតនៅក្នុងប្រាសាទព្រះខ័នត្រូវបានចារឹកឡើងដែលបានរៀបរាប់និយាយអំពីឈ្មោះសុវណ្ណបុរៈ។ក្រោយមកវាត្រូវបានគេហៅថាស្រុកឧទងវិញហើយធ្លាប់ត្រូវបានគេជឿថាជាទីក្រុងដើមរបស់ព្រះចៅឧទងដែលជាស្ថាបនិកបង្កើតអាណាចក្រអយុធ្យាផងដែរ។សម្ដេចព្រះបរមរាជាធិរាជទី ១ បានប្រទានឈ្មោះថ្មីនៅទីតំបន់នេះថាសុពណ៌បុរី។សុពណ៌បុរីគឺជាទីក្រុងដែលនៅជាប់ព្រំដែននិងជាទីតាំងធ្វើសង្គ្រាមជាច្រើនជាមួយនឹងភូមាដែលជាប្រទេសក្បែរខាង។

ប្រជាជននៅក្នុងខេត្តនេះនិយាយជាគ្រាមភាសាសៀមកណ្តាលដាច់ដោយឡែកដែលត្រូវបានគេជឿថាជាទម្រង់ភាសានិយាយនៅក្នុងសម័យអយុធ្យា

រដ្ឋបាល

[កែប្រែ]

ខេត្តសុពណ៌បុរី ចែកចេញជា ១០ ក្រុង/ស្រុក ១១០ សង្កាត់/ឃុំ និង ៩៧៧ ភូមិ ៖

ផែនទីក្រុងនិងស្រុកនៃខេត្តសុពណ៌បុរី
លេខរៀង ឈ្មោះភាសាខ្មែរ ឈ្មោះអក្សរឡាតាំង ឈ្មោះភាសាសៀម
០១ ក្រុងសុពណ៌បុរី Mueang Suphan Buri เมืองสุพรรณบุรี
០២ ស្រុកដឺមបាងណាមប័ទ្ធ Doem Bang Nang Buat เดิมบางนางบวช
០៣ ស្រុកដានឆាង Dan Chang ด่านช้าง
០៤ ស្រុកបាងផ្លាម៉ា Bang Pla Ma บางปลาม้า
០៥ ស្រុកស្រីព្រះច័ន្ទ Si Prachan ศรีประจันต์
០៦ ស្រុកដនចេតីយ៍ Don Chedi ดอนเจดีย์
០៧ ស្រុកសងភីណង Song Phi Nong สองพี่น้อง
០៨ ស្រុកសាមជុក Sam Chuk สามชุก
០៩ ស្រុកឧទង U Thong อู่ทอง
១០ ស្រុកណងយ៉ាសៃ Nong Ya Sai หนองหญ้าไซ

មើលផងដែរ

[កែប្រែ]