ចលនាមីនាទី១
ចលនាមីនាទី១ ឬ ត្រូវគេស្គាល់ថា ចលនាសាមីល។ ជាចលនាដំបូងបំផុត និង សំខាន់បំផុតរបស់ប្រជាជនកូរ៉េដែលបង្ហាញពីរ ការតស៊ូប្រឆាំងពួកអាណានិគមនិយមជប៉ុន ចាប់ផ្ដើមនៅថ្ងៃទី១ ខែមីនា ឆ្នាំ១៩១៩ ហើយបន្ទាប់មក បានរីករាលដាលពេញដែនដីកូរ៉េសម្បីតែសហគមន៍កូរ៉េនៅក្រៅប្រទេស បើទោះបីចលនានេះវាមិនបាននាំ ឯករាជ្យអោយកូរ៉េនៅពេលនោះក៏ដោយ។ ក៏វាបានដើតួរយ៉ាងសំខាន់ដល់ចលនាក្រោយៗទៀតហើយនិងចលនាប្រឆាំងពួកអាណានិគមនិយមដទៃៗទៀត មូលហេតុនៃការបង្កើតចលនានេះឡើងក៏ដោយសារជប៉ុនបានបិទសិទ្ធប្រជាជនកូរ៉េយ៉ាងខ្លាំង ព្រមទាំងបង្ក្រាបនិងលុបបំបាត់ វប្បធម៍កូរ៉េ ភាសា ការសិក្សារ នយោបាយនៅកូរ៉េ

នៅខែមករា ឆ្នាំ១៩១៩ ការស្លាប់របស់ ស្ដេច គូជូង។ ដោយប្រជាជនកូរ៉េភាគច្រើនបានជឿថា ជប៉ុនបានសម្លាប់ទ្រង់ដោយថ្នាំបំពុល។ ពាក្យចចាមអារ៉ាមបាននិយាយពីមួយទៅមួយ វាបានបង្កភាពខឹងសំបាដល់ប្រជាជនកូរ៉េ។ ព្រមទាំងអំឡុងពេលនោះមាន គំនិតអំពី ភាពម្ចាស់ក្នុងកិច្ចការប្រទេសខ្លួនអែង កំពុងល្បី ក្រោយសង្គ្រាមលោកទី១ ជាពិសេសដោយការថ្លែងសុន្ទរកថារបស់ប្រធានាធិបតីអាមេរិចលោក វ៊ូដ្រូ វីលសុន អំពី ចំណុចទាំង១៤
ប្រជាជនកូរ៉េឃើញវាជាឱកាសក្នុងការទាមទារឯករាជ្យ នៅថ្ងៃទី ១ ខែ មីនា ឆ្នាំ១៩១៩ មេដឹកនាំសាសនា និង និស្សិតកូរ៉េចំនួន ៣៣ នាក់បានចុះហត្ថលេខា និងបានអានក្នុងទីសធារណៈអំពីគោលការប្រកាសឯករាជ្យរបស់ប្រជាជនកូរ៉េ នៅឯភោជនីយដ្ធានមួយនៅទីក្រុងសេអ៊ូល ឈ្មោះ តេហ្វាក្វាន់ ក្រោយមកការបាតុកម្មដោយសន្តិវិធីមួយបានចាប់ផ្ដើមនៅក្រុងផ្សេងទៀតៗ អ្នកបាតុករទាំងនោះភាគច្រើនបាន ប្រមូលគ្នាទៅ សួនច្បា និងតាមដងផ្លូវ ដោយបានក្រវីទង់ជាតិកូរ៉េ និងស្រែកអំពីឯករាជ្យជាតិគេ
បន្ទាប់មកប៉ុន្មានអាទិត្យក្រោយមក ចលនានេះបានរីករាលដាលពេញប្រទេសទាំងមូល មានប្រមាណ ១៥០០-២០០០ បានកើនឡើងជាលំដាប់ៗ ការប៉ានស្មានបានបង្ហាញថា មានប្រជាជនកូរ៉េប្រមាណ ១.៥លាន ទៅ ២លាន បានចូលរួម។ សូមបញ្ជាក់ដែលថា ចំនួនប្រជាជនកូរ៉េសរុបបានតែប្រមាណ ១៧លានតែប៉ុណ្ណោះនាពេលនោះ ដោយបានបង្ហាញ់អោយយើងថា ចលនានេះពិតជាធំខ្លាំង។ ទោះបីវាជាបានបាតុកម្មដោយសន្តិវិធីក៏ដោយ អាណានិគមនិយមជប៉ុនបានឆ្លើយតបវិញដោយប្រើកម្លាំងទ័ព។ មានបាតុករជាច្រើនបានត្រូវគេចាប់ដាក់គុក សម្លាប់ចោល បានត្រូវគេវាយ។ ការប៉ានស្មានបានបង្ហាញ់ថា មនុស្សប្រមាណ ៧,៥០០ នាក់ត្រូវបានសម្លាប់ និងប្រមាណ ១៥,០០០ ត្រូវរងរបួស និងមានប្រហែលជា ៤៧,០០០ នាក់ត្រូវបានចាប់ខ្លួ ព្រឹត្តិការណ៍ដែលឃោរឃៅ ដូចជា ការសម្លាប់រង្គាល់នៅជីនរី បានបិទបាំងដោយពួកជប៉ុន រឿងទាំងនេះបានលឺទៅសហគមន៍អន្តជាតិ ដោយកូរ៉េដែលរស់នៅក្រៅស្រុក ដូច នៅ ចិន អាមេរិច រុស្សី ចលនានេះវាមិនបាននាំកូរ៉េទៅការទទួលឯករាជ្យទេ ប៉ុន្តែវាបានផ្តល់ជាដំណែលដល់ចលនាក្រោយទៀតដូចជា ការបង្កើតរដ្ធាភិបាលបណ្ដុះអាសន្ន ការនាំកូរ៉េអោយចេះសាមគ្គី ពួកជប៉ុនបានបើកសិទ្ធខ្លះៗអោយកូរ៉េវិញ