នរោត្តម នរិន្ទ្រពង្ស
ការរចនា
| នរោត្តម នរិន្ទ្រពង្ស | |
|---|---|
| ប្រសូត | 18 កញ្ញា 1954 ភ្នំពេញ,កម្ពុជា |
| សុគត | 7 តុលា 2003 (អាយុ 49 ឆ្នាំ) ប៉ារីស, បារាំង |
| រាជពន្ធភាព | ឯក ស៊ីនួន |
| រាជបច្ឆាញាតិ | ព្រះនាងនរោត្តម ស៊ីម៉ូណារិន ព្រះនាងនរោត្តម មនោរម្យ |
| វង្ស | នរោត្តម |
| បិតា | នរោត្តម សីហនុ |
| មាតា | នរោត្តម មុនីនាថសីហនុ |
នរោត្តម នរិន្ទ្រពង្ស ( ប្រសូតនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៥៤ ដល់៧ ខែតុលា ឆ្នាំ២០០៣) គឺជាព្រះអង្គម្ចាស់នៃព្រះរាជាណាចក្រកម្ពុជា ។ ព្រះអង្គប្រសូតនៅរាជធានីភ្នំពេញ ចំពោះសម្ដេចឪ នរោត្តម សីហនុ និង សម្តេចម៉ែ នរោត្តម មុនីនាថ សីហនុ ។ ព្រះអង្គម្ចាស់បានសិក្សាទស្សនវិជ្ជា ឧក្រិដ្ឋកម្ម និង ច្បាប់ នៅសាកលវិទ្យាល័យរដ្ឋម៉ូស្គូ ហើយនិយាយភាសាបារាំង និង រុស្ស៊ី យ៉ាងស្ទាត់ជំនាញ។ ព្រះអង្គម្ចាស់នរិន្ទ្រពង្ស បានសោយទិវង្គតនៅក្នុងផ្ទះល្វែងរបស់ព្រះអង្គនៅទីក្រុងប៉ារីស ដោយសារគាំងបេះដូង នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៣ ក្នុងព្រះជន្ម៤៩ ព្រះវស្សា [១] ព្រះអង្គបានរៀបការហើយមានកូនស្រីពីរនាក់៖
- ព្រះអង្គម្ចាស់ នរោត្តម ស៊ីម៉ូណារិន (ប្រសូត ខែសីហា ឆ្នាំ ១៩៨៤)
- ព្រះអង្គម្ចាស់នរោត្តម មនោរម្យ ប្រសូត ខែមីនា ឆ្នាំ១៩៨៧
ព្រះអង្គជាព្រះអនុជរបស់ព្រះបាទ នរោត្តម សីហមុនី និងជាបងប្អូនបង្កើតរបស់បងប្អូនចំនួន១២នាក់ផ្សេងទៀតដែលនៅរស់រានមានជីវិត។