នរោត្តម សិរីវុឌ្ឍ
ការរចនា
នរោត្តម សិរីវុឌ្ឍ ដោយមានគោរម្យងារ៍ «សម្តេចក្រុមឃុន» (ប្រសូតថ្ងៃទី៨ មិថុនា ១៩៥១) ជាព្រះរាជបុត្រានៃព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សុរាម្រិត ជាមួយនឹងអ្នកម្នាងឃុនទេពកញ្ញាសោភា (អាន គឹមយាប) ព្រមទាំងជាព្រះអនុជមាតាទីទៃនៃព្រះករុណាសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ។ ដូច្នេះទ្រង់ត្រូវជា ព្រះរាជបិតុលានៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្របច្ចុប្បន្នផងដែរ ។
នរោត្តម សិរីវុឌ្ឍ | |
|---|---|
| រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ | |
| ក្នុងការិយាល័យ ២៩ តុលា ១៩៩៣ – ២៤ តុលា ១៩៩៤ | |
| នាយករដ្ឋមន្ត្រី | ហ៊ុន សែន នរោត្តម រណឫទ្ធិ |
| មុន | ហោ ណាំហុង |
| បន្ទាប់ | អ៊ឹង ហួត |
| រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ | |
| ក្នុងការិយាល័យ ១៦ កក្កដា ២០០៤ – ២ មិនា ២០០៦ បម្រើជាមួយ ស ខេង | |
| នាយករដ្ឋមន្ត្រី | ហ៊ុន សែន |
| មុន | យូ ហុកគ្រី |
| បន្ទាប់ | ស ខេង (រដ្ឋមន្ត្រីទាំងស្រុង) |
| ឧបនាយករដ្ឋមន្ត្រីកម្ពុជា | |
| ក្នុងការិយាល័យ ១៦ កក្កដា ២០០៤ – ២១ មិនា ២០០៦ | |
| នាយករដ្ឋមន្ត្រី | ហ៊ុន សែន |
| ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
| កើត | 8 មិថុនា 1951 រាជធានីភ្នំពេញ, កម្ពុជា, កម្ពុជាក្រោមអាណាព្យាបាលបារាំង |
| គណបក្សនយោបាយ | ហ៊្វុនស៊ិនប៉ិច |
| ឪពុកម្តាយ(s) | នរោត្តម សុរាម្រិត អាន គឹមយាប |
| សាលាមាតា | សាកលវិទ្យាល័យប៉ារីសដាហ្វីន |
| រាជវង្ស | នរោត្តម |
សម្តេចក្រុមឃុន ជាព្រះរាជវង្សអ្នកនយោបាយដ៏សកម្មមួយអង្គ ដែលបានបម្រើការងារជា រដ្ឋមន្ត្រីក្រសួងការបរទេស ពីឆ្នាំ ១៩៩៣ ដល់ ១៩៩៤។ [១] ជាសមាជិករាជានិយម ហ៊្វុនស៊ិនប៉ិច ទ្រង់ក៏ធ្លាប់ធ្វើជាឧបនាយករដ្ឋមន្ត្រីពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៦ ហើយទន្ទឹមគ្នានេះដែរ សហ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាមួយលោក ស ខេង ។
កិត្តិយស
[កែប្រែ]
</img> លំដាប់មិត្តភាព (វៀតណាម ២០០៥)
</img> Grand Cordon of the Order of the Rising Sun (ប្រទេសជប៉ុន ឆ្នាំ 2019)