បដិវត្តន៍ប្រទេសមុិកស៊ិក
បដិវត្តន៍នៃប្រទេសមុិកសុិក ជាព្រឹត្តិការណ៍មួយកេីតឡេីងនៅក្នុងប្រវត្តិសាស្រ្តនៃប្រទេសមុិកសុិក ដោយព្រឹត្តិកាណ៍នេះបានកេីតឡេីងនៅ កន្លងពេលដែលប្រទេសមុិកសុិកកំពុងមានវិបត្តិផ្ទៃក្នុង ព្រមទាំងមានសង្រ្គាមទូទាំងប្រទេស ដេីម្បិឱ្យប្រទេសមុិកសុិកមានការផ្លាស់ប្តូរផ្នែក វប្បធម៌ សេដ្ឋកិច្ច និង នយោបាយ។
"'បដិវត្តន៍ប្រទេសមុិកសុិក"' | |||||||
---|---|---|---|---|---|---|---|
ផ្នែកនៃសង្គ្រាមចេក និង សង្រ្គាមតាមភ្នាក់ងារ នៃសង្រ្គាមលោកលើកទី១ | |||||||
មេីលពីខាងឆ្វេងទៅស្តាំហេីយពីលេីទៅក្រោម:
| |||||||
| |||||||
ភាគីសង្គ្រាម | |||||||
![]() ១៩១០–១៩១១ ១៩១១–១៩១៣ ១៩១៣–១៩១៤ ១៩១៤–១៩១៥ ១៩១៥–១៩២០ គាំទ្រដោយ:
|
ម៉ាឌេរីស្ទា, អូរ៉ូស្គ៊ីស្ទា, ម៉ាហ្គូនីស្ទា, សាប៉ាទ៊ីស្ទា, ហ៊ួរតីស្ទា, វីឡីស្ទា, គណបក្សសstitutionalist, ការ៉ាន់ស៊ីស្ទា | ||||||
មេបញ្ជាការ និង មេដឹកនាំ | |||||||
ពោរហ្វីរីយ៉ូ ឌៀស, រាមូន កូរ៉ាល, ម៉ាណ៊ែល មុនឌ្រ៉ាហ្គុន, ហូសេ អ៊ីវ លីម៉ាន់ទូរ | ហ្វ្រង់ស៊ីស្កូ ម៉ាឌេរ៉ូ, បាស្កាល់ អូរ៉ូស្គូ, ផាន់ឆូ វីឡា, អេមីលីយ៉ាណូ សាប៉ាទា, វេនុស្ទៀណូ ការ៉ាន់សា, អាល់វារ៉ូ អូប្រ៉េហ្គុង, ហ្វែលិច ដៀស | ||||||
កម្លាំង | |||||||
250,000–300,000 | 255,000–290,000 | ||||||
សហេតុភាព និង ការខាងបង់ | |||||||
~500,000 នាក់ (យោធា) | 1.7–2.7 លាននាក់ (ស៊ីវិល និងយោធា) | ||||||
មានការស្លាប់ស៊ីវិល ៧០,០០០–១,១១៧,០០០ នាក់ ប្រើសំរាប់ការគណនាលេខ ២.៦ លាននាក់ |
ដេីមហេតុ
[កែប្រែ]មុនបដិវត្តន៍នេះកេីតឡេីង មានប្រធានធបតីមួយឈ្មោះ "ព័រហ្វីរីអូ ឌីអាស"[១] ដែលបានគ្រប់គ្រងប្រទេសមុិកសុិកចាប់ពី ខែឧសភា ទី ១៧ ឆ្នាំ ១៨៧៦ រហូតដល់ ខែឧសភា ទី ២៥ ឆ្នាំ ១៩១១។ ការគ្រប់គ្រង់របស់លោក មិនសូវល្បីល្បាញទេ ដោយពលរដ្ឋមុិកសុិកជាច្រេីនជុំវីញប្រទេសមិនពេញចិត្តទៅលេីនយោបាយរបស់លោក។ ការមិនពេញចិត្តនូវការគ្រប់iគ្រងរបស់លោកគឺបណ្តាលមកពី កត្តាមួយចំនួនដូចជា÷
-ការរគ្រប់គ្រងរបស់ឌីអាស÷នយោបាយរបស់លោកត្រូវបានចាត់ទុកជាអយុត្តិធម៌ ហេីយលោកបានគ្រប់គ្រងប្រទេសរយៈពេល៣០ឆ្នាំកន្លងមកហេីយ
-ភាពមិនស្មេីរគ្នាផ្នែកសេដ្ឋកិច្ច÷នៅក្នុងប្រទេសមុិកសុិក នយោបាយរបស់លោក ឌីអាស បានធ្វេីឱ្យពួកអ្នកមានជាច្រេីនទទួលផលពីមេដឹកនាំច្រេីនជាងអ្នកក្រ ដែលជាហេតុមួយនាំឪ្យមានការមិនពេញចិត្តនូវការគ្រប់គ្រងរបស់លោកឌីអាស។
ការបាត់បង់ដីធ្លីរបស់អ្នកក្រ÷ ទ្រព្យសម្បត្តិដីធ្លីធំៗ (haciendas) ត្រូវបានកាន់កាប់ដោយជនមានបំណុល និងជនមានអំណាច ខណៈប្រជាជនក្រីក្រ និងជនជាតិដើមភាគច្រើន ត្រូវបាត់បង់ដីរបស់ពួកគេ ហើយក្លាយជាកម្មកររងទុក្ខ។[២]
ការប្រឆាំងរបស់លោកហ្វ្រង់សុីស្កូ ម៉ាឌេរ៉ូ ÷ ហ្រ្វង់សុីស្កូ ម៉ាឌេរ៉ូ ជាអ្នកមានម្នាក់នៅប្រទេសមុិកសុិក ដែលបានចូលរួមនៅក្នុងការបោះឆ្នោតនៃប្រទេសមុិកសុិកនៅឆ្នាំ ១៩១០ លោកម៉ាឌេរ៉ូជាលោកម្នាក់ដែលជឿលេីភាពប្រជាធិបតេយ្យ ហេីយដោយសារកត្តានេះហេីយ បានជាលោកល្បីនៅក្នុងពេលបោះឆ្នោតនៅប្រទេសមុិកសុិក ប៉ុន្តែ លោកត្រូវបានចូលគប់ ដោយលោកឌីអាសបានប្រាប់ឱ្យនគរបាលទៅចាប់យកលោកម៉ាឌេរ៉ូដាក់ចូលគប់ ហេីយប្រកាសខ្លួនឯងជាអ្នកតំណាងម្តងទៀតនៃប្រទេសមុិកសុិក ដោយសារទង្វេីបែបនេះហេីយ ជាគ្រឹះកត្តាយ៉ាងសំខាន់ចំពោះកំណេីតនៃបដិវត្តន៍មុិកសុិក។
ព្រឹត្តិការណ៍បន្តរបន្ទាប់ពីលោកម៉ាឌេរ៉ូចេញពីគប់
[កែប្រែ]បន្ទាប់ពីការចេញពីគប់ នៅខែតុលា ទី០៦ ឆ្នាំ១៩១០ លោកបានគេចខ្លួនពីលោកឌីអាស ទៅប្រទេសសហរដ្ឋ អាមេរិច[៣] រដ្ឋតិចសាស់(Texas) សាន អង់តូន្យូ(San Antonio) នៅខែតុលា ឆ្នាំ១៩១០ លោកម៉ាឌេរ៉ូក៏បានរៀបចំផែនការសម្រាប់ក្រុងមួយឈ្មោះ "សាន លូយអិស ប៉ូតូសុី" (San Luis Potosi) ឱ្យមានបដិវត្តន៍កេីតឡេីងនៅក្រុងនោះដេីមី្បប្រឆាំងជាមួយលោកឌីអាស។ បដិវត្តន៍ក៏បានកេីតឡេីងនៅខែវិច្ចកា ទី ២០ ឆ្នាំ១៩១០។
បដិវត្តន៍ប្រទេសមុិកសុិក (១៩១០-១៩២០):
[កែប្រែ]ជាដំបូង នៅពេលបដិវត្តន៍នេះកេីតឡេីង ប្រទេសមិនសូវមានអ្នកប្រឆាំងជាច្រេីន ប៉ុន្តែនៅពេលបដិវត្តន៍បន្តទៅមុខទៀត គឺមានទ័ពប្រឆាំងដូចជា:
ទ័ពអ្នកក្រ: ពួកគេបានមកក្រោកឡេីងទៅប្រឆាំងជាមួយនយេបាយរបស់លោកឌីអាស ពីព្រោះពួកគេបានទទួលផែនការបដិវត្តន៍របស់លោកម៉ាឌេរ៉ូ នៅភាគឧត្តរប្រទេស (ភាគខាងជេីង)។ ទ័ពនេះក៏បានទទួលជោគជ័យបន្តិចបន្តចនៅភាគឧត្តរប្រទេស (ភាគខាងជេីង)។ ហេីយនៅខែឧសភា ទី១០ ឆ្នាំ១៩១១ បន្ទាប់មកលោកឌីអាស បានដឹងរួចខ្លួនហេីយថា លោកមិនអាចបន្តគ្រប់គ្រង់ប្រទេសទេ ទេីបលោកបានយល់ព្រម ហេិយបានសរសេរសន្ធិសញ្ញាស្យូដាត ហ័ររែស(Treaty of Ciudad Juárez) ដោយលោកក៏បានលាលែងពីតំណែង និងនិរទេសខ្លួនទៅប្រទេសបារាំងវិញ។
បន្ទាប់ពីអ្នកក្របានទទួលយកជ័យមក លោកម៉ាឌេរ៉ូក៏បានក្រោកឡេីង ជាប្រធានធបតីនៃប្រទេសមុិកសុិកនៅខែវិច្ចកា ទី០៦ ឆ្នាំ១៩១១ បន្ទាប់មក មានអ្នកក្រខ្លះដូចជាពួក អ្នកក្រ(ហ្សាប៉ាទិស្តា)មិនពេញជាចំពោះនយោបាយរបស់លោកម៉ាឌេរ៉ូ ដោយសារលោកមិនបានរៀចំនិងកែប្រែដីធ្លីរបស់ពួកគេ។ អាស្រ័យហេតុនេះហេីយបានជាមានកាប្រឆាំងគ្នាម្តងទៀតនៅភាគទក្សិណ (ភាគខាងត្បូង) នៃប្រទេសមុិកសុិកព្រមទាំងមានវិបត្តិផ្ទៃក្នុង
ទ័ពហ្សាប៉ាទិស្តាក៏បានប្រឆាំងនឹងនយោបាយរបស់លោកម៉ាឌេរ៉ូនៅភាគទក្សិណ (ភាគខាងត្បូង) នៃប្រទេសមុិកសុិកនៅរដ្ឋមុយរេឡូស(Morelos) ដោយការប្រឆាំងនេះរៀបចំដោយលោកហ្សាប៉ាតា ហៅថា"ផែនការអាយ៉ាឡា(Plan of Ayala) (២៥/១១/១៩១១)។ ការប្រឆាំងនេះមានលក្ខណ:ជាឃោរឃៅ ដោយទ័ពហ្សាប៉ាទិស្តា ក៏បានវាយបំផ្លាញដីរបស់អ្នកមាន ហេីយយកមកចែកចាយដីធ្លីទៅអ្នកក្រវិញ។ ទង្វេីបែបនេះក៏នាំឱ្យលោកម៉ាឌេរ៉ូលេីកកងទ័ពរដ្ឋឡេីងទៅវាយប្រឆាំងជាមួយនឹងពួកហ្សាប៉ាទិស្តា ប៉ុនែ្តវាធ្វេីឱ្យអ្នកក្រមកគាំទ្រលោកហ្សាប៉ាតាបន្ថែមទៀត....។
បន្តពីនេះទៅទៀតមានទ័ពប្រឆាំងមួយកេីតឡេីង ដែលដឹកនាំដោយលោក ប៉ាស្កុយអាល អ័ររ៉ូស្កូ (Pascual Orozco) លោកពីមុន បានគាំទ្រលោកម៉ាឌេរ៉ូ ប៉ុន្តែក៏បានប្រឆាំងនឹងនយោបាយរបស់លោកម៉ាឌេរ៉ូនៅភាគឧត្តរ (ភាគខាងជេីង) ខែមីនា ទី០៣ ឆ្នាំ ១៩១២។ បន្ទាប់មក នៅខែមេសា ឆ្នាំ១៩១២ លោកម៉ាឌេរ៉ូ លេីកងទ័ពរដ្ឋដោយដឹកនាំដោយសេនីវវុិចទ័រីអាណូ ហ៊ុយអ៊ែរតា (Victoriano Huerta)ទៅភាគឧត្តរទៀត (ភាគខាងជេីង) ដេីម្បីប្រឆាំងនឹងទ័ពរបស់លោកអ័ររ៉ូស្កូ
នៅចន្លោះខែ ឧសភា-មិថុនា ឆ្នាំ ១៩១២ លោកហ៊ុយអ៊ែរតាបានទទួលជ័យក្នុង
- ↑ "Wikipedia".
{{cite web}}
: CS1 maint: url-status (link) - ↑ "wikipedia".
- ↑ "Wikipedia".