ប៉ាគីស្ថាន
| اسلامی جمہوریہ پاکستان (ភាសាអ៊ូរឌូ) | |
|---|---|
ទីតាំងប្រទេសប៉ាគីស្ថាន (ក្រហម) នៅលើភូគោល និងដែនដីទាមទារ  | |
| រដ្ឋធានី | ឥស្លាម៉ាបាដ 33°41′30″N 73°03′00″E / 33.69167°N 73.05000°E  | 
| ទីក្រុងធំបំផុត | ការ៉ាជី 24°51′36″N 67°00′36″E / 24.86000°N 67.01000°E  | 
| ភាសាផ្លូវការ | ភាសាឧរឌូ ភាសាអង់គ្លេស  | 
| ភាសាតំបន់ | ប៉ិនចាប ប៉ាស្តូ ស៊ីនឌី សេរ៉ាយគី បាឡូឈី និងភាសាជាច្រើនទៀត | 
| ក្រុមជនជាតិ   (ឆ្នាំ ២០២០[២])  | |
| សាសនា   (ឆ្នាំ ២០១៧[៤])  | 
  | 
| រដ្ឋាភិបាល | សាធារណរដ្ឋនិយមឥស្លាម សភាសហព័ន្ធ | 
| អារីហ្វ អាល់វី | |
| អ៊ីមរ៉ាន ខាន់ | |
| សាឌីគ សានច្រានី | |
| អាសាដ កៃស៊ែរ | |
| អ៊ូម៉ារ អាតា បានឌីល | |
| នីតិបញ្ញត្តិ | សភាតំណាងរាស្ត្រ | 
| ព្រឹទ្ធសភា | |
| រដ្ឋសភា | |
| ទទួលឯករាជ្យ | |
| ១៤ សីហា ១៩៤៧ | |
| ២៥ មីនា ១៩៥៦ | |
| ១២ មករា ១៩៧២ | |
| ១៤ សីហា ១៩៧៣ | |
| ក្រឡាផ្ទៃ | |
- ផ្ទៃសរុប  | ៨៨១,៩១៣ គ.ម២ [lower-alpha ១][៦] (ទី៣៣) | 
- ផ្ទៃទឹក (%)  | ២.៨៦ | 
| ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២១)  | |
- ជំរឿន (ឆ្នាំ ២០១៧)  | |
- ដង់ស៊ីតេ  | ២៤៤.៤ នាក់/គ.ម២ (ទី៥៦) | 
| GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២១) | 
- សរុប  | |
- ក្នុងម្នាក់  | |
| GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២២) | 
- សរុប  | |
- ក្នុងម្នាក់  | |
| ជីនី (២០១៨) | មធ្យម  | 
| HDI (២០១៩) | មធ្យម · ទី១៥២  | 
| រូបិយវត្ថុ | រូពីប៉ាគីស្ថាន (Rs) (PKR) | 
| ល្វែងម៉ោង | UTC+០៥:០០ (PST) | 
| ទិសបើកបរ | ឆ្វេង | 
| កូដហៅទូរស័ព្ទ | +៩២ | 
| ដែនកម្រិតខ្ពស់ | .pk | 
ប្រទេសប៉ាគីស្ថាន (ភាសាអង់គ្លេស៖ Pakistan, ភាសាអ៊ូរឌូ៖ پاکستان) ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋឥស្លាមប៉ាគីស្ថាន គឺជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីខាងត្បូង។ វាជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេទីប្រាំនៅលើពិភពលោកដោយមានប្រជាជនសរុប ២២៧ លាននាក់។ ប៉ាគីស្ថានបានគ្របដណ្តប់លើផ្ទៃដី ៨៨១,៩១៣ គីឡូម៉ែត្រការ៉េ ដែលធ្វើឱ្យវាក្លាយជាប្រទេសធំបំផុតទី៣៣។ ប្រទេសនេះមានឆ្នេរសមុទ្រ ១,០៤៦ គីឡូម៉ែត្រ ជាប់សមុទ្រអារ៉ាប់ និងឈូងសមុទ្រអូម៉ង់នៅភាគខាងត្បូង និង មានព្រំប្រទល់ខាងលិចជាប់ជាមួយប្រទេសអាហ្វហ្កានីស្ថាន និងអ៊ីរ៉ង់ ខាងកើតជាប់ជាមួយប្រទេសឥណ្ឌា និងភាគឦសានជាប់ជាមួយសាធារណរដ្ឋប្រជាមានិតចិន។ ប្រទេសតាហ្ស៊ីគីស្ថានស្ថិតនៅជិតបង្កើយនឹងប្រទេសប៉ាគីស្ថាននៅភាគខាងជើង ប៉ុន្តែត្រូវបានកាត់ផ្ដាច់ដោយតំបន់ច្រកវ៉ាខាន់។
តំបន់ដែលបង្កើតជាប្រទេសប៉ាគីស្ថានសម័យថ្មីសព្វថ្ងៃ គឺជាទីកំណើតនៃអរិយធម៌ជ្រលងទន្លេឥណ្ឌុសបុរាណ និង ក្រោយមកត្រូវបានជំនួសដោយ អរិយធម៌វេទបុរាណ អរិយធម៌ពែក អរិយធម៌ឥណ្ឌូ-ក្រិច និងអរិយធម៌ឥស្លាម។ តំបន់នេះធ្លាប់ត្រូវបានឈ្លានពាន និងចូលមករស់នៅដោយពួក អារ្យ័ន ពែក ក្រិច អារ៉ាប់ ទួរគី អាហ្វហ្កាន និង ម៉ុងហ្គោល។ វាធ្លាប់ជាផ្នែកមួយនៃចក្រភពឥណ្ឌា-អង់គ្លេសចាប់ពីឆ្នាំ ១៨៥៨ ដល់ ១៩៤៧។ នៅពេលដែល ចលនាប៉ាគីស្ថានដើម្បីបង្កើតរដ្ឋឥស្លាម ដឹកនាំដោយ មូហាម៉ាត់ អាលី ហ្ស៊ីណាហ៍ (Muhammad Ali Jinnah) និងសម្ព័ន្ធមូស្លីម (Muslim League) ជាលទ្ធផលបានបង្កើតឡើងនូវរដ្ឋឯករាជ្យប៉ាគីស្ថាន ដែលមានខេត្ត Sindh, North-West Frontier Province, West Punjab, Balochistan និង East Bengal ។ ប៉ាគីស្ថាន បានក្លាយទៅជាសាធារណរដ្ឋឥស្លាមតាមរយៈរដ្ឋធម្មនុញ្ញឆ្នាំ១៩៥៦។ នៅក្នុងសង្គ្រាមស៊ីវិលឆ្នាំ១៩៧១ នៅប៉ាគីស្ថានខាងកើត ជាលទ្ធផលបានលេចឡើងនូវរដ្ឋឯករាជ្យបង់ក្លាដេស។ ប្រវត្តិសាស្ត្រប្រទេសប៉ាគីស្ថាន ត្រូវបានបង្ហាញនូវសម័យកាលនៃ ការរីចម្រើនផ្នែកសេដ្ឋកិច្ច ការគ្រប់គ្រងបែបយោធានិយម និង អស្ថិរភាពនយោបាយ។
ប៉ាគីស្ថាន គឺជាប្រទេសមានប្រជាជនច្រើនជាងគេទី០៦ នៅលើពិភពលោក និង ជាប្រទេសដែលមានអ្នកកាន់សាសនាឥស្លាមច្រើនជាងគេទី០២ បន្ទាប់ពីឥណ្ឌូនេស៊ី។ ប៉ាគីស្ថាន បានជាប់នៅក្នុងប្រទេសសេដ្ឋកិច្ច ១១ ("Next Eleven") ។ ប៉ាគីស្ថាន បានចូលជាសមាជិក អង្គការសន្និសីទឥស្លាម (Organization of the Islamic Conference), សមាគមអាស៊ីខាងត្បូងដើម្បីសហប្រតិបត្តិការ (South Asian Association for Regional Cooperation), ប្រទេសកំពុងអភិវឌ្ឍទាំង០៨ (Developing 8 Countries) និង អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច (the Economic Cooperation Organization) ។ ប៉ាគីស្ថាន ក៏ជាសមាជិក អង្គការសហប្រជាជាតិ (the United Nations), កុំមុនវាល (Commonwealth of Nations), អង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization), ក្រុមប្រទេសកំពុងអភិវឌ្ឍទាំង៣៣ (G33 developing countries), ក្រុមប្រជាជាតិកំពុងអភិវឌ្ឍទាំង៧៧ (Group of 77 developing nations), សម្ព័ន្ធមិត្តមិនមែនណាតូរបស់សហរដ្ឋអាមេរិក (major non-NATO ally of the United States) និង មហាអំណាចនុយក្លេអ៊ែរ (nuclear state)។
និរុត្តិសាស្ត្រ
[កែប្រែ]ឈ្មោះ Pakistan (IPA: [paːkɪst̪aː]) តាមភាសាពែក និង ភាសាអ៊ូរឌូ មានន័យថា Land of (the) Pure (ទឹកដីបរិសុទ្ធ)។ វាត្រូវបានដាក់ថា Pakistan នៅឆ្នាំ១៩៣៤ ដោយ Choudhary Rahmat Ali ដែលបានបោះពុម្ពនៅក្នុងអត្ថបទរិះគន់របស់គាត់ "Now or Never" ។ ឈ្មោះនេះតំណាងឲ្យ ប្រជាជនមូស្លីម ៣០ លាននាក់នៃប៉ាគីស្ថាន ដែលរស់នៅតំបន់ចំនួន០៥ នៅភាគខាងជើងនៃចក្រភពឥណ្ឌា-អង់គ្លេសមាន៖ Punjab, Afghania (North-West Frontier Province), Kashmir, Sindh, and Baluchistan ។
ប្រវត្តិសាស្ត្រ
[កែប្រែ]| ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ | 
ភូមិសាស្ត្រ
[កែប្រែ]| ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ | 
រដ្ឋាភិបាល និងនយោបាយ
[កែប្រែ]| ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ | 
សេដ្ឋកិច្ច
[កែប្រែ]| ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ | 
ប្រជាសាស្ត្រ
[កែប្រែ]| ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ | 
វប្បធម៌
[កែប្រែ]| ផ្នែកនេះទទេ។ អ្នកអាចជួយបានដោយបន្ថែមព័ត៌មាន។ | 
កំណត់សម្គាល់
[កែប្រែ]- ↑ "រាប់បញ្ចូលទាំងទិន្នន័យពីដែនដីជម្លោះកាស្មៀរប៉ាគីស្ថានពោលគឺអាសាដកាស្មៀរ (១៣,២៩៧ គម) និងជិលជីត–ប៉ាល់ទីស្ថាន (៧២,៥២០ គម)។[៥] បើមិនរាប់បញ្ចូលដែនដីខាងលើនោះ ផ្ទៃដីទឹកដីប៉ាគីស្ថាននឹងធ្លាក់ចុះមកនៅត្រឹម ៧៩៦,០៩៥ គម។"
 
ឯកសារយោង
[កែប្រែ]- ↑ "The State Emblem". ក្រសួងព័ត៌មាន និងផ្សព្វផ្សាយ, រដ្ឋាភិបាលប៉ាគីស្ថាន. Archived from the original on 1 កក្កដា 2007. Retrieved 20 កុម្ភៈ 2022.
 - ↑  Cite error: Invalid 
<ref>tag; no text was provided for refs namedcia - ↑  Cite error: Invalid 
<ref>tag; no text was provided for refs namedArticle_2 - ↑ "SALIENT FEATURES OF FINAL RESULTS CENSUS-2017" (PDF). Archived from the original (PDF) on 2021-08-29. Retrieved 20 កុម្ភៈ 2022.
 - ↑ "Pakistan statistics". Geohive. Archived from the original on 6 April 2013. Retrieved 20 April 2013. 
{{cite web}}: More than one of|archivedate=and|archive-date=specified (help); More than one of|archiveurl=and|archive-url=specified (help) - ↑ "Where is Pakistan?". worldatlas.com. 24 February 2021.
 - ↑ "Pakistan Population 2021 (Live)".
 - ↑ ៨,០ ៨,១ ៨,២ ៨,៣ "World Economic Outlook Database, October 2020". IMF.org. មូលនិធិរូបិយវត្ថុអន្តរជាតិ. Retrieved 20 កុម្ភៈ 2022.
 - ↑ Khan, Mubarak Zeb (21 January 2022). "Govt revises up FY21 growth rate to 5.4pc, GDP to $347bn". DAWN.COM. https://www.dawn.com/news/amp/1670673.
 - ↑ "Gini Index". ធនាគារពិភពលោក. Retrieved 20 កុម្ភៈ 2022.
 - ↑ "Human Development Report 2020" (PDF). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 2 December 2020. Retrieved 20 កុម្ភៈ 2022.
 
  | |||||||||||||||||||||||||||||||||
- Pages using duplicate arguments in template calls
 - Pages with reference errors
 - CS1 errors: redundant parameter
 - Pages containing cite templates with deprecated parameters
 - Articles with hatnote templates targeting a nonexistent page
 - Articles to be expanded
 - All articles to be expanded
 - Articles with empty sections
 - All articles with empty sections
 - ប៉ាគីស្ថាន
 - សាធារណរដ្ឋសហព័ន្ធ
 - សាធារណរដ្ឋឥស្លាម
 - រដ្ឋសមាជិកនៃសមាគមប្រជាជាតិនៃសហធនរដ្ឋ
 - រដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការឥស្លាម
 - រដ្ឋជាសមាជិកនៃសមាគមអាស៊ីខាងត្បូងសម្រាប់កិច្ចសហប្រតិបត្តិការក្នុងតំបន់
 - រដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ
 - ប្រទេសអាស៊ីខាងត្បូង
 - ប្រទេសនៅអាស៊ី
 

