ប្រវត្តិសាស្រ្តនៃប្រទេសអាមេនី
អាមេនីស្ថិតនៅតំបន់ចន្លោះរវាងអានាតូលៀខាងកើតនិងដីខ្ពង់ររាបអាមេនីជុំវិញភ្នំអាការ៉ាតដ៏ល្បីល្បាញក្នុងសៀវភៅព្រះគម្ពីសាសនាគ្រិស្ត ជនជាតិអាមេនីហៅខ្លួនគេថា ហេ(Հայք)ដែលមានន័យថាអាមេនីក្រោយមកគេហៅហាយាស្ថាន( Հայաստան)ឈ្មោះទាំងនោះបានយកពីឈ្មោះហេកគឺជាដូនតាអាមេនីក្នុងទេវកថាអាមេនី ឈ្មោះថាអាមេនីគឺជាឈ្មោះហៅក្រៅដោយស្ដេចពែរ្សដែលប៉ុណ្ណោះ ប្រវត្តិវិទូអាមេនីខ្លះបាននិយាយថាពាក្យអាមេនីមានដើមកំណើតចេញពីពាក្យ អារ៉ាម៉ានាក់ ដែលជាកូនបងគេបង្អស់នៃកូនរបស់ហេក(hayk)
បុរេប្រវត្តិ
[កែប្រែ]សម្ភារៈធ្វើអំពីថ្មបានរកឃើញនៅអាមេនី ដែលមានអាយុកាល៣២៥,០០០ឆ្នាំ វាបានបង្ហាញ់ថាមានមនុស្សរស់នៅប្រទេសអាមេនីជាយូរលង់ណាស់មកហើយ នៅឆ្នាំ១៩៦០ជាង បុរាណវិទូបានរុករករូងភ្នំយេរេវ៉ានហើយបានរកឃើញសញ្ញាដែលបញ្ចាក់ថាមានជីវិតមនុស្សធ្លាប់រស់នៅទីនេះដូចជា
- កន្លែងដុតភ្លើងមានអាយុកាលជាង៤៨,០០០ឆ្នាំមុន
- បំណែកលលាក្បាលមនុស្ស
- ធ្មេញមនុស្សក្នុងសម័យនោះតំបន់ខ្ពង់រាបអាមេនីមានសញ្ញាជាច្រើនដែលបញ្ជាក់ថាមានមនុស្សធ្លាប់រស់នៅទីនោះ នៅឆ្នាំ២០១០ បុរាណវិទូបានរកឃើញ ស្បែកជើងដែលមានវ័យចំណាស់ជាងគេ និងសំពត់ធ្វើពីស្លឹកមានវ័យចំណាស់ជាងគេព្រមទាំងកន្លែងផលិតស្រាទំពាងបាយជូរចាស់ជាងគេ
យុគសម័យសំរិទ្ធ
[កែប្រែ]នៅដើមយុគសម័យសំរិទ្ធវប្បធម៍នៅអាមេនីបានចាប់កំណើតឡើងគឺនៅឆ្នាំ(៤០០០-២២០០មុនគ.ស) ភត្តុតាំងដំបូងគេគឺជាវាលស្រែនៅភ្នំអាការ៉ាត ហើយនៅឆ្នាំ៣០០០មុនគ.ស វាបានរីករាលដាលដល់ហ្សកហ្សុីនិងទៅភាគខាងលិច ចាប់ពីឆ្នាំ២២០០ដល់១៦០០មុនគ.ស វប្បធម៍មួយទៀតបានកើតឡើងនោះគឺ ត្រីអាឡេទី–វាណាដ្ស័រដែលបានរីកលូតលាស់នៅអាមេនី ហ្សកហ្សុីខាងត្បូង ខាងជើងបំផុតទួរគី មានបុរាណវិទូខ្លះជឿថាជា វប្បធម៍ ឥណ្ឌូ-អ៊ឺរ៉ុប
យុគសម័យដែក
[កែប្រែ]ការកកើតអាណាចក្រដំបូងគឺ អ៊ូរ៉ាតូ ឬរាជណាចក្រវ៉ាន បានកើតឡើងនៅឆ្នាំ៩០០មុនគ.សដល់ឆ្នាំ៥៨៥មុនគ.ស នៅតំបន់ខ្ពង់រាបអាមេនី អ្នកដែលបានបង្កើតអាណាចក្រនេះឡើងគឺស្ដេចអារ៉ាមី គាត់បានរួបរួមភ្នំតូចៗនៅអាមេនីហើយហៅខ្លួនលោក ស្ដេចនៃស្ដេច(អភិរាជ)អាណាចក្រនេះរីកធំរហូតដល់ជាប់ព្រំដែនជាមួយអាស៊ីរីដែលជាសត្រូវធំបំផុតរបស់អាណាចក្រនេះ