ប្រាសាទកំពង់ក្ដី
Appearance
ស្ថិតនៅក្នុងភូមិប្រាសាទ ឃុំកំពង់ក្តី ស្រុកជីក្រែង ប្រាសាទប្រាប់ទិស ឬប្រាសាទកំពង់ក្ដី ស្ថិតនៅក្នុងភូមិប្រាសាទ ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប។ ប្រាសាទនេះស្ថិតនៅចម្ងាយប្រមាណជា៧០០ម៉ែត្រ នៃទិសអាគ្នេយ៍ស្ពានប្រាប់ទិស ឬស្ពានកំពង់ក្ដី។ លោក ហ្ស៊ក សឺដែស សន្និដានថាប្រាសាទនេះប្រហែលជាទីតាំងមន្ទីរពេទ្យ ឬអរោគ្យសាលាមួយ នៅក្នុងរាជ្យព្រះបាទជ័យវម៌្មទេវទី៧។ ប្រាសាទនេះ មានតួប្រាង្គមួយរាងបួនជ្រុងស្មើ មានមណ្ឌបលយមកទិសខាងកើត។ មានហោត្រៃមួយធ្វើពីថ្មបាយក្រៀម ស្ថិតនៅទិសអាគ្នេយ៍របស់ប្រាង្គ មានច្រកចូលពីទិសខាងលិច កំពែងរាងចតុកោណកែងធ្វើពីថ្មបាយក្រៀម។ នៅទីតាំងនេះ គេធ្លាប់រកឃើញសិលាចារឹកចំនួន៣ផ្ទាំង មានចុះលេខបញ្ជី K.១៧០ K.១៧១ និង K.៧៦៩។ សិលាចារឹកដែលយើងយកមកបង្ហាញនាពេលនេះ ជាសិលាចារឹក K.១៧១ ដែលចារនៅលើមេទ្វារខាងត្បូង នៃច្រកចូលឬគោបុរៈខាងលិច។