ប្រាសាទបឹងវែង
| ប្រាសាទបឹងវែង | |
|---|---|
| ឈ្មោះ: | ប្រាសាទបឹងវែង |
| អ្នកកសាង: | ព្រះបាទជ័យវរ្ម័នទី៤ |
| កាលបរិច្ឆេទកសាង: | សតវត្សរ៍ទី១០ |
| ឧទ្ទិសថ្វាយ: | ព្រាហ្មណ៍សាសនា |
| ស្ថាបត្យកម្ម: | រចនាបថបកោះកែរ |
| ទីតាំង: | ភូមិកោះកេរ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ |
លក្ខណៈទូទៅនៃប្រាសាទ
[កែប្រែ]គេអាចធ្វើដំណើរទៅប្រាសាទបឹងវែងទៅផ្លូវមួយហៅថា ផ្លូវបឹងវែង ដែលស្ថិតនៅចម្ចាយ១.៨គីឡូម៉ែត្រ ខាងជើងប្រាសាទធំ និងមានចម្ងាយ ១គីឡូម៉ែត្រខាងជើងភូមិកោះកេរ ហើយទីនោះមានគោលថ្មស្ថិតនៅលើខ្នងទំនប់ដែលរត់ជាជួរពីជើងទៅត្បូងឆ្ពោះទៅកានើប្រាសាទបឹងវែង។ ចំណែកប្រាសាទបឹងវែងស្ថិតនៅចម្ងាយ ២គីឡូម៉ែត្រខាងជើងពីភូមិកោះកេរ មានតួប៉មចំនួនបីធ្វើអំពីឥដ្ឋ បែរមុខទៅទិសខាងកើតទៅតាមស៊ុមទ្វារថ្មភក់។ ប្រាសាទនេះត្រូវបានកសាងនៅលើខឿនថ្មបាយក្រៀមមួយ និងមានស្រះទឹកពីអមសង់ខាងផ្លូវចូលពីខាងកើត ស្រះទឹកខាងត្បូងមានឈ្មោះថា ត្រពាំងវែង។ តួប៉មពីរដែលស្ថិតនៅខាងកើតរត់ជួរជើងទៅត្បូង។ តួប៉មមួយក្នុងចំណោមតួប៉មទាំងពីរលំអដោយទ្វារបញ្ឆោតនៅជ្រុងខាងជើង និងមានសិលាចារឹក K-៨២២ ចារនៅលើមេទ្វារខាងកើត ចំណែកមេទ្វារខាងត្បូងនៃតួប៉ម ដែលស្ថិតនៅខាងលិចមានសិលាចារឹកលេខ K-៨២៣[១]។
សិលាចារឹកនៅក្នុងប្រាសាទ
[កែប្រែ]សិលាចារឹកប្រាសាទបឹងវែង ត្រូវបានភាសាវិទូជនជាតិបារាំងលោក ហ្ស៊ក សឺដេស បានចុះបញ្ជីសារពើភណ្ឌស្តីអំពីសិលាចារឹកនៅកម្ពុជា ដែលមានលេខសម្គាល់ K-៨២២ ចារនៅផ្នែកខាងជើង មេទ្វារខាងកើតនៃកំពូលខាងជើង មាន២១បន្ទាត់ជាភាសាខ្មែរ[២]។ ទោះបីជាមានកាលបរិច្ឆេទក៏ដោយទម្រង់អក្សរបង្ហាញថាស្ថិតនៅក្នុងសតវត្សទី១០ បរិយាយពីនាមទាសាទាសីមានងារ សិុ. តៃ។ តាមការពិនិត្យថ្មីៗនេះ អត្តបទមាន២៣បន្ទាត់ ចែកជាអក្សរពីរដោយផ្តាមសិលាចារឹកនៅសសរខាងស្តាំធំជាងសសរខាងឆ្វេង[៣]។
លទ្ធផលការងារនៅក្នុងដំណាក់កាលទី១ ក្នុងឆ្នាំ២០១៩ ក្រុមមន្ត្រីចម្រុះនាយកដ្ឋាននៃអាជ្ញាធរជាតិព្រះវិហារបានចុះសិក្សា និងចងក្រងឯកសារផែនទីហានិភ័យតាមប្រាសាទបានចំនួន២៤ រួមមាន៖ ប្រាសាទធំ ប្រាសាទត្រពាំងឬស្សី ប្រាសាទបល្ល័ង្កខាងជើង ប្រាសាទថ្នឹង ប្រាសាទបល្ល័ង្កខាងត្បូង ប្រាសាទលឹង្គអណ្ដូងគុក ប្រាសាទស្រឡៅ ប្រាសាទក្រចាប់ ប្រាសាទបេង ប្រាសាទបន្ទាយពីរជាន់ ប្រាសាទចម្រេះ ប្រាសាទច្រាប ប្រាសាទខ្ទុម្ភ ប្រាសាទដំរី ប្រាសាទខ្នារ ប្រាសាទក្រហម ប្រាសាទចិន អណ្តូងព្រេង ប្រាសាទបាក់ ប្រាសាទនាងខ្មៅ ប្រាសាទប្រាំ ប្រាសាទសំព័រ ប្រាសាទត្រពាំងស្វាយ និងប្រាសាទពង្រ។ ចំពោះប្រាសាទដែលនៅសល់ នឹងបន្តនៅក្នុងដំណាក់កាលទី២ និងទី៣ថែមទៀត។