ប្រាសាទព្រៃគី
Appearance
ប្រាសាទព្រៃគី ជាប្រាសាទដ៏ចំណាស់មួយក្នុងចំណោមប្រាសាទទាំង៩ នៅខេត្តត្បូងឃ្មុំ ។ ប្រាសាទនេះ ត្រូវបានសង់នៅលើទីទួលមានកសិន្ទទឹកជុំវិញ និងមានតួប៉មបីសង់ពីឥដ្ឋ លាយថ្មបាយក្រៀម នៅលើខឿនថ្ម បាយក្រៀម ដែលមានបណ្តោយប្រវែង ២៣,៤០ម៉ែត្រ និងទទឹង ប្រវែង១២,៦០ម៉ែត្រ។ប្រាសាទព្រៃគី ស្ថិតនៅភូមិអណ្តោត ឃុំកណ្តោលជ្រុំ ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ មានទំហំ ៤ម៉ែត្របួនជ្រុង និងមានកម្ពស់ ៧.៥ម៉ែត្រ ក្នុងសតវត្សរ៍ទី១០ រចនាបថកោះកេរ្តិ៍ ដោយរាជព្រះបាទជ័យវរ្ម័នទី៤ ។បច្ចុប្បន្នប្រាសាទនេះ នៅសល់កំពូលតែមួយប៉ុណ្ណោះ ដោយកំពូលពីរទៀតត្រូវបានដួលរលំពីការលួចជីកកោះកាយរកវត្ថុបុរាណ។ លើសពីនេះទួលប្រាសាទដែលនៅសល់ក៏ប្រឈមនឹងការពុកផុយផងដែរព្រោះនៅម្លប់មិនសូវត្រូវពន្លឺព្រះអាទិត្យ។