ប្រាសាទភ្នំដី
Appearance
| ប្រាសាទភ្នំដី | |
|---|---|
| ឈ្មោះ: | ប្រាសាទភ្នំដី |
| អ្នកកសាង: | ព្រះបាទយសោវរ្ម័នទី១ |
| កាលបរិច្ឆេទកសាង: | ចុងសតវត្សទី៩ |
| ឧទ្ទិសថ្វាយ: | ព្រហ្មញ្ញសាសនា |
| ស្ថាបត្យកម្ម: | រចនាបថបាខែង |
| ទីតាំង: | ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប |
ប្រវត្តិប្រាសាទ
[កែប្រែ]ប្រាសាទភ្នំដីមានទីតាំងស្ថិតនៅក្នុងស្រុកអង្គរធំ ខេត្តសៀមរាប។ ប្រាសាទនេះជាប្រាសាទស្ថិតនៅខាងជើងនៃតំបន់អង្គរ អ្នកទេសចរអាចទៅទស្សនាប្រាសាទនេះ ដោយធ្វើដំណើរពីប្រាសាទខ័ន ឆ្ពោះទៅកាន់វិទ្យាល័យអង្គរធំ រួចបត់ឆ្វេងដៃតាមផ្លូវក្រហម ដែលមានចម្ងាយប្រហែល ៣គីឡូម៉ែត្រ។ មុននឹងចូលប្រាសាទមានព្រៃជុំវិញ ដែលត្រូវធ្វើដំណើរដោយថ្មើរជើង។ ប្រាសាទនេះត្រូវបានកសាងនៅលើកូនភ្នំជាសំណង់ឥដ្ឋលាយជាមួយថ្មភក់។ ប្រាសាទនេះមានប្រាង្គចំនួ៣ ដែលសាងអំពីឥដ្ឋ និងប្រាង្គទាំងអស់បែរមុខទៅទិសខាងកើត។ មុននឹងចូលទៅក្នុងប្រាសាទយើងនឹងឃើញរូបចម្លាក់មួយដែលមានសភាពឆ្លាក់មិនទាន់រួច។ ប្រាសាទនេះត្រូវបានកសាងអំពីឥដ្ឋ ដែលមានលក្ខណៈល្អខ្លាំង។ នៅប្រាង្គប្រាសាទកណ្តាល ប្រហែលមានមណ្ឌរជាសំណង់ឈើ ដោយសារមានស្លាកស្នាមនៅខាងមុខ។