ប្រាសាទយាយងោ
Appearance
ប្រាសាទយាយងោ (អង់គ្លេស : Prasat Yai Ngao) គឺជាប្រាសាទរបស់ខ្មែរដែលកសាងឡើងនៅក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី ២ នៅសតវត្សរ៍ទី ១២ ជារចនាបថអង្គរវត្តហើយមានទីតាំងស្ថិតនៅក្នុងភូមិពូនសៃ ឃុំបានជប់ ស្រុកសង្គៈ ខេត្តសុរិន្ទ្រ ប្រទេសសៀម។ប្រាសាទតូចនេះមានប្រាង្គចំនួន ០២ រីឯប្រាង្គទី ០៣ ប្រហែលជាគ្រោងនឹងកសាង។នៅលើប្រាង្គខាងត្បូងមានចម្លាក់នាគរាជដែលឆ្លាក់នៅលើឥដ្ឋជាចម្លាក់លៀននិងបញ្ចប់ដោយជើងទម្រធ្វើអំពីឥដ្ឋផងដែរដែលកម្រមានណាស់។ប្រាង្គទាំង ០២ មានរាងការ៉េមានកាំជណ្តើរនិងមានប្រវែង ០៥ ម៉ែត្រនៅសងខាង។

រូបថត
[កែប្រែ]



