ប្រាសាទអូរផ្អុង
ការរចនា
ក្នុងបទសម្ភាសជាមួយអាជ្ញាធរជាតិអប្សរា លោក ពុទ្ធ សុទ្ធ ស្ថាបត្យករ នៃអាជ្ញាធរអប្សរា បានរៀបរាប់ថា ដោយវ័យចំណាស់នៃសំណង់ប្រាសាទ, ទឹកភ្លៀង និងរុក្ខជាតិ បានធ្វើឱ្យស្នាមប្រេះលើប្រាសាទហែកចេញពីគ្នាកាន់តែធំ។ ស្ថានភាពនេះ បានធ្វើឱ្យ ដុំឥដ្ឋជាច្រើនប្រឈមនឹងជ្រុះធ្លាក់មកដី ខណៈជញ្ជាំងឥដ្ឋខ្លះកំពុងជ្រុះធ្លាក់បណ្ដើរៗ ដែលឈានទៅរកការបាត់ទម្រង់ប្រាសាទ។
ប្រាសាទអូរផ្អុង ជាប្រាសាទមួយក្នុងចំណោមប្រាសាទផ្សេងទៀតនៅលើភ្នំគូលែន ដូចជាប្រាសាទដំរីក្រាបរោងចិន អ្នកតា ខ្ទីងស្លាប់។ល។ ដែលបានសាងនៅក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២។ ប្រាសាទនៅទីនោះភាគច្រើនសាងអំពីឥដ្ឋ។ រូបភាពតូច