Jump to content

ភូមិគោកត្នោត

ពីវិគីភីឌា

ភូមិគោកត្នោត គឺជាភូមិមួយដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវមិត្តភាពកម្ពុជា-កូរ៉េខាងលិចទីក្រុងអង្គរធំនៅក្នុងសង្កាត់គោកចកក្រុងសៀមរាប ខេត្តសៀមរាបនិងមានព្រំប្រទល់ខាងលិចជាប់នឹងភូមិពាម ឃុំដូនកែវ ស្រុកពួកខាងជើងជាប់នឹងភូមិប្រាសាទចារ្យ ឃុំដូនកែវ ស្រុកពួកខាងត្បូងជាប់នឹងបារាយណ៍ទឹកថ្លានិងខាងកើតជាប់នឹងភូមិគោកបេង សង្កាត់គោកចក។ប្រជាជនដែលរស់នៅក្នុងភូមិនេះគឺអាស្រ័យភោគផលកសិកម្មបន្ទាប់មកគឺទាញផលពីទេសចរណ៍និងនេសាទពីបារាយណ៍ទឹកថ្លា។ជាភូមិបុរាណដែលមានវ័យចំណាស់ហើយជាភូមិដែលមានទីតាំងអំណោយផលល្អទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាជាពិសេសគឺនៅរៀងរាល់ថ្ងៃសៅរ៍នឹងអាទិត្យចុងសប្តាហ៍។ភូមិនេះជាភូមិបុរាណដែលហ៊ុមព័ទ្ធដោយព្រៃប្រឹក្សាដ៏ខៀវស្រងាត់។អ្វីដែលពិសេសនោះគឺភូមិនេះស្ថិតនៅស្របនឹងបារាយណ៍ទឹកថ្លាដែលភ្ញៀវទេសចរអាចជិះកាណូតលំហែនៅរដូវវស្សា​ចំណែកនៅបរិវេណជុំវិញភ្ញៀវទេសចរអាចជិះកង់ទស្សនាស្រុកស្រែ ជិះទូកលេងកម្សាន្តតាមបារាយណ៍ និង គយគន់មើលថ្ងៃលិចយ៉ាង រ៉ូម៉េនទិចនៅមាត់ទឹក។