មុស្តាហ្វា ខេម៉ាល់ អាតាទួក
មុស្តាហ្វា ខេម៉ាល់ អាតាទួក | |
---|---|
![]() អាតាទួកនៅឆ្នាំ១៩៣០ | |
ប្រធាធិបតីតួកគី | |
ព័ត៌មានលម្អិតផ្ទាល់ខ្លួន | |
កើត | ថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៨៨១ ថេសៈសាឡូនីគី ,ចក្រភពអូតូម៉ង់ |
ស្លាប់ | ថ្ងៃទី១០ ខែវិច្ចិការ ឆ្នាំ១៩៣៨ កុងស្តង់ទីណូពល,តួកគី |
គណបក្សនយោបាយ | គណបក្សសាធារណរដ្ឋ |
មុស្តាហ្វា ខេម៉ាល់ អាតាទួក គឺជាមេបញ្ជាការ របស់ប្រទេសតួកគីដែលបានបង្កើតសធារណៈរដ្ធទួកគីឡើង ក្រោយចក្រភពអូតូម៉ង់ដួលរលំ លោកជាប្រធានាធិបតីទី១របស់ប្រទេសតួកគីផងដែល
ជីវប្រវត្តិ
[កែប្រែ]លោកកើត នៅទីក្រុងថេសៈសាឡូនីគី(បច្ចុប្បន្នទីក្រុងក្រិក)ជាទីក្រុងមួយស្ថិតនៅក្រោមចក្រភពអូតូម៉ង់ ឪពុករបស់លោកជាមន្រ្តីគយ និងម្ដាយរបស់លោកជាអ្នកប្រតិបត្តិសាសនា។គាត់បានកើតនៅសម័យដែលចក្រភពអូតូម៉ង់ចុះខ្សោយ និងចាញ់ចម្បាំងជាមួយប្រទេសនៅអ៊ឺរ៉ុប។ លោកបានចូលរៀនក្នុងសាលាយោធា គឺបានក្លាយជាសិស្សពូកែផងដែល គេបានដាក់ឈ្មោះអោយលោកថា គេម៉ាល(Kemal) មានន័យថា ភាពល្អឥតខ្ចោះ ដែលបានដាក់អោយគ្រូរបស់លោក។ ក្នុងវ័យ២០ឆ្នាំជាងរបស់លោក លោកបានក្លាយជាមន្ត្រីយោធាក្នុងជួរកងទ័ពអូតូម៉ង់
បម្រើការក្នុងសង្គ្រាម
[កែប្រែ]ក្នុងអំឡុងសង្គ្រាមលោកលើទី១។ លោកបានចូលរួមចម្បាំងជាច្រើនផងដែលដូចជា
- សង្គ្រាមនៅលីប៊ីប្រឆាំងពួកអុីតាលី(១៩១១-១៩១២)
- សង្គ្រាមនៅប៉ាលកង់(១៩១២-១៩១៣)
- សង្គ្រាមលោកលើទី១
លោកបានល្បីល្បាញដោយសារសង្គ្រាមនៅកាលីប៉ូលីដោយលោកបានបញ្ឈប់ពួកសម្ព័ន្ធមិត្តក្នុងការឈ្លានពានអូតូម៉ង់ ដោយការដឹកនាំរបស់លោក នេះហើយទើបបានសង្គ្រោះជីវិតទាហានអូតូម៉ង់រាប់ពាន់នាក់ ពួកគេក៏បានហៅលោកថា វីរៈបុរសជាតិ ក្រោយមកលោកក៏បានបម្រើការក្នុងដែនដី ប៉ាលេស្ទីន ស៊ីរីផងដែល។
ជីវិតក្នុងវិស័យនយោបាយ
[កែប្រែ]ក្រោយពីអូតូម៉ង់បានចាញ់សង្គ្រាមលោកលើទី១ហើយបែកបាក់ជាច្រើនតំបន់ដែលបានកាន់កាប់ដោយពួកសម្ព័ន្ធមិត្ត ហើយស្ដេចពេលនោះក៏ខ្សោយហើយព្រមគ្រប់យ៉ាងជាងពួកសម្ព័ន្ធមិត្ត ដល់ពេលនោះហើយជាពេលដែលលោកបានគិតឃើញថា ប្រទេសរបស់លោកត្រូវតែទទួលបានសេរីភាព និង ឯករាជ្យភាពមកវិញ ហើយកាន់កាប់ដោយប្រជាជន មិនមែនស្ដេចឬបរទេស នៅឆ្នាំ១៩១៩លោកបានធ្វើដំណើរទៅភាគខាងលិចតួកគីហើយបានបង្កើតអង្គការមួយនៅនេះនោះ លោកបានបង្រួបបង្រួមប្រជាជនតួកគីទាំងអស់ ហើយបានបង្កើតចលនាជាតិរបស់ទួកគីលោកក៏បានច្បាំងជាមួយ ក្រិក អាមេនី បារាំង អង់គ្លេស ដែលជាអ្នកកាន់កាប់ដែនដីតួកគីទាំងនោះ ហើយនៅឆ្នាំ១៩២២ លោកក៏បានទទួលជោគជ័យក្នុងការរួបរួមទួកគីឡើងវិញ ក្រោយបញ្ចប់សង្គ្រោមលោកបាន កំណែរទម្រង់ប្រទេសទួកគីឡើងវិញ ហើយលុបចោលរបបស្ដេច បង្កើតសធារណៈរដ្ធតួកគីឡើង នៅឆ្នាំ១៩២៣