ម៉ាឡាវី
Republic of Malawi (អង់គ្លេស) Dziko la Malaŵi (ឆេវ៉ា) Charu cha Malaŵi (ធូមប៊ូកា) | |
---|---|
ភ្លេងជាតិ Mlungu dalitsani Malaŵi (ឆេវ៉ា) "O God Bless Our Land of Malawi" (អង់គ្លេស) ("ឱ ព្រះប្រទានពរជ័យដល់ទឹកដីម៉ាឡាវីនៃយើង") | |
![]() ទីតាំងប្រទេសម៉ាឡាវី (ក្រហម) នៅលើភូគោល | |
រដ្ឋធានី និង ទីក្រុងធំបំផុត | លីឡុងវេ 13°57′S 33°42′E / 13.950°S 33.700°E |
ភាសាផ្លូវការ | អង់គ្លេស |
ភាសាប្រចាំតំបន់ | |
ក្រុមជនជាតិ (ឆ្នាំ ២០២៤) | |
សាសនា (ឆ្នាំ ២០១៨) |
|
រដ្ឋាភិបាល | ឯកត្តរដ្ឋ សាធារណរដ្ឋអាស្រ័យប្រធានាធិបតី |
ឡាហ្សារូស ឆាកឃ្វេរ៉ា | |
មីគែល អ៊ូហ្ស៊ី | |
កាធើរីន ហ្កូថានី ហារ៉ា | |
រីហ្ស៊ីន អ៊ីមហ្ស៊ិកាម៉ង់ដា | |
នីតិបញ្ញត្តិ | រដ្ឋសភា |
ឯករាជ្យភាព | |
៦ កក្កដា ១៩០៧ | |
- វិជិតរាជ្យ | ៦ កក្កដា ១៩៦៤ |
- ប្រកាសជាសាធារណរដ្ឋ | ៦ កក្កដា ១៩៦៦ |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ១១៨,៤៨៤ គ.ម២ (ទី៩៨) |
- ផ្ទៃទឹក (%) | ២០.៦ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២៤) | ![]() |
- ដង់ស៊ីតេ | ១៥៣.១ នាក់/គ.ម២ (ទី៥៦) |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២៣) |
- សរុប | ![]() |
- ក្នុងម្នាក់ | ![]() |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២៣) |
- សរុប | ![]() |
- ក្នុងម្នាក់ | ![]() |
ជីនី (២០១៦) | ![]() មធ្យម |
HDI (២០២២) | ![]() ទាប · ទី១៧២ |
រូបិយវត្ថុ | ក្វាឆាម៉ាឡាវី (D) (MWK) |
ល្វែងម៉ោង | UTC+២ (CAT) |
ទិសបើកបរ | ឆ្វេង |
កូដហៅទូរស័ព្ទ | +២៦៥ |
កូដ ISO 3166 | MW |
ដែនកម្រិតខ្ពស់ | .mw |
ប្រទេសម៉ាឡាវី ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋម៉ាឡាវី គឺជាប្រទេសមួយស្ថិតនៅតំបន់អាហ្វ្រិកអាគ្នេយ៍។ ប្រទេសនេះមានព្រំប្រទល់ជាប់នឹងប្រទេសហ្សំប៊ីនៅភាគខាងលិច ប្រទេសតង់ហ្សានីនៅភាគខាងជើង និងឦសាន្ត ហើយនិងប្រទេសម៉ូសំប៊ិកនៅភាគខាងកើត ត្បូង និងនិរតី។ ម៉ាឡាវីលាតសន្ធឺងលើផ្ទៃដី ១១៨,៤៨៤ គម២ និងប្រជាជនប្រមាណជាង ២១ លាននាក់ (គិតត្រឹមឆ្នាំ២០២៤)។ លីឡុងវេគឺជារដ្ឋធានី និងទីក្រុងធំបំផុតនៅក្នុងប្រទេសមួយនេះ។
ទឹកដីនៃប្រទេសម៉ាឡាវីសព្វថ្ងៃត្រូវបានកុលសម្ព័ន្ធអាកាហ្វូឡាចូលមករស់នៅដំបូងក្នុងកំឡុងសតវត្សរ៍ទី១០។ ក្រោយបន្តិចមក ក្រុមជនជាតិបង់ធូក៏បានចូលមកដល់ទឹកដីម៉ាឡាវី និងបានបណ្ដេញកុលសម្ព័ន្ធអាកាហ្វូឡាចេញ ហើយបានបង្កើតនគរតូចៗសម្រាប់ជនជាតិខ្លួនដូចជាម៉ារ៉ាវីជាដើម។[៥] នៅក្នុងឆ្នាំ១៨៩១ តំបន់នៃទឹកដីម៉ាឡាវីត្រូវបានអង់គ្លេសធ្វើអាណានិគមកិច្ច ហើយត្រូវបានកាត់បញ្ចូលទៅក្នុងទឹកដីអាណាព្យាបាលអង់គ្លេសនៅអាហ្វ្រិកកណ្ដាល ហើយក៏ត្រូវបានប្ដូរឈ្មោះមកថា នីយ៉ាសាឡង់ នៅក្នុងឆ្នាំ១៩០៧។ នៅក្នុងឆ្នាំ១៩៦៤ នីយ៉ាសាឡង់បានទទួលឯករាជ្យក្រោមនាយករដ្ឋមន្ត្រីហាស្ទីង បង់ដា ហើយឈ្មោះរដ្ឋក៏បានប្តូរម្តងទៀតមកជា ម៉ាឡាវី រហូតទល់បច្ចុប្បន្ន។ ពីរឆ្នាំក្រោយមក លោកបង់ដាក៏បានឡើងកាន់អំណាចជាប្រធានាធិបតី និងបានផ្លាស់ប្តូរប្រទេសខ្លួនទៅជារដ្ឋឯកបក្សមួយ ហើយបានប្រកាសខ្លួនជាប្រធានាធិបតីពេញមួយជីវិត។[៦][៧][៨] ទីបំផុតនៅក្នុងឆ្នាំ១៩៩៣ ប្រព័ន្ធសេរីពហុបក្សក៏ត្រូវបានស្ដារឡើងវិញ ហើយលោកបង់ដាក៏បានបាត់បង់អំណាចប្រធានាធិបតីរបស់ខ្លួនបន្ទាប់ពីចាញ់ការបោះឆ្នោតសកលនៅក្នុងឆ្នាំ១៩៩៤។ បច្ចុប្បន្ន ម៉ាឡាវីគឺជាសាធារណរដ្ឋប្រជាធិបតេយ្យសេរីពហុបក្សដោយមានប្រធានាធិបតីជាប់ឆ្នោតជាប្រមុខដឹកនាំប្រទេស។ យោងទៅតាមទិន្នន័យដែលបានចេញផ្សាយនៅក្នុងឆ្នាំ២០២៤ ដោយ V-Dem Democracy គេបានចាត់ចំណាត់ថ្នាក់ម៉ាឡាវីជាប្រទេសមានប្រជាធិបតេយ្យបំផុតទី៧៤ នៅលើពិភពលោក និងទី១១ នៅក្នុងទ្វីបអាហ្វ្រិក។[៩] ម៉ាឡាវីជាប្រទេសមានទំនាក់ទំនងល្អជាមួយប្រទេសក្រៅភាគច្រើន និងបានសកម្មចូលរួមក្នុងវេទិកា និងអង្គការអន្តរជាតិជាច្រើនដូចជា អង្គការសហប្រជាជាតិ សមាគមន៍ប្រជាជាតិនៃសហធនរដ្ឋ សហគមន៍អភិវឌ្ឍន៍អាហ្វ្រិកភាគខាងត្បូង ទីផ្សារទូទៅសម្រាប់អាហ្វ្រិកខាងកើត និងត្បូង និងសហភាពអាហ្វ្រិកជាដើម។
ម៉ាឡាវីជាប្រទេសក្រីក្របំផុតមួយ និងកំពុងមានឈ្មោះស្ថិតក្នុងក្រុមប្រទេសអភិវឌ្ឍន៍តិចតួច។ សេដ្ឋកិច្ចនៃប្រទេសម៉ាឡាវីច្រើនពឹងផ្អែកខ្លាំងលើវិស័យកសិកម្ម ខណៈប្រជាជនដែលរស់នៅតាមទីជនបទកំពុងកើនឡើងក្នុងកម្រិតខ្ពស់។ សូចនាករសំខាន់ៗនៃវឌ្ឍនភាពនៅក្នុងវិស័យសេដ្ឋកិច្ច អប់រំ និងសុខាភិបាលត្រូវបានគេឃើញថាមានសន្ទុះខ្លាំងនៅចន្លោះឆ្នាំ២០០៧ និងឆ្នាំ២០០៨។
ប្រជាជនម៉ាឡាវីមានអត្រាសង្ឃឹមរស់ទាប និងអត្រាមរណភាពទារកខ្ពស់។ មេរោគអេដស៍/ជំងឺអេដស៍មានការរីករាលដាលជាខ្លាំង ដែលនាំឱ្យមានការកាត់បន្ថយកម្លាំងពលកម្ម និងការទាមទារបន្ថែមនូវការចំណាយរបស់រដ្ឋាភិបាល។ ប្រទេសម៉ាឡាវីនេះមានប្រជាជនចម្រុះជាតិសាសន៍ជាច្រើនដោយប្រជាជនខ្លួនខ្លះមួយចំនួនមានប្រភពដើមចេញពីអាស៊ី និងអឺរ៉ុប។ ប្រជាជនម៉ាឡាវីភាគច្រើនជាគ្រិស្តសាសនិក ហើយមួយភាគធំនៃគ្រិស្តសាសនិកអស់នោះកាន់និកាយប្រូតេស្តង់។ ទោះកាលពីអតីតកាល ប្រទេសនេះធ្លាប់មានជម្លោះប្រដាប់អាវុធដែលបង្កឡើងដោយកង្វះឯកភាពគ្នារវាងក្រុមជនជាតិនីមួយៗក៏ពិតមែន ប៉ុន្តែគិតចាប់តាំងពីឆ្នាំ២០០៨ មក ជម្លោះផ្ទៃក្នុងនោះបានថយចុះគួរឱ្យកត់សម្គាល់ ហើយគំនិតនៃអត្តសញ្ញាណម៉ាឡាវីតែមួយបានកំពុងទទួលប្រជាប្រិយភាពជាថ្មី។
ឯកសារយោង
[កែប្រែ]- ↑ "Malawi Population 2024". worldometers.info. Retrieved 12 June 2025.
- ↑ ២,០ ២,១ ២,២ ២,៣ "World Economic Outlook Database, October 2023 Edition. (Malawi)". IMF.org. មូលនិធិរូបិយវត្ថុអន្តរជាតិ. 10 October 2023. Retrieved 12 June 2025.
- ↑ "Gini Index". World Bank. Retrieved 12 June 2025.
- ↑ "HUMAN DEVELOPMENT REPORT 2023-24" (PDF). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. UNDP. 13 March 2024. pp. 274–277.
- ↑ Dalziel, Nigel, រៀ. (2016-01-11). "Maravi Kingdom". The Encyclopedia of Empire (1 រ.រ.). Wiley. pp. 1–2. អ.វ.ល.:10.1002/9781118455074.wbeoe035. ល.ស.ប.អ. 978-1-118-44064-3. https://onlinelibrary.wiley.com/doi/book/10.1002/9781118455074.
- ↑ "Hastings Kamuzu Banda | president of Malawi". Encyclopedia Britannica.
- ↑ York, Geoffrey (20 May 2009). "The cult of Hastings Banda takes hold". The Globe and Mail. https://www.theglobeandmail.com/news/world/the-cult-of-hastings-banda-takes-hold/article4273860/.
- ↑ McCracken, John (1 April 1998). "Democracy and Nationalism in Historical Perspective: The Case of Malawi". African Affairs 97 (387): 231–249. DOI:10.1093/oxfordjournals.afraf.a007927.
- ↑ V-Dem Institute (2024). "The V-Dem Dataset". Retrieved 12 June 2025.
![]() |
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
- Pages using duplicate arguments in template calls
- អត្ថបទខ្លីមិនពេញលេញ
- ម៉ាឡាវី
- សាធារណរដ្ឋនៅក្នុងសមាគមន៍ប្រជាជាតិនៃសហធនរដ្ឋ
- ប្រទេសអាហ្វ្រិកខាងកើត
- ប្រទេសអាហ្វ្រិកអាគ្នេយ៍
- ប្រទេសអាហ្វ្រិកភាគអាគ្នេយ៍
- ប្រទេស និងទឹកដីនិយាយភាសាអង់គ្លេស
- ប្រទេសគ្មានព្រំដែនជាប់សមុទ្រ
- ប្រទេសអភិវឌ្ឍន៍តិចតួច
- រដ្ឋសមាជិកនៃសហភាពអាហ្វ្រិក
- រដ្ឋសមាជិកនៃសមាគមន៍ប្រជាជាតិនៃសហធនរដ្ឋ
- រដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ
- ប្រទេសនៅអាហ្វ្រិក
- អតីតអាណាព្យាបាលអង់គ្លេស
- អតីតអាណានិគម និងអាណាព្យាបាលអង់គ្លេសនៅអាហ្វ្រិក
- អតីតរាជាធិបតេយ្យ