Jump to content

ម៉ូវសេស ស៊ីលីក្យាន

ពីវិគីភីឌា
ម៉ូវសេស ស៊ីលីក្យាន
Մովսես Սիլիկյան
ឧត្តមសេនីយ៍ឯក
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើតថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ១៨៦២
វ៉ាតាសុីន,ក្រុងអេលីសាវ៉េតប៉ូល,ចក្រភពរុស្សី
ស្លាប់ថ្ងៃទី២២ ខែវិច្ចិកា ឆ្នាំ១៩៣៧
យេរេវ៉ាន,សហភាពសូវៀត
សញ្ជាតិអាមេនី

ជីវៈប្រវត្តិ

[កែប្រែ]

លោកកើតនៅក្រុងវ៉ាតាសុីនក្នុងគ្រួសារជនជាតិអាមេនី(សព្វថ្ងៃនៅប្រទេសអាស៊ែបៃហ្សង់)នៅខែវិច្ចការឆ្នាំ១៨៦២អំឡុងសម័យចក្រភពរុស្សីកាន់កាប់តតំបន់កូកាសុីស លោកទទួលបានការអប់រំច្រើនគួរសមនិងបានបន្តការសិក្សានៅសាលាយោធានៅប្រទេសរុស្សី

បម្រើការក្នុងយោធា

[កែប្រែ]

លោកបានបម្រើការក្នុងជួរកងទ័ពទាហានរុស្សីនិងបានចូលរួមចម្បាំងជាច្រើនផងដែលដូចជា ជាមួយពួកតួក សង្គ្រាមលោកលើទី១ លោកត្រូវបានគេស្គាល់ថាជាមេបញ្ជាការមានភាពស្មោះត្រង់ មានវិស័យ ក្លាហាន ព្រោះតែការជោគជ័យបន្តបន្ទាប់ៗរបស់លោកលោកក៏បានក្លាយ ឧត្តមសេនីយ៍ឯក ក្រោយចក្រភពរុស្សីបានដួលរលំនិងចុះខ្សោយ ហើយអាមេនីក៏ប្រកាសឯករាជ្យផងនោះ លោកក៏បានចូលរួមជាមួយទាហានអាមេនីផ្សេងៗទៀត ក្នុងការបង្ការពីឈ្លានពានពីពួកអូតូម៉ង់និងការពារប្រទេសពីសត្រូវ ក្នុងសមរភូមិ សារដារ៉ាបាដជាសមរភូមិសំខាន់បំផុតក្នុងជីវិតរបស់លោក គឺថាបើលោកចាញ់សមរភូមិនេះ ប្រជាជនអាមេនីទាំងអស់និងស្លាប់ក្រោមដៃអូតូម៉ង់ តែយ៉ាងមិញបើទោះទាហានអាមេនីពេលនោះមានគ្រឿងប្រដាប់អន់យ៉ាងណា និងចំនួនតិចក៏ដោយក៏លោកនៅតែដឹកនាំប្រយុទ្ធយកឈ្នះលើពួកអូតូម៉ង់និងជួយប្រទេសអាមេនីនិងប្រជាជនលោកផងដែល នេះមូលហេតុដែលលោកត្រូវបានអាមេនីទទួលលោកថាជាវីរបុរសជាតិអាមេនី

ជីវិតចុងក្រោយ

[កែប្រែ]

ក្រោយសូវៀតកាន់កាប់អាមេនីវិញនៅឆ្នាំ១៩២០ ជាដំបូងលោកត្រូវបានសហភាពសូវៀតអោយលោករស់នៅធម្មតាដូចប្រជាជនដទៃប៉ុន្តែជាអគសលក្រោយការដឹកនាំរបស់លោកស្ដាលីន និង យុទ្ធនាការបោះសំអាតរបស់លោកស្ដាលីន ប៉ូលីសសម្ងាត់សូវៀតបានចាប់ខ្លួនលោកនិងបាញ់សម្លាប់ចោលនៅឆ្នាំ១៩៣៧ ដោយចោទលោកថាជាចារកម្មនិងជនក្បត់ជាតិ