ម៉ូសំប៊ិក
República de Moçambique (ភាសាព័រទុយហ្កាល់) | |
---|---|
![]() ទីតាំងប្រទេសម៉ូសំប៊ិក (ក្រហម) នៅលើភូគោល | |
រដ្ឋធានី និង ទីក្រុងធំបំផុត | ម៉ាពូតូ 25°57′S 32°35′E / 25.950°S 32.583°E |
ភាសាផ្លូវការ | ព័រទុយហ្កាល់ |
ភាសាប្រចាំតំបន់ | |
សាសនា (ឆ្នាំ ២០២០)[១] |
|
រដ្ឋាភិបាល | ឯកត្តរដ្ឋ សាធារណរដ្ឋអាស្រ័យពាក់កណ្ដាលប្រធានាធិបតីក្រោមរដ្ឋាភិបាលផ្ដាច់ការ[២][៣][៤] |
ដានីញែល ឆាប៉ូ | |
ម៉ារីយ៉ា បិនវីនដាលីវី | |
នីតិបញ្ញត្តិ | រដ្ឋសភានៃសាធារណរដ្ឋ |
ឯករាជ្យភាព | |
- ប្រកាសឯករាជ្យ | ២៥ មិថុនា ១៩៧៥ |
១៩៧៧–១៩៩២ | |
២១ ធ្នូ ២០០៤ | |
ក្រឡាផ្ទៃ | |
- ផ្ទៃសរុប | ៨០១,៥៩០ គ.ម២ (ទី៣៥) |
- ផ្ទៃទឹក (%) | ២.២ |
ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០២៤) | ៣៤,៨៨១,០០៧[៥] (ទី៤៥) |
- ដង់ស៊ីតេ | ២៨.៧ នាក់/គ.ម២ |
GDP (PPP) | ប៉ាន់ស្មាន (ឆ្នាំ ២០២៣) |
- សរុប | ![]() |
- ក្នុងម្នាក់ | ![]() |
GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២៣) |
- សរុប | ![]() |
- ក្នុងម្នាក់ | ![]() |
ជីនី (២០១៩) | ![]() ខ្ពស់ |
HDI (២០២២) | ![]() ទាប · ទី១៨៣ |
រូបិយវត្ថុ | មេទីកាល់ (MZN) |
ល្វែងម៉ោង | UTC+២ (CAT) |
កូដហៅទូរស័ព្ទ | +២៥៨ |
កូដ ISO 3166 | MZ |
ដែនកម្រិតខ្ពស់ | .mz |
ប្រទេសម៉ូសំប៊ិក ដោយមានឈ្មោះជាផ្លូវការថា សាធារណរដ្ឋម៉ូសំប៊ិក គឺជាប្រទេសមួយស្ថិតនៅតំបន់អាហ្រ្វិកអាគ្នេយ៍។ ម៉ូសំប៊ិកមានព្រំប្រទល់ជាប់នឹងមហាសមុទ្រឥណ្ឌានៅភាគខាងកើត ប្រទេសតង់សានីនៅភាគខាងជើង ប្រទេសម៉ាឡាវីនិងហ្សាំប៊ីនៅភាគពាយ័ព្យ ប្រទេសស៊ីមបាវ៉េនៅប៉ែកកខាងលិច និងប្រទេសអេស្វាទីនីហើយអាហ្វ្រិកខាងត្បូងនៅភាគនិរតី។ ប្រទេសមួយនេះផងដែរត្រូវបានបំបែកចេញពីប្រទេសកូម័រ ម៉ាយ៉ុត និងប្រទេសម៉ាដាហ្កាស្កាដោយផ្លូវសមុទ្រម៉ូសំប៊ិកទៅភាគខាងកើត។ ម៉ាពូតូគឺជារដ្ឋធានី និងត្រូវជាទីក្រុងធំបំផុតនៃប្រទេសម៉ូសំប៊ិក។
នៅចន្លោះសតវត្សរ៍ទី៧ និងទី១១ ជនជាតិស្វាហ៊ីលីបានកសាងទីប្រជុំជនតូចៗនៅតាមតំបន់ឆ្នេរនៃប្រទេសម៉ូសំប៊ិកសព្វថ្ងៃ បង្កបង្កើតបានជាវប្បធម៌ និងភាសាស្វាហ៊ីលីខុសប្លែកពីជនជាតិដទៃនៅក្នុងតំបន់។ មកដល់មជ្ឈិមសម័យ ក្រុងកំពង់ផែទាំងនោះត្រូវបានពាណិជ្ជករមកពីគ្រប់ទិសទីក្នុងតំបន់ចូលមកធ្វើជំនួញដូចជា សូម៉ាលី អេត្យូពី អេហ្ស៊ីប អារ៉ាប់ ពែរ្ស និងសម្បីតែឥណ្ឌា។[៩] ដំណើរមកដល់របស់អ្នករុករកជនជាតិព័រទុយហ្កាល់ម្នាក់ឈ្មោះវ៉ាស្កូដាកាម៉ានៅក្នុងឆ្នាំ១៤៩៨ បាននាំមកនូវទំនាក់ទំនងថ្មីរវាងជនជាតិអឺរ៉ុប និងអ្នកស្រុកក្នុងតំបន់ រួចក៏បានវិវត្តបន្តិចម្តងៗទៅជាអាណានិគមកិច្ច និងការចូលមកតាំងទីលំនៅអចិន្ត្រៃយ៍ដោយជនជាតិព័រទុយហ្កាល់នៅក្នុងឆ្នាំ១៥០៥។ បន្ទាប់ពីស្ថិតនៅក្រោមអាណានិគមព័រទុយហ្កាល់អស់ជាងបួនសតវត្សរ៍ ទីបំផុតប្រទេសម៉ូសំប៊ិកក៏បានទទួលឯករាជ្យពេញលេញនៅក្នុងឆ្នាំ១៩៧៥ ដោយបានប្រកាសជាសាធារណរដ្ឋប្រជាមានិតម៉ូសំប៊ិក។ ត្រឹមរយៈពេលតែពីរឆ្នាំប៉ុណ្ណោះក្រោយទទួលបានឯករាជ្យ ប្រទេសម៉ូសំប៊ិកត្រូវធ្លាក់ខ្លួនចូលទៅក្នុងវិបត្តិសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃដែលបានអូសបន្លាយពីឆ្នាំ១៩៧៧ រហូតដល់ឆ្នាំ១៩៩២។ នៅក្នុងឆ្នាំ១៩៩៤ ប្រទេសម៉ូសំប៊ិកបានរៀបចំការបោះឆ្នោតសេរីពហុបក្សជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ហើយមកទល់សព្វថ្ងៃនេះ ម៉ូសំប៊ិកនៅតែជារដ្ឋដែលមានប្រព័ន្ធនយោបាយដ៏ស្ថេរភាពបំផុតមួយនៅក្នុងតំបន់។ ប៉ុន្តែទោះជាបែបនេះក្ដី ម៉ូសំប៊ិកនៅតែប្រឈមនឹងវិបត្តិបះបោរដ៏តូចមួយនៅជាយតំបន់ខាងត្បូងពីរដ្ឋធានីរបស់ខ្លួនដែលជាតំបន់សម្បូរអ្នកកាន់សាសនាឥស្លាម។
ប្រទេសម៉ូសំប៊ិកគឺសម្បូរទៅដោយធនធានធម្មជាតិស្ទើរគ្រប់ប្រភេទ ថ្វីបើសេដ្ឋកិច្ចរបស់ខ្លួចភាគច្រើនអាស្រ័យលើវិស័យជលផល និងកសិកម្មជាចម្បងរួមជាមួយនឹងកំណើនឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ ផលិតកម្មគីមី អាលុយមីញ៉ូម និងប្រេងកាតជាដើម។ វិស័យទេសចរណ៍នៅក្នុងប្រទេសនេះគឺកំពុងងើបឡើងបន្តិចម្តងៗ។ ចាប់តាំងពីឆ្នាំ២០០១ មក កំណើន ផសស របស់ប្រទេសម៉ូសំប៊ិកបានហក់ឡើងខ្ពស់គួរឱ្យកត់សម្គាល់ ប៉ុន្តែចាប់តាំងពីឆ្នាំ ២០១៤/១៥ មក គេបានសង្កេតឃើញថាមានតំហយនៃការចំណាយក្នុងគ្រួសារ និងកំណើនវិសមភាពសេដ្ឋកិច្ច។[១០] ម៉ូសំប៊ិកបច្ចុប្បន្ននៅតែជាប្រទេសមួយក្នុងចំណោមប្រទេសក្រីក្រ និងកង្វះខាតការអភិវឌ្ឍន៍បំផុតមួយនៅលើពិភពលោក[១១] ដោយជាប់ចំណាត់ថ្នាក់ទាបចំពោះផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់ ការអភិវឌ្ឍន៍មនុស្ស ទំហំវិសមភាពខ្ពស់ និងអាយុសង្ឃឹមរស់ជាមធ្យមនៅទាប។
ប្រទេសនេះមានប្រជាជនរស់នៅប្រមាណ ៣៤,៧៧៧,៦០៥ នាក់ដោយក្នុងនោះមានវត្តមានក្រុមជនជាតិជាង ២,០០០ ក្រុម ហើយបើគិតត្រឹមឆ្នាំ២០២៤ ម៉ូសំប៊ិកមានអត្រាប្រជាជនកើនឡើងប្រមាណ ២.៩៦% បើធៀបទៅនឹងឆ្នាំ២០២៣ ដោយចំនួនភាគច្រើនជាជនជាតិបង់ធូ។ ថ្វីមានជនជាតិច្រើន តែម៉ូសំប៊ិកមានភាសាផ្លូវការតែមួយប៉ុណ្ណោះនុះគឺ ភាសាព័រទុយហ្កាល់ ដែលគេច្រើននិយមប្រើប្រាស់នៅតាមតំបន់ទីប្រជុំជនជាភាសាទីមួយ ឬទីពីរ ហើយជាទូទៅជាភាសាជំនួយរវាងប្រជាជនម៉ូសំប៊ិកក្មេងៗដែលមានលទ្ធភាពទទួលបានការអប់រំផ្លូវការ។ ភាសាសំខាន់ៗផ្សេងទៀតរួមមាន ភាសាម៉ាឃូអា សេណា ស៊ីស្យូណា ឆេវ៉ា និងស្វាហ៊ីលី។ សាសនាធំបំផុតនៅក្នុងប្រទេសនេះគឺគ្រិស្តសាសនា ខណៈប្រជាជនផ្សេងទៀតប្រតិបត្តិសាសនាឥស្លាម និងជំនឿប្រពៃណីអាហ្វ្រិកផ្សេងៗ។
ឯកសារយោង
[កែប្រែ]- ↑ "National Profiles". Association of Religion Data Archives. Archived from the original on 1 March 2023. Retrieved 13 May 2025.
- ↑ (2010). "Between Constitutional Diffusion and Local Politics: Semi-Presidentialism in Portuguese-Speaking Countries".
- ↑ Shugart, Matthew Søberg (September 2005). "Semi-Presidential Systems: Dual Executive and Mixed Authority Patterns". Graduate School of International Relations and Pacific Studies.
- ↑ Shugart, Matthew Søberg (December 2005). "Semi-Presidential Systems: Dual Executive And Mixed Authority Patterns". French Politics 3 (3): 323–351. DOI:10.1057/palgrave.fp.8200087.
- ↑ "Mozambique Population (2024) - Worldometer". Archived from the original on 27 November 2023. Retrieved 13 May 2025.
- ↑ ៦,០ ៦,១ ៦,២ ៦,៣ "World Economic Outlook Database, October 2023 Edition. (Mozambique)". IMF.org. មូលនិធិរូបិយវត្ថុអន្តរជាតិ. 10 October 2023. Archived from the original on 2 November 2023. Retrieved 13 May 2025.
- ↑ "Gini Index". World Bank. Archived from the original on 8 December 2015. Retrieved 13 May 2025.
- ↑ "Human Development Report 2023/2024" (PDF). កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ. 13 March 2024. Archived (PDF) from the original on 13 March 2024. Retrieved 13 May 2025.
- ↑ Newitt, M.D.D. "A Short History of Mozambique." Oxford University Press, 2017
- ↑ Barletta, Giulia; Ibraimo, Maimuna; Salvucci, Vincenzo; Sarmento, Enilde Francisco; Tarp, Finn (2022). The evolution of inequality in Mozambique. WIDER Working Paper. Helsinki: United Nations University World Institute for Development Economics Research. អ.វ.ល.:10.35188/unu-wider/2022/284-3. ល.ស.ប.អ. 978-92-9267-284-3. http://www.wider.unu.edu/publication/evolution-inequality-mozambique។ បានយកមក 23 May 2025.
- ↑ Investing in rural people in Mozambique Archived 27 April 2015 at the វេយប៊ែខ ម៉ាស៊ីន.. ifad.org
![]() |
អត្ថបទនេះគឺជាអត្ថបទខ្លីមិនពេញលេញ។ លោកអ្នកអាចជួយវីគីភីឌាដោយសរសេរពង្រីកបន្ថែម។ |
- Pages using duplicate arguments in template calls
- តំណវេយប៊ែខទំព័រគំរូវេបបណ្ណសារ
- អត្ថបទខ្លីមិនពេញលេញ
- ម៉ូសំប៊ិក
- ប្រទេស និងទឹកដីដែលមានភាសាព័រទុយហ្កាល់ជាភាសាផ្លូវការ
- ប្រទេសនៅអាហ្វ្រិក
- ប្រទេសអាហ្វ្រិកខាងកើត
- អតីតអាណានិគមព័រទុយហ្កាល់
- ប្រទេសអភិវឌ្ឍន៍តិចតួច
- រដ្ឋសមាជិកនៃសហភាពអាហ្វ្រិក
- រដ្ឋសមាជិកនៃសមាគមប្រជាជាតិនៃសហធនរដ្ឋ
- រដ្ឋសមាជិកនៃសហគមន៍បណ្តាប្រទេសនិយាយភាសាព័រទុយហ្កាល់
- រដ្ឋសមាជិកនៃអង្គការសហប្រតិបត្តិការឥស្លាម
- រដ្ឋសមាជិកនៃអង្គការសហប្រជាជាតិ
- សាធារណរដ្ឋនៅក្នុងសមាគមន៍ប្រជាជាតិនៃសហធនរដ្ឋ
- ប្រទេសអាហ្វ្រិកអាគ្នេយ៍
- ប្រទេសអាហ្វ្រិកភាគខាងត្បូង
- ប្រទេស និងទឹកដីនិយាយភាសាស្វាហ៊ីលី