យន្តហោះអត្តឃាតកាមីកាហ្សេ

កាមីកាហ្សេគឺជា ក្រុមអ្នកបើកយន្តហោះដែលផ្ទុកទៅដោយគ្រាប់បែក ដោយមានគោលបំណងក្នុងការកម្ទេចនាវាសត្រូវដោយធ្វើអត្តឃាតទៅជាមួយយន្តហោះ ក្រុមអ្នកបើកយន្តហោះទាំងអស់នោះ ស្ថិតក្នុង កងវាយប្រហារពិសេសជប៉ុន ដែលបានបង្កើតនៅឆ្នាំ ១៩៤៤ អំឡុងពេលដែលជប៉ុនចុះខ្សោយ មានអ្នកបើកយន្តហោះអត្តឃាតប្រមាណ ៣,៨០០ បានស្លាប់ ក្នុងអំឡុងសង្រ្គាមដែល សម្លាប់ទាហាន ពួកសម្ព័ន្ធមិត្តប្រមាណ ៧,០០០ យន្តហោះ គេបានគិតថា វាអាចនិងត្រូវគេ ផលិត ឬ កែច្នៃ សម្រាប់ផ្ទុកគ្រាប់បែក ប្រមាណជា ១៩%នៃការវាយប្រហារដោយកាមីកាហ្សេទទួលបានជោគជ័យ ប្រជាជនជប៉ុនបានយល់ឃើញថា ប្រតិបត្តិការនេះជា ការលះបង់ដើម្បីជាតិ និងជាមនុស្សគួរអោយគោរពបំផុត ដោយការជាផ្នែកមួយនៃវប្បធម៍ផងដែល ដោយគេថាការស្លាប់ក្នុងសង្គ្រាមគឺមានតម្លៃជាងរស់ដោយសារក៏ចាប់ខ្លួន
ជប៉ុនបានប្រើប្រាស់ ឧបករណ៍អត្តឃាតផ្សេងៗផងដែល ដូចជា នាវាមុជទឹកអត្តឃាត ឬ មីសុីលអត្តឃាតក្រាមទឹក ហើយនិងទូកអត្តឃាត យុត្តសាស្រ្ដនេះត្រូវបាន ផ្ដល់គំនិតដោយ លោក អូនីសុី តាគីជីរូ
