Jump to content

វ៉ាង វិនធៀន

ពីវិគីភីឌា

វ៉ាង វ៉ិនធៀន (កើតខែសីហា ឆ្នាំ១៩៦៣) គឺជាអ្នកការទូតចិន ដែលបានបម្រើការជាឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ពីខែវិច្ឆិកា ឆ្នាំ ២០១៨ ដល់ខែកក្កដា ឆ្នាំ ២០២៤។ []

ជីវប្រវត្តិ

[កែប្រែ]

កើត​នៅ​ខែ​សីហា ឆ្នាំ១៩៦៣ លោកបាន​ចូល​បម្រើ​ការ​បរទេស​ក្នុង​ឆ្នាំ១៩៩១ ហើយ​បាន​បម្រើ​ជា​ចម្បង​នៅ ​នាយកដ្ឋាន​កិច្ចការ​អាស៊ី និង ​អាស៊ី​ខាង​ត្បូង ។ លោកធ្លាប់ជាទីប្រឹក្សានៅប្រទេសប្រ៊ុយណេពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១០ ទីប្រឹក្សានៅប្រទេសស្វីសពីឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៣ និងជាទីប្រឹក្សានៅប្រទេសកាណាដាពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៧។ នៅខែកក្កដា ឆ្នាំ ២០១៧ លោកត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសឡាវ ដោយចូលកាន់តំណែងពីលោក ហ្គួន ហួប៊ីង[] លោកត្រូវបានតែងតាំងដោយ គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិ ក្នុងខែវិច្ឆិកា ឆ្នាំ ២០១៨ ដើម្បីជំនួសលោក សៀង ប៊ូ ជា ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ។ នៅថ្ងៃទី 5 ខែកក្កដា ឆ្នាំ ២០២៤ គាត់ត្រូវបានស្នងតំណែងដោយ វ៉ាង វ៉ិនពីន[]

ជីវិតផ្ទាល់ខ្លួន

[កែប្រែ]

លោក បានរៀបការជាមួយ Gu Xiaojun ប្តីប្រពន្ធនេះមានកូនប្រុសម្នាក់ និងកូនស្រីម្នាក់។ []

ឯកសារយោង

[កែប្រែ]