សង្កាត់ស្ទឹងមានជ័យទី១
Appearance
សង្កាត់ស្ទឹងមានជ័យទី១ (អក្សរឡាតាំង: Stueng Mean Chey Ti Muoy រឺ Sangkat Stueng Mean Chey Ti Muoy) ដែនរដ្ឋបាលស្ថិតនៅក្នុង ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានភូមិចំណុះ ៨ ភូមិ។
| ស្ទឹងមានជ័យទី១ | |
|---|---|
| សង្កាត់ | |
| ប្រទេស | |
| រាជធានី | ភ្នំពេញ |
| ខណ្ឌ | ខណ្ឌមានជ័យ |
| ភូមិ | ៨ |
| រដ្ឋាភិបាល | |
| • លោក | សេង សាញ់[១] |
| ល្វែងម៉ោង | ម.ស.ស.+០៧ |
| ភូមិក្រម | ១២០៦០៣ |
និរុត្តិសាស្ត្រ
[កែប្រែ]យកតាមឈ្មោះ សង្កាត់ស្ទឹងមានជ័យ ចាស់ បូកជាមួយ ទី១ ទៅជា ស្ទឹងមានជ័យទី១។
ប្រវត្តិ
[កែប្រែ]មុនពេលកាត់បំបែកចេញជាបីសង្កាត់នៅក្នុងខណ្ឌមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ជាដែនដីដែលស្ថិតក្នុងរដ្ឋបាលនៃសង្កាត់ស្ទឹងមានជ័យ។
បំណែងចែករដ្ឋបាល
[កែប្រែ]អនុក្រឹត្យ លេខ ១៤៥ អនក្រ.បក ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ ត្រូវបានបំបែកពី សង្កាត់ស្ទឹងមានជ័យ ចាស់ ទៅជាបីសង្កាត់គឺ ស្ទឹងមានជ័យទី១ ស្ទឹងមានជ័យទី២ ស្ទឹងមានជ័យទី៣ ហើយសង្កាត់ស្ទឹងមានជ័យទី១ភូមិទាំងអស់ ៨ ភូមិ។ ភូមិក្រមគឺ ១២០៦០៣[២]
| ល.រ. | ក្រមភូមិ | ភូមិ | អក្សរឡាតាំង |
|---|---|---|---|
| ១ | ១២០៦០៣០១ | មានជ័យ | Mean Chey |
| ២ | ១២០៦០៣០២ | មានជ័យ១ | Mean Chey Muoy |
| ៣ | ១២០៦០៣០៣ | មានជ័យ២ | Mean Chey Pir |
| ៤ | ១២០៦០៣០៤ | ថ្មី | Thmei |
| ៥ | ១២០៦០៣០៥ | ទ្រា | Trea |
| ៦ | ១២០៦០៣០៦ | ទ្រា១ | Trea Muoy |
| ៧ | ១២០៦០៣០៧ | ទ្រា២ | Trea Pir |
| ៨ | ១២០៦០៣០៨ | ទ្រា៣ | Trea Bei |
