សង្គ្រាមអារ៉ាប់ - អ៊ីស្រាអែល ឆ្នាំ១៩៤៨
សង្រ្គាមអារ៉ាប់-អ៊ីស្រាអែលឆ្នាំ១៩៤៨ ដែលត្រូវបានគេស្គាល់ថាជា សង្រ្គាមអារ៉ាប់-អ៊ីស្រាអែលលើកទីមួយ ជាសង្គ្រោមរវាងរដ្ធអ៊ីស្រាអែល វាបានចាប់ផ្ដើមបន្ទាប់ពីអ៊ីស្រាអែលប្រកាសខ្លួនជាប្រទេសឯករាជ្យនៅខែឧសភា ឆ្នាំ១៩៤៨ ថ្ងៃទី១៤ ហើយ អង់គ្លេសបានចាកចេញពីដែនដីប៉ាលេស្ទីន។ មុននិងទៀត ពួកអ៊ីស្រាអែលនិងអារ៉ាបបានប្រយុទ្ធរួចមកហើយនៅចុងឆ្នាំ១៩៤៧ បន្តមក អង្គការសហប្រជាជាតិបានសម្រេចបែងបែកដែនដីនេះជា ២ ប្រទេស។ មួយអោយទៅពួកអារ៉ាប់ និងមួយទៀតអោយពួកជ្វីស ក្រុងយេរ៉ូសេឡឹមត្រូវចាត់ទុកជាក្រុងនៅក្រោម

អង្គការសហប្រជាជាតិ ក្រោយពីការចាកចេញរបស់អង់គ្លេសនៅដែនប៉ាលេស្ទីន កងទ័ពអារ៉ាប រួមមាន ប្រទេស អេហ្សីប ហ្សកដានី សុីរី អ៊ីរ៉ាក់ ដើម្បីច្បាំងជួយអារ៉ាបនៅប៉ាលេស្ទីន ប៉ុន្តែរឿងដ៏អស់សំណើចគឺថា កងទ័ពអ៊ីស្រាអែលបានប្រយុទ្ធយកឈ្នះលើរដ្ធអារ៉ាបទាំងនោះ ហើយវាយដណ្ដើមបានដែនដីច្រើនជាងអ្វីដែលអង្គការសហប្រជាជាតិផ្ដល់អោយទៀត លទ្ធផល ក្រោយសង្គ្រោមគឺថា
អ៊ីស្រាអែលដណ្ដើមបានដែនសឹងតែទាំងអស់របស់ប៉ាលីស្ទីន ហើយតំបន់ West Bank ត្រូវបានកាន់កាប់ដោយ ហ្សកដានី ហើយច្រកកាស្សាត្រូវបានកាន់កាប់ដោយអេហ្សីប

មេដឹកនាំ អ៊ីស្រាអែល និង អារ៉ាប់
[កែប្រែ]





