សមុទ្រអង់ដាម៉ង់
Appearance
| សមុទ្រអង់ដាម៉ង់ | |
| |
|---|---|
| ផ្ទៃទឹក | ៧៩៧ ៧០០គ.ម២ |
| ជំរៅ | ៣ ៧៧៧ម (អតិបរមា) ៨៧០ម (មធ្យម) |
| ប្រភេទ | សមុទ្រស្ទើរបិទ |
| ទីតាំង | មហាសមុទ្រឥណ្ឌា |
| ប្រទេសជាប់ជុំវិញ | |
សមុទ្រអង់ដាម៉ង (ជាភាសាអង់គ្លេស៖Andaman Sea) គឺជាសមុទ្រមួយនៅអាគ្នេយ៍ឈូងសមុទ្របេងហ្គាល់ នៅខាងត្បូងប្រទេសមីយ៉ាន់ម៉ា នៅខាងលិចប្រទេសថៃ និងខាងកើតកំរងកោះអង់ដាម៉ង់។ វាជាផ្នែកមួយរបស់មហាសមុទ្រឥណ្ឌា។ វាមានបណ្ដោយប្រហែល ១២០០គ.ម (ពីជើងទៅត្បូង) និងទទឹង ៦៥០គ.ម (ពីកើតទៅលិច) គ្របដណ្ដប់លើផ្ទៃទឹក ៧៩៧ ៧០០គ.ម២។ វាមានជំរៅជាមធ្យម ៨៧០ម និងមានជំរៅអតិបរមា ៣៧៧៧ម។ ផ្នែកអាគ្នេយ៍របស់សមុទ្រអង់ដាម៉ង់លយចូលទៅចន្លោះរវាងឧបទ្វីបម៉ាឡេ និង កោះស៊ូម៉ាត្រា បង្កើតបានជាច្រកម៉ាឡាកា។
