Jump to content

សម្បត្តិវប្បធម៌ខ្មែរដែលបានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក

ពីវិគីភីឌា

អង្គការសិក្សា​វិទ្យាសាស្រ្ត អប់រំ និង វប្បធម៌ (អង់គ្លេស : The United Nations Educational, Scientific and Cultural Organization) ឬ ហៅកាត់ថាយូនីស្កូ(UNESCO) គឺជាផ្នែកមួយរបស់អង្គការសហប្រជាជាតិ(UN)។អង្គការនេះបង្កើតឡើងនៅក្នុងគោលបំណងបង្រួបបង្រួមឲ្យមានសន្តិភាពនិងស្ថេរភាពដោយលើកតម្កើងឲ្យមានកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វិទ្យាសាស្ត្រ និង វប្បធម៌ជាពិសេសការគោរពជាសកលដើម្បីឲ្យមានយុត្តិធម៌ មានការគោរពច្បាប់ និង សិទ្ធិមនុស្សអង្គការយូនីស្កូបានបង្កើតឲ្យមានកម្មវិធីនិងគណៈកម្មាធិការមួយចំនួនដើម្បីលើកកម្ពស់ការអប់រំ វិទ្យាសាស្ត្រ និង វប្បធម៌។នៅក្នុងកម្មវិធីទាំងនោះមានដូចជាគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោក គណៈកម្មាធិការបេតិកភ័ណ្ឌវប្បធម៌អរូបី កម្មវិធីស្មារតីនៃការចងចាំពិភពលោក ឋបនីយជីវមណ្ឌលជាដើម។គណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោកបង្កើតឡើងនៅក្នុងគោលបំណងលើកកម្ពស់និងការពារតម្លៃលេចធ្លោជាសកលរបស់តំបន់វប្បធម៌ប្រវត្តិសាស្ត្រ និង ធម្មជាតិគណៈកម្មាធិការបេតិកភ័ណ្ឌវប្បធម៌អរូបីបង្កើតឡើងនៅក្នុងគោលបំណងលើកកម្ពស់និងការពារតម្លៃនៃបេតិកភ័ណ្ឌរស់។បេតិភ័ណ្ឌអរូបីគឺជាកេរមរតកដែលបង្កើតឡើងដោយមនុស្សហើយបានផ្ទេរបន្តពីជំនាន់មួយទៅជំនាន់មួយតាមរយៈការប្រតិបត្តិ ការបង្ហាញ ការសម្តែង ការនិយាយ ឬ ការត្រាប់តៗគ្នាដែលមិនអាចមើលឃើញ មិនអាចប៉ះពាល់បាន និង ពិបាកយល់ដូចជាចំណេះដឹង បំណិន ភាសា សិល្បៈ សាសនា ជំនឿ ទំនៀមទម្លាប់ ប្រពៃណី ឧបករណ៍សម្ភារ វត្ថុសិល្បៈជាដើម។ប្រទេសកម្ពុជាបានចូលជាសមាជិករបស់អង្គការយូនីស្កូ(UNESCO)នៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ១៩៥១។[]

បេតិកភ័ណ្ឌផ្នែករូបី(World Heritage Site)

[កែប្រែ]
ឈ្មោះតំបន់ដែលបានចុះនៅក្នុងបញ្ជី រូបភាព ទីតាំង(ខេត្ត/រាជធានី) លក្ខណៈវិនិច្ឆ័យ កាលបរិច្ឆេទ សម័យប្រជុំ ឯកសារយោង
ឧទ្យានជាតិអង្គរ
Ruins of a large structure with five large towers at the top.
ខេត្តសៀមរាប, 13°24′45″N 103°52′0″E / 13.41250°N 103.86667°E / 13.41250; 103.86667 (Angkor) វប្បធម៌
(i), (ii), (iii), (iv)
១៤ ធ្នូ ១៩៩២ សម័យប្រជុំគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោកលើកទី ១៦ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក [][]
[]
ប្រាសាទព្រះវិហារ
Ruins of a stone building erected on a stone platform. The roof above the main entrance is decorated.
ខេត្តព្រះវិហារ, 14°23′26″N 104°40′49″E / 14.39056°N 104.68028°E / 14.39056; 104.68028 (Temple of Preah Vihear) វប្បធម៌​
(i)
០៧ កក្កដា ២០០៨ សម័យប្រជុំគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោកលើកទី ៣២ នៅទីក្រុងកេប៊ិច ប្រទេសកាណាដា []
តំបន់ប្រាសាទសម្បូរព្រៃគុហ៍
A temple in Sambor Prei Kuk.
ខេត្តកំពង់ធំ, 12°52′15″N 105°2′35″E / 12.87083°N 105.04306°E / 12.87083; 105.04306 (Temple Zone of Sambor Prei Kuk, Archaeological Site of Ancient Ishanapura) វប្បធម៌
(ii), (iii), (vi)
០៨ កក្កដា ២០១៧ សម័យប្រជុំគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោកលើកទី ៤១ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ []
តំបន់កោះកេរ្តិ៍
Prasat Prang, the Pyramid of Koh Ker
ខេត្តព្រះវិហារ,  Cambodia
13°46′30″N 104°32′50″E / 13.77500°N 104.54722°E / 13.77500; 104.54722 (Koh Ker: Archaeological Site of Ancient Lingapura or Chok Gargyar)
វប្បធម៌
(ii), (iv)
១៧ កញ្ញា ២០២៣ សម័យប្រជុំគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោកលើកទី ៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត []
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង(មន្ទីរស-២១) មជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក និង អតីតមន្ទីរឃុំឃាំងម-១៣
The Bhuddist Stupa at Choeung Ek, Cambodia, that houses thousands of skulls of the victims from the Khmer Rouge regime in the 1970's.
រាជធានីភ្នំពេញ, ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ឆ្នាំង,

11°32′58″N 104°55′04″E / 11.54944°N 104.91778°E / 11.54944; 104.91778 (Cambodian Memorial Sites: From centres of repression to places of peace and reflection), 11°29′4″N 104°54′7″E / 11.48444°N 104.90194°E / 11.48444; 104.90194 (Cambodian Memorial Sites: From centres of repression to places of peace and reflection)

វប្បធម៌
(vi)
១១ កក្កដា ២០២៥ សម័យប្រជុំគណៈកម្មាធិការបេតិកភ័ណ្ឌពិភពលោកលើកទី ៤៧ នៅទីក្រុងប៉ារីស ប្រទេសបារាំង []

បញ្ជីបេតិកភ័ណ្ឌផ្នែកអរូបី(Intangible Cultural Heritage)

[កែប្រែ]
ឈ្មោះបេតិកភ័ណ្ឌអរូបីដែលបានចុះនៅក្នុងបញ្ជី រូបភាព ប្រភេទបញ្ជីដែលត្រូវបានចុះ កាលបរិច្ឆេទ សម័យប្រជុំ ឯកសារយោង
របាំព្រះរាជទ្រព្យ
Royal Ballet Camboda Apsara Mera
បញ្ជីតំណាងនៃមនុស្សជាតិ ០៧ វិច្ឆិកា ២០០៣ កិច្ចប្រជុំលើកទី ០៣ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល​ដើម្បីការពារបេតិកភ័ណ្ឌវប្បធម៌អរូបីរបស់អង្គការយូនីស្កូនៅទីក្រុងអ៊ីស្ដង់ប៊ុល ប្រទេសតួកគី(ឆ្នាំ ២០០៨)។ []
ល្ខោនស្រមោលស្បែកធំ
Laksmana, Nang_Sbek, Cambodia Museu do Oriente Lisbon, Portugal
បញ្ជីតំណាងនៃមនុស្សជាតិ ២៥ វិច្ឆិកា ២០០៥ កិច្ចប្រជុំលើកទី ០៣ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល​ដើម្បីការពារបេតិកភ័ណ្ឌវប្បធម៌អរូបីរបស់អង្គការយូនីស្កូនៅទីក្រុងអ៊ីស្ដង់ប៊ុល ប្រទេសតួកគី(ឆ្នាំ ២០០៨)។ [១០]
ល្បែងទាញព្រ័ត្រ
Churning of the Ocean of Milk at Angkor Wat
បញ្ជីតំណាងនៃមនុស្សជាតិ ០២ ធ្នូ ២០១៥ កិច្ចប្រជុំលើកទី ១០ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល​ដើម្បីការពារបេតិកភ័ណ្ឌវប្បធម៌អរូបីរបស់អង្គការយូនីស្កូនៅទីក្រុងវិនហុក ប្រទេសណាមីប៊ី [១១]
ចាប៉ីដងវែង
Cambodian musician playing Chapey in 1880
បញ្ជីត្រូវការការសង្គ្រោះបន្ទាន់ ៣០ វិច្ឆិកា ២០១៦ កិច្ចប្រជុំលើកទី ១១ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភ័ណ្ឌវប្បធម៌អរូបីរបស់អង្គការយូនីស្កូ​នៅទីក្រុងអាឌីសអាបាបា ប្រទេសអេត្យូពី [១២]
ល្ខោនខោលវត្តស្វាយអណ្ដែត
Lakhon Khol Art painting
បញ្ជីត្រូវការការសង្គ្រោះបន្ទាន់ ២៨ វិច្ឆិកា ២០១៨ កិច្ចប្រជុំលើកទី ១៣​ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភ័ណ្ឌវប្បធម៌អរូបីរបស់អង្គការយូនីស្កូនៅទីក្រុងព័រល្វី ប្រទេសម៉ូរីស [១៣]
គុនល្បុក្កតោ
Kun L'bokator
បញ្ជីតំណាងនៃមនុស្សជាតិ ២៩ វិច្ឆិកា ២០២២ កិច្ចប្រជុំលើកទី ១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភ័ណ្ឌវប្បធម៌អរូបីរបស់អង្គការយូនីស្កូនៅទីក្រុងរ៉ាបាត ប្រទេសម៉ារ៉ុក [១៤]
ក្រមាខ្មែរ Krama បញ្ជីតំណាងនៃមនុស្សជាតិ ០៤ ធ្នូ ២០២៤ កិច្ចប្រជុំលើកទី ១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភ័ណ្ឌវប្បធម៌អរូបីរបស់អង្គការយូនីស្កូនៅទីក្រុងអាសង់ស្យុង ប្រទេសប៉ារ៉ាហ្គាយ [១៥]

បញ្ជីស្មារតីនៃការចងចាំពិភពលោក(Memory of the World International Register)

[កែប្រែ]

បញ្ជីស្មារតីនៃការចងចាំពិភពលោកថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក(Memory of the World for Asia and the Pacific)

[កែប្រែ]

ឋបនីយជីវមណ្ឌល(Biosphere Reserves)

[កែប្រែ]

បណ្ដាញទីក្រុងច្នៃប្រឌិតរបស់អង្គការយូនីស្កូ(UNESCO Creative Cities Network)

[កែប្រែ]

ឯកសារយោង

[កែប្រែ]
  1. "List of Member States and Associate Members of UNESCO at 1 January 2024" (ជាen). https://www.unesco.org/en/node/66561. 
  2. "Angkor". UNESCO. Retrieved 19 September 2023.
  3. 16th session 1992, ទទ. 37–38, annex VI
  4. 28th session 2004, ទទ. 66–67
  5. "Temple of Preah Vihear". UNESCO. Retrieved 19 September 2023.
  6. Centre, UNESCO World Heritage. "Temple Zone of Sambor Prei Kuk, Archaeological Site of Ancient Ishanapura". whc.unesco.org.
  7. "Koh Ker: Archaeological Site of Ancient Lingapura or Chok Gargyar". UNESCO. Retrieved 19 September 2023.
  8. "Cambodian Memorial Sites: From centres of repression to places of peace and reflection". UNESCO. Retrieved 15 July 2025.
  9. "Royal Ballet of Cambodia". UNESCO. Retrieved 20 September 2023.
  10. "Sbek Thom, Khmer shadow theatre". UNESCO. Retrieved 20 September 2023.
  11. "Tugging rituals and games". UNESCO. Retrieved 20 September 2023.
  12. "Chapei Dang Veng". UNESCO. Retrieved 20 September 2023.
  13. "Lkhon Khol Wat Svay Andet". UNESCO. Retrieved 20 September 2023.
  14. "Kun Lbokator, traditional martial arts in Cambodia". UNESCO. Retrieved 20 September 2023.
  15. "Cultural practices and expressions linked to Krama, a traditional woven textile in Cambodia". UNESCO. Retrieved 4 December 2024.