សម្ព័ន្ធអារ៉ាប់
| جامعة الدول العربية (ភាសាអារ៉ាប់) League of Arab States (ភាសាអង់គ្លេស) | |
|---|---|
រដ្ឋសមាជិក (បៃតងចាស់) រដ្ឋសមាជិកដែលត្រូវបានព្យួរ (បៃតងខ្ចី) | |
| មជ្ឈមណ្ឌលរដ្ឋបាល | គែរ, អេហ្ស៊ីប |
| ភាសាផ្លូវការ | |
| ប្រភេទ | អង្គការតំបន់ |
| សមាជិក | |
| មេដឹកនាំ | |
| អាម៉េដ អាប៊ុល ហ្កេត | |
| អាលី អាល់-ដាក្កបាស៊ី | |
| នីតិបញ្ញត្តិ | សភាតំណាងអារ៉ាប់ |
| ២២ មីនា ១៩៤៥ | |
| [[ |ក្រឡាផ្ទៃ]] | |
- ផ្ទៃសរុប | ១៣,១៣២,៣២៧ គ.ម២ |
| ប្រជាជន | |
- ប៉ាន់ស្មាន (ឆ្នាំ ២០១៨) | ៤០៦,៧០០,០០០[១] |
- ដង់ស៊ីតេ | ២៧.១៧ នាក់/គ.ម២ |
| GDP (ចារឹក) | ប៉ាន់ស្មាន (ឆ្នាំ ២០២១) |
- សរុប | ២.៧ ទ្រីលានដុល្លារ[២] |
- ក្នុងម្នាក់ | ៦,៦០០ ដុល្លារ |
| រូបិយវត្ថុ | |
| ល្វែងម៉ោង | UTC+០ ទៅ +៤ |
គេហទំព័រ www.LasPortal.org | |
សម្ព័ន្ធអារ៉ាប់ (ភាសាអារ៉ាប់៖ الجامعة العربية (ស្តាប់) , ភាសាអង់គ្លេស៖ Arab League) ដោយមានឈ្មោះជាផ្លូវការថា សម្ព័ន្ធរដ្ឋអារ៉ាប់ (ភាសាអារ៉ាប់៖ جامعة الدول العربية) គឺជាអង្គការថ្នាក់តំបន់មួយនៅពិភពអារ៉ាប់ ដែលមានទីតាំងគ្របដណ្ដប់លើតំបន់អាហ្វ្រិកខាងជើង អាហ្រ្វិកខាងលិច អាហ្វ្រិកខាងកើត និងអាស៊ីខាងលិច។ សម្ព័ន្ធអារ៉ាប់ត្រូវបានបង្កើតឡើងនៅទីក្រុងគែរក្នុងថ្ងៃទី២២ ខែមីនា ឆ្នាំ១៩៤៥ ដោយមានសមាជិកដំបូងចំនួនប្រាំមួយដូចជា៖ ត្រង់ហ្សកដានី (ប្តូរឈ្មោះមកហ្សកដានីក្នុងឆ្នាំ១៩៤៩) លីបង់ ស៊ីរី អ៊ីរ៉ាក់ អារ៉ាប៊ីសាអ៊ូឌីត និងអេហ្ស៊ីប។ ប្រទេសយេម៉ែនបានចូលរួមជាសមាជិកបន្ទាប់បន្សំនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៤៥។ បច្ចុប្បន្ន អង្គការនេះមានសមាជិកសរុបចំនួន ២២ រដ្ឋ។
គោលដៅចម្បងរបស់អង្គការសម្ព័ន្ធអារ៉ាប់គឺ "ពង្រឹងទំនាក់ទំនងរបស់រដ្ឋជាសមាជិកឱ្យកាន់តែមានភាពជិតស្និទ និងសម្របសម្រួលកិច្ចសហប្រតិបត្តិការរវាងសមាជិកខ្លួនដើម្បីការពារឯករាជ្យភាព និងអធិបតេយ្យភាព ហើយគិតពិចារណាអំពីកិច្ចការទូទៅ និងផលប្រយោជន៍នៃប្រជាជាតិអារ៉ាប់"។[៣] ប៉ុន្តែបើក្រឡេកមើលទៅក្នុងប្រវត្តិសាស្ត្រវិញ កិច្ចសហប្រតិបត្តិការនៅក្នុងអង្គការមួយនេះគឺនូវមានកម្រិតទាបនៅឡើយ។[៤]
តាមរយៈស្ថាប័ននានា ជាពិសេសគឺ អង្គការអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រនៃសម្ព័ន្ធអារ៉ាប់ (ALECSO) ហើយក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមនៃក្រុមប្រឹក្សាឯកភាពសេដ្ឋកិច្ចអារ៉ាប់ (CAEU) សម្ព័ន្ធនេះជាទូទៅបានជួយសម្រួលកម្មវិធីនយោបាយ សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងសង្គមដែលបានរចនាឡើងដើម្បីលើកកម្ពស់ផលប្រយោជន៍នៃពិភពអារ៉ាប់។[៥][៦] វាបានបម្រើជាវេទិកាសម្រាប់រដ្ឋសមាជិកក្នុងការជួយសម្រួលគោលនយោបាយ រៀបចំការសិក្សាស្រាវជ្រាវ និងគណៈកម្មាធិការទាក់ទងនឹងបញ្ហានៃក្តីកង្វល់រួម ដោះស្រាយជម្លោះអន្តររដ្ឋ និងកម្រិតជម្លោះដូចជាវិបត្តិលីបង់ឆ្នាំ១៩៥៨ ជាដើម។ សម្ព័ន្ធនេះក៏បានបម្រើជាវេទិកាសម្រាប់ការតាក់តែង និងការសន្និដ្ឋាននៃឯកសារសំខាន់ៗជាច្រើនដែលលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។ ឧទាហរណ៍៖ ធម្មនុញ្ញសកម្មភាពសេដ្ឋកិច្ចអារ៉ាប់រួម ដែលបានបង្ហាញពីគោលការណ៍សម្រាប់សកម្មភាពសេដ្ឋកិច្ចនៅក្នុងតំបន់។
រដ្ឋសមាជិកនីមួយៗមានសម្លេងឆ្នោតចំនួនមួយរៀងៗខ្លួននៅក្នុងក្រុមប្រឹក្សាសម្ព័ន្ធអារ៉ាប់ ហើយវាជាកាតព្វកិច្ចរបស់រដ្ឋទាំងអស់ក្នុងការបោះឆ្នោតជ្រើសរើសសេចក្តីសម្រេចណាមួយ។ គោលដៅរបស់សម្ព័ន្ធអារ៉ាប់នៅក្នុងឆ្នាំ១៩៤៥ គឺពង្រឹង និងសម្របសម្រួលកម្មវិធីនយោបាយ វប្បធម៌ សេដ្ឋកិច្ច និងសង្គមរបស់សមាជិកខ្លួន និងជួយសម្រួលរាល់ជម្លោះទាំងឡាយនៅក្នុងចំណោម ឬរវាងសមាជិក ឬរវាងភាគីទីបី។ ជាងនេះទៀត ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការការពារជាតិរួម និងសេដ្ឋកិច្ច (JAF) នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩៥០ បានធ្វើឱ្យប្រទេសហត្ថលេខីមានការប្តេជ្ញាសម្របសម្រួលវិធានការការពារយោធា។ នៅអំឡុងខែមីនា ឆ្នាំ២០១៥ អគ្គលេខាធិការនៃសម្ព័ន្ធអារ៉ាប់បានប្រកាសបង្កើតកងកម្លាំងអារ៉ាប់រួមមួយក្នុងគោលបំណងទប់ទល់នឹងភាពជ្រុលនិយម និងការគំរាមកំហែងផ្សេងៗទៀតចំពោះរដ្ឋអារ៉ាប់។ ការសម្រេចចិត្តនេះត្រូវបានធ្វើទៅរួចខណៈពេលដែលប្រតិបត្តិការព្យុះកំណាចកំពុងដំណើរការយ៉ាងសកម្មនៅក្នុងប្រទេសយេម៉ែន។ ការចូលរួមនៅក្នុងគម្រោងនេះគឺធ្វើដោយស្ម័គ្រចិត្ត ហើយកងទ័ពចូលអន្តរាគមន៍តាមតែសំណើរបស់រដ្ឋជាសមាជិកមួយប៉ុណ្ណោះ។ កំណើនឃ្លាំងអាវុធយោធានៅក្នុងរដ្ឋជាសមាជិកជាច្រើន និងនៅក្នុងជួរក្រុមបក្សពួកតូចៗមួយចំនួន ជម្លោះសង្គ្រាមស៊ីវិល ក៏ដូចជាចលនាភេរវកម្ម គឺជាកម្លាំងរុញច្រានឱ្យ JAF មានបដិសន្ធិឡើងដោយមានការផ្តល់ហិរញ្ញប្បទានពីបណ្តាប្រទេសអ្នកមាននៅតាមឈូងសមុទ្រ។[៧]
ប្រវត្តិសាស្ត្រ
[កែប្រែ]
បន្ទាប់ពីបានអនុម័តកិច្ចព្រមព្រៀងអាឡិចសង់ឌ្រីនៅឆ្នាំ១៩៤៤ សម្ព័ន្ធអារ៉ាប់ក៏ត្រូវបានបង្កើតឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ១៩៤៥។ វាមានគោលបំណងក្លាយជាអង្គការក្នុងតំបន់នៃរដ្ឋអារ៉ាប់ដោយផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ច ការដោះស្រាយជម្លោះផ្សេងៗ និងការសម្របសម្រួលគោលដៅនយោបាយ។[៨] ក្រៅពីរដ្ឋសមាជិកដើមទាំងប្រាំបី ប្រទេសជាច្រើនទៀតក៏បានចូលរួមជាបន្តបន្ទាប់។[៩] ប្រទេសសមាជិកនីមួយៗត្រូវបានផ្តល់សម្លេងឆ្នោតមួយនៅក្នុងក្រុមប្រឹក្សាសម្ព័ន្ធ។ សកម្មភាពសំខាន់ដំបូងគឺ ការធ្វើអន្តរាគមន៍រួមគ្នាប្រឆាំងនឹងរដ្ឋដែលទើបបង្កើតថ្មីគឺអ៊ីស្រាអែលដោយរដ្ឋមួយនេះបានស្ថាបនាឡើងនៅលើទឹកដីរបស់ដូនតាអារ៉ាប់ មិនតែប៉ុណ្ណោះអ៊ីស្រាអែលថែមទាំងបានបណ្តេញប្រជាជនអារ៉ាប់ក្នុងស្រុកចេញផងដែរ។ ហ្សកដានីដែលជារដ្ឋសមាជិកមួយបានយល់ព្រមជាមួយអ៊ីស្រាអែលក្នុងការបំបែករដ្ឋប៉ាឡេស្ទីនឯករាជ្យមួយដែលស្នើឡើងដោយមហាសន្និបាតរបស់អង្គការសហប្រជាជាតិ ចំណែកឯប្រទេសអេហ្ស៊ីបវិញបានចូលធ្វើអន្តរាគមន៍ជាចម្បងដើម្បីរារាំងទីក្រុងអាម៉ាន់ពីការសម្រេចគោលដៅរបស់គេ។[១០] ពីរឆ្នាំក្រោយមក សន្ធិសញ្ញាយោធាការពាររួមក៏ត្រូវបានបង្កើតឡើង។ ទីផ្សាររួមមួយត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៥។[៨][១១]
ភូមិសាស្ត្រ
[កែប្រែ]
ទសវត្សរ៍ទី៤០ ទសវត្សរ៍ទី៥០ ទសវត្សរ៍ទី៦០ ទសវត្សរ៍ទី៧០
រដ្ឋជាសមាជិកសម្ព័ន្ធអារ៉ាប់ទាំងអស់បានគ្របដណ្តប់លើផ្ទៃដីជាង ១៣,០០០,០០០ គម២ និងឆ្លងកាត់ទ្វីបចំនួនពីរគឺ៖ ទ្វីបអាហ្រ្វិក និងអាស៊ី។ តំបន់ផ្ទៃដីទាំងអស់នោះភាគច្រើនជាវាលខ្សាច់ស្ងួត ដូចវាលខ្សាច់សាហារ៉ាជាដើម។ តែទោះជាយ៉ាងណាក្តី វាក៏មានតំបន់ដែលមានដីសម្បូរទៅដោយជីជាតិខ្ពស់ជាច្រើនដែរដូចជា ជ្រលងទន្លេនីល ជ្រលងភ្នំជូបបា និងសេបែលនៅក្នុងតំបន់ស្នែងអាហ្រ្វិក, ភ្នំអាត្លាសនៅតំបន់ម៉ាហ្គ្រីប និងតំបន់រាងអឌ្ឍចន្ទដ៏មានជីជាតិដែលលាតសន្ធឹងលើមេសូប៉ូតាមី និងឡេវ៉ាន។
សមាជិកភាព
[កែប្រែ]ធម្មនុញ្ញសម្ព័ន្ធអារ៉ាប់ ឬអាចហៅបានថា កតិកាសញ្ញានៃសម្ព័ន្ធរដ្ឋអារ៉ាប់ គឺជាសន្ធិសញ្ញាបង្កើតសម្ព័ន្ធអារ៉ាប់ឡើង។ បានអនុម័តនៅក្នុងឆ្នាំ១៩៤៥ វាបានចែងថា "សម្ព័ន្ធរដ្ឋអារ៉ាប់ត្រូវមានសមាសភាពនៃរដ្ឋអារ៉ាប់ឯករាជ្យដែលបានចុះហត្ថលេខាលើកតិកាសញ្ញានេះ"។[១២]
ដើមឡើយមានសមាជិកតែប្រាំមួយប៉ុណ្ណោះនៅក្នុងឆ្នាំ១៩៤៥។ សព្វថ្ងៃនេះ សម្ព័ន្ធអារ៉ាប់មានសមាជិករហូតដល់ទៅ ២២ ប្រទេសដោយក្នុងនោះរួមមានប្រទេសអាហ្វ្រិកធំៗចំនួនបី (ស៊ូដង់ អាល់ហ្សេរី និងលីប៊ី) និងប្រទេសធំជាងគេនៅអាស៊ីខាងលិច (អារ៉ាប៊ីសាអ៊ូឌីត)។
សម្ព័ន្ធរដ្ឋអារ៉ាប់បានទទួលនូវកំណើនសមាជិកជាបន្តបន្ទាប់នៅអំឡុងពាក់កណ្តាលទីពីរនៃសតវត្សរ៍ទី២០។ គិតត្រឹមឆ្នាំ២០២០ ប្រទេសសមាជិកចំនួន ២២ នោះមាន៖
កាតា
កូម័រ
គុយវ៉ែត
ជីប៊ូទី
ទុយនីស៊ី
ប៉ាឡេស្ទីន
បារ៉ែន
ម៉ារ៉ុក
ម៉ូរីតានី
យេម៉ែន
លីបង់
លីប៊ី
ស៊ីរី
ស៊ូដង់
សូម៉ាលី
ហ្សកដានី
អ៊ីរ៉ាក់
អារ៉ាប៊ីសាអ៊ូឌីត
អាល់ហ្សេរី
អូម៉ង់
អេមីរ៉ាតអារ៉ាប់រួម
អេហ្ស៊ីប
និងរដ្ឋសង្កេតការណ៍ចំនួនប្រាំពីរ (សម្គាល់៖ រដ្ឋសង្កេតការណ៍ខាងក្រោមត្រូវបានអញ្ជើញឱ្យចូលរួមក្នុងសម័យប្រជុំនានារបស់សម្ព័ន្ធអារ៉ាប់ ប៉ុន្តែមិនមានសិទ្ធិបោះឆ្នោតទេ)៖
ព្យួរ
[កែប្រែ]ប្រទេសអេហ្ស៊ីបត្រូវបានព្យួរពីសមាជិកភាពនៃសម្ព័ន្ធអារ៉ាប់នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ១៩៧៩ បន្ទាប់ពីបានចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពអ៊ីស្រាអែល–អេហ្ស៊ីប ហើយជាលទ្ធផល ទីស្នាក់ការនៃអង្គការនេះក៏បានប្ដូរចេញពីទីក្រុងគែរផ្លាស់ទៅទីក្រុងទុយនីសនៃប្រទេសទុយនីស៊ី។ នៅក្នុងឆ្នាំ១៩៨៧ រដ្ឋនៃសម្ព័ន្ធអារ៉ាប់បានចាប់ផ្ដើមស្តារទំនាក់ទំនងការទូតជាមួយអេហ្ស៊ីបវិញ ហើយអេហ្ស៊ីបក៏ត្រូវបានបញ្ចូលជាសមាជិកពេញសិទ្ធិវិញនៅក្នុងខែឧសភា ឆ្នាំ១៩៨៩ ចំណែកឯទីស្នាក់ការកណ្តាលក៏បានលើកទៅទីក្រុងគែរវិញនៅក្នុងខែកញ្ញា ឆ្នាំ១៩៩០។[២០]
ប្រទេសលីប៊ីត្រូវបានគេព្យួរសមាជិកភាពនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១១ បន្ទាប់ប្រទេសនេះបានធ្លាក់ទៅក្នុងសង្រ្គាមស៊ីវិល។[២១] សម្ព័ន្ធអារ៉ាប់បានបោះឆ្នោតស្តារសមាជិកភាពប្រទេសលីប៊ីឡើងវិញនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១១ ដោយបានទទួលស្គាល់ក្រុមប្រឹក្សាជាតិអន្តរកាលដែលជារដ្ឋាភិបាលបណ្តោះអាសន្នលីប៊ីដែលមានការទទួលស្គាល់មានកំណត់។[២២]
ស្រដៀងគ្នានឹងលីប៊ីដែរ សមាជិកភាពរបស់ប្រទេសស៊ីរីត្រូវបានគេព្យួរនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១១ ដោយសារតែសង្គ្រាមស៊ីវិលនៅក្នុងប្រទេសមួយនេះ។[២៣] នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៣ សម្ព័ន្ធអារ៉ាប់បានផ្តល់អាសនៈតំណាងប្រទេសស៊ីរីឱ្យទៅសម្ព័ន្ធភាពជាតិស៊ីរី ដែលត្រូវជាបក្សសម្ព័ន្ធប្រឆាំងរដ្ឋាភិបាលស៊ីរីដ៏ធំបំផុតមួយ។ ឆ្លងចូលមកដល់ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៤ អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់ លោកណាប៊ីល អាល់-អារ៉ាប៊ីបានថ្លែងថា អាសនៈរបស់ស៊ីរីនឹងទុកឱ្យនៅទំនេររហូតទាន់តែក្រុមបក្សប្រឆាំងនោះអាចបំពេញនិម្មិតកម្មនៃស្ថាប័នរបស់ខ្លួន។[២៤] នៅក្នុងឆ្នាំ២០២១ សម្ព័ន្ធអារ៉ាប់និងរួមទាំងសមាជិករបស់វាបានផ្តួចផ្តើមធ្វើនិយតកម្មទំនាក់ទំនងជាមួយរដ្ឋាភិបាលបាស្សនិយមរបស់ស៊ីរីវិញ។[២៥] នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសម្ព័ន្ធអារ៉ាប់នៅឯទីក្រុងគែរ សមាជិកនៃអង្គការនេះបានយល់ព្រមបញ្ចូលស៊ីរីទៅជាសមាជិករបស់សម្ព័ន្ធអារ៉ាប់ឡើងវិញ។[២៦]
នយោបាយ និងរដ្ឋបាល
[កែប្រែ]
សម្ព័ន្ធអារ៉ាប់គឺជាអង្គការនយោបាយដែលព្យាយាមជួយធ្វើសមាហរណកម្មសមាជិករបស់ខ្លួនខាងផ្នែកសេដ្ឋកិច្ច និងដោះស្រាយជម្លោះពាក់ព័ន្ធនឹងរដ្ឋជាសមាជិកដោយមិនពឹងពាក់ជំនួយពីបរទេសឡើយ។ វាផ្សំឡើងពីសភាតំណាងរដ្ឋ ខណៈកិច្ចការបរទេសត្រូវបានធ្វើឡើងជាញឹកញាប់ក្រោមការត្រួតពិនិត្យរបស់អង្គការសហប្រជាជាតិ។
ធម្មនុញ្ញនៃសម្ព័ន្ធអារ៉ាប់[៣]បានគាំទ្រគោលការណ៍មាតុភូមិអារ៉ាប់ (មនោគមវិជ្ជានៃការបង្រួបបង្រួមរដ្ឋអារ៉ាប់ឱ្យនៅក្រោមអំណាចសហភាពតែមួយ) ខណៈដែលគោរពអធិបតេយ្យភាពនៃរដ្ឋសមាជិកនីមួយៗផងដែរ។ បទប្បញ្ញត្តិផ្ទៃក្នុងរបស់ក្រុមប្រឹក្សាសម្ព័ន្ធ[២៧] និងគណៈកម្មាធិការ[២៨]ត្រូវបានព្រមព្រៀងគ្នានៅក្នុងខែតុលា ឆ្នាំ១៩៥១។ អគ្គលេខាធិការសម្ព័ន្ធបានយល់ព្រមអនុម័តវានៅខែឧសភា ឆ្នាំ១៩៥៣។[២៩]
ចាប់តាំងពីពេលនោះមក អភិបាលកិច្ចនៃសម្ព័ន្ធអារ៉ាប់ត្រូវផ្អែកលើសមភាពនៃស្ថាប័នជាតិកំពូល និងអធិបតេយ្យភាពរបស់ប្រទេសជាសមាជិក។ ការរក្សានូវភាពជារដ្ឋរៀងខ្លួនៗគឺបានមកពីកម្លាំងនៃចំណង់ចំណូលចិត្តធម្មជាតិរបស់ឥស្សរជនដែលកំពុងកាន់អំណាចក្នុងរដ្ឋទាំងនោះដើម្បីរក្សាសិទ្ធិអំណាច និងឯករាជ្យភាពរបស់ពួកគេក្នុងការសម្រេចអ្វីមួយ។ ជាងនេះទៅទៀត ភាពភ័យខ្លាចរបស់អ្នកមានថាអ្នកក្រអាចនឹងចែករំលែកទ្រព្យសម្បត្តិរបស់ពួកគេក្នុងនាមជាតិនិយមអារ៉ាប់ ជម្លោះរវាងមេដឹកនាំអារ៉ាប់ និងឥទ្ធិពលនៃមហាអំណាចខាងក្រៅដែលធ្វើសកម្មភាពប្រឆាំងនឹងការរួបរួមរបស់រដ្ឋអារ៉ាប់អាចត្រូវបានគេមើលឃើញថាជាឧបសគ្គឆ្ពោះទៅរកសមាហរណកម្មកាន់តែស៊ីជម្រៅនៃសម្ព័ន្ធនេះ។
នៅក្នុងកិច្ចប្រជុំកំពូលនៃទីក្រុងគែរក្នុងឆ្នាំ១៩៦៤ សម្ព័ន្ធអារ៉ាប់បានផ្តួចផ្តើមបង្កើតអង្គការតំណាងឱ្យប្រជាជនប៉ាឡេស្ទីន។ ក្រុមប្រឹក្សាជាតិប៉ាឡេស្ទីនដំបូងបានកោះប្រជុំនៅឯទីក្រុងយេរូសាឡឹមខាងកើតនៅថ្ងៃទី២៩ ឧសភា ឆ្នាំ១៩៧៥។ អង្គការរំដោះប៉ាឡេស្ទីន (PLO) ត្រូវបានបង្កើតឡើងក្នុងអំឡុងពេលកិច្ចប្រជុំនេះគឺនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ១៩៦៤។ ប៉ាឡេស្ទីនពេលនោះត្រូវបានទទួលស្គាល់ជាបណ្តោះអាសន្ននៅក្នុងសម្ព័ន្ធអារ៉ាប់ ដែលមាន PLO ជាតំណាង។ សព្វថ្ងៃនេះ រដ្ឋប៉ាឡេស្ទីនគឺជាសមាជិកពេញសិទ្ធិនៃសម្ព័ន្ធអារ៉ាប់។
នៅឯកិច្ចប្រជុំកំពូលនៃទីក្រុងបៃរូតនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០០២ សម្ព័ន្ធនេះបានអនុម័តនូវគោលគំនិតផ្តួចផ្តើមសន្តិភាពអារ៉ាប់[៣០] ដែលជាផែនការសន្តិភាពជំរុញដោយអារ៉ាប៊ីសាអូឌីតសម្រាប់ជម្លោះអារ៉ាប់–អ៊ីស្រាអែល។ គោលគំនិតនេះអាចនឹងផ្តល់នូវភាពប្រក្រតីពេញលេញសម្រាប់ទំនាក់ទំនងរវាងប្រជាជាតិអារ៉ាប់និងអ៊ីស្រាអែល ប្រសិនបើជោគជ័យ។ ជាថ្នូរនឹងគ្នាវិញ អ៊ីស្រាអែលត្រូវបានគេតម្រូវឱ្យដកកងទ័ពរបស់ខ្លួនចេញពីទឹកដីដែលកំពុងកាន់កាប់ទាំងអស់ រួមទាំងតំបន់កំពូលហ្កូឡានផង ដើម្បីទទួលស្គាល់ឯករាជ្យភាពរបស់ប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង និងដែនជ្រោយកាសា ដែលមានយេរូសាឡឹមខាងកើតជារដ្ឋធានី និងព្រមទាំងតម្រូវឱ្យអ៊ីស្រាអែលទទួលស្គាល់ "ដំណោះស្រាយយុត្តិធម៌" ថែមទៀតដើម្បីរកយុត្តិធម៌ឱ្យជនភៀសខ្លួនប៉ាឡេស្ទីន។ គំនិតផ្តួចផ្តើមសន្តិភាពនេះត្រូវបានអនុម័តម្តងទៀតនៅឆ្នាំ២០០៧ នៅអំឡុងកិច្ចប្រជុំកំពូលក្នុងរាជធានីរីយ៉ាដ។ នៅខែកក្កដា ឆ្នាំ២០០៧ សម្ព័ន្ធអារ៉ាប់បានបំពេញបេសកកម្មមួយដោយបញ្ជូនរដ្ឋមន្ត្រីការបរទេសហ្ស៊កដានីនិងអេហ្ស៊ីបទៅអ៊ីស្រាអែលដើម្បីនិយាយលើកកម្ពស់អំពីគំនិតផ្តួចផ្តើមនោះ។ បន្ទាប់ពីប្រទេសវេណេស៊ុយអេឡាបានបណ្តេញអ្នកការទូតអ៊ីស្រាអែលចេញចំពេលមានជម្លោះអ៊ីស្រាអែល-កាសាឆ្នាំ២០០៨-០៩ សមាជិកសភាប្រទេសគុយវ៉ែតម្នាក់ឈ្មោះ វ៉ាលេអ៊ីដ អាល់-តាបតាបាអ៊ីបានស្នើរឱ្យមានការផ្លាស់ប្តូរទីស្នាក់ការកណ្តាលរបស់សម្ព័ន្ធអារ៉ាប់ទៅទីក្រុងការ៉ាកាសនៃប្រទេសវេណេស៊ុយអេឡា។[៣១] នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១០ អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់លោកអាមារ មហាមេដ មូសាបានទៅធ្វើដំណើរទស្សនានៅតំបន់កាសាដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់មន្ត្រីនៃសម្ព័ន្ធអារ៉ាប់ចាប់តាំងពីការឡើងកាន់កាប់ប្រដាប់អាវុធដោយពួកហាម៉ានៅឆ្នាំ២០០៧ មក។
នៅឆ្នាំ២០១៥ សម្ព័ន្ធអារ៉ាប់បានសម្តែងការគាំទ្រចំពោះអន្តរាគមន៍យោធាដឹកនាំដោយអារ៉ាប៊ីសាអូឌីតនៅប្រទេសយេម៉ែនដើម្បីប្រឆាំងនឹងក្រុមស៊ីយ៉ាហ៊ូទី និងកងកម្លាំងស្មោះស្ម័គ្រនឹងអតីតប្រធានាធិបតីលោកអាលី អាប់ឌុលឡា សាឡេដែលត្រូវបានទម្លាក់ពីអំណាចនៅក្នុងព្រឹត្តិការណ៍បះបោរឆ្នាំ២០១១។[៣២]
នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ ជាការឆ្លើយតបទៅនឹងការចូលលុកលុយដោយប្រទេសតួកគីនៅតំបន់ភាគខាងជើងប្រទេសស៊ីរីក្នុងគោលបំណងបណ្តេញជនជាតិឃឺដស៊ីរីដែលគាំទ្រដោយសហរដ្ឋអាមេរិកចេញពីបរិពន្ធភូមិអាហ្វ្រីន សម្ព័ន្ធអារ៉ាប់បានអនុម័តដំណោះស្រាយមួយដោយអំពាវនាវឱ្យកងកម្លាំងតួកគីដកខ្លួនចេញពីតំបន់អាហ្វ្រីនភ្លាមៗ។[៣៣]
នៅខែកញ្ញា ឆ្នាំ២០១៩ សម្ព័ន្ធអារ៉ាប់បានថ្កោលទោសផែនការរបស់អតីតប្រធានាធិបតីអ៊ីស្រាអែលលោកប៊ីនយ៉ាមីន នេតាន់យ៉ាហ៊ូក្នុងការកាត់បញ្ចូលទឹកដីកាន់កាប់នៅផ្នែកខាងកើតនៃតំបន់វ៉េសប៊ែងដែលគេស្គាល់ថាជ្រលងភ្នំហ្សកដានី។[៣៤]
សម្ព័ន្ធអារ៉ាប់បានជួបប្រជុំគ្នានៅទីក្រុងគែរកាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ ដើម្បីពិភាក្សាអំពីសកម្មភាពវាយលុករបស់តួកគីចូលទៅក្នុងភាគឦសានប្រទេសស៊ីរី។ នៅអំឡុងពេលប្រជុំ រដ្ឋជាសមាជិកបានសម្រេចបោះឆ្នោតថ្កោលទោសសកម្មភាពរបស់តួកគីដោយសម្តៅលើវាថាជា "ការឈ្លានពាន" ប្រឆាំងនឹងរដ្ឋអារ៉ាប់ហើយក៏បន្ថែមទៀតថាអង្គការអារ៉ាប់បានមើលឃើញថាវាជាការរំលោភបំពានលើច្បាប់អន្តរជាតិ។[៣៥]
នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ សម្ព័ន្ធអារ៉ាប់បានបដិសេធមិនថ្កោលទោសលើការសម្រេចចិត្តរបស់ អអរ ក្នុងការធ្វើនិយតកម្មនូវទំនាក់ទំនងជាមួយអ៊ីស្រាអែល។ លោកអាប់ឌុល ហ្កេតបាននិយាយថា "គោលដៅដែលប្រទេសអារ៉ាប់របស់យើងទាំងអស់ចង់បាន ដោយគ្មានអញ្ញត្រកម្ម គឺបញ្ឈប់ការត្រួតត្រា និងបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយនៅលើព្រំប្រទល់ឆ្នាំ១៩៦៧ ដោយមានក្រុងយេរូសាឡឹមខាងកើតជារដ្ឋធានីរបស់វា"។[៣៦]
កិច្ចប្រជុំកំពូល
[កែប្រែ]
| ល.រ | កាលបរិច្ឆេទ | ម្ចាស់ផ្ទះ | ទីក្រុង |
|---|---|---|---|
| ១ | ១៣–១៧ មករា ១៩៦៤ | គែរ | |
| ២ | ៥–១១ កញ្ញា ១៩៦៤ | អាឡិចសង់ឌ្រី | |
| ៣ | ១៣–១៧ កញ្ញា ១៩៦៥ | កាសាប្លង់កា | |
| ៤ | ២៩ សីហា ១៩៦៧ | ខាទូម | |
| ៥ | ២១–២៣ ធ្នូ ១៩៦៩ | រ៉ាបាត | |
| ៦ | ២៦–២៨ វិច្ឆិកា ១៩៧៣ | អាល់ហ្សែរ | |
| ៧ | ២៩ តុលា ១៩៧៤ | រ៉ាបាត | |
| ៨ | ២៥–២៦ តុលា ១៩៧៦ | គែរ | |
| ៩ | ២–៥ វិច្ឆិកា ១៩៧៨ | បាកដាដ | |
| ១០ | ២០–២២ វិច្ឆិកា ១៩៧៩ | ទុយនីស | |
| ១១ | ២១–២២ វិច្ឆិកា ១៩៨០ | អាម៉ាន់ | |
| ១២ | ៦–៩ កញ្ញា ១៩៨២ | ហ្វេស | |
| ១៣ | ១៩៨៥ | កាសាប្លង់កា | |
| ១៤ | ១៩៨៧ | អាម៉ាន់ | |
| ១៥ | មិថុនា ១៩៨៨ | អាល់ហ្សែរ | |
| ១៦ | ១៩៨៩ | កាសាប្លង់កា | |
| ១៧ | ១៩៩០ | បាកដាដ | |
| ១៨ | ១៩៩៦ | គែរ | |
| ១៩ | ២៧–២៨ មីនា ២០០១ | អាម៉ាន់ | |
| ២០ | ២៧–២៨ មីនា ២០០២ | បៃរូត | |
| ២១ | ១ មីនា ២០០៣ | សាម អែល-ស៊ីគ្ក | |
| ២២ | ២២–២៣ ឧសភា ២០០៤ | ទុយនីស | |
| ២៣ | ២២–២៣ មីនា ២០០៥ | អាល់ហ្សែរ | |
| ២៤ | ២៨–៣០ មីនា ២០០៦ | ខាទូម | |
| ២៥ | ២៧–២៨ មីនា ២០០៧ | រីយ៉ាដ | |
| ២៦ | ២៩–៣០ មីនា ២០០៨ | ដាម៉ាស់ | |
| ២៧ | ២៨–៣០ មីនា ២០០៩ | ដូហា | |
| ២៨ | ២៧–២៨ មីនា ២០១០ | សៀត | |
| ២៩ | ២៧–២៩ មីនា ២០១២ | បាកដាដ | |
| ៣០ | ២១–២៧ មីនា ២០១៣ | ដូហា[៣៧] | |
| ៣១ | ២៥–២៦ មីនា ២០១៤ | ទីក្រុងគុយវ៉ែត[៣៨] | |
| ៣២ | ២៨–២៩ មីនា ២០១៥ | សាម អែល ស៊ីគ្ក[៣៩] | |
| ៣៣ | ២០ កក្កដា ២០១៦ | នូអាកឆត | |
| ៣៤ | ២៣–២៩ មីនា ២០១៧ | អាម៉ាន់[៤០] | |
| ៣៥ | ១៥ មេសា ២០១៨ | ដារ៉ង់ | |
| ៣៦ | ៣១ មីនា ២០១៩ | ទុយនីស[៤១] | |
| ៣៧ | មីនា ២០២២ | អាល់ហ្សែរ[៤២] |
យោធា
[កែប្រែ]ក្រុមប្រឹក្សាការពាររួមនៃសម្ព័ន្ធអារ៉ាប់គឺជាស្ថាប័នមួយដ៏សំខាន់ក្នុងចំណោមស្ថាប័នទាំងឡាយរបស់អង្គការសម្ព័ន្ធអារ៉ាប់។[៤៣] វាត្រូវបានបង្កើតឡើងក្រោមលក្ខខណ្ឌនៃសន្ធិសញ្ញាការពាររួម និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្នាំ១៩៥០ ដើម្បីសម្របសម្រួលការការពាររួមនៃប្រទេសជាសមាជិកសម្ព័ន្ធអារ៉ាប់។[៤៤]
ជាចម្បង សម្ព័ន្ធអារ៉ាប់គឺជាអង្គការមួយដែលមិនមានកងកម្លាំងយោធាដូចអង្គការសហប្រជាជាតិដែរ ប៉ុន្តែនៅក្នុងកិច្ចប្រជុំកំពូលនៃឆ្នាំ២០០៧ ថ្នាក់ដឹកនាំបានសម្រេចចិត្តធ្វើដំណើរការនូវគោលការណ៍ការពាររួមរបស់ពួកគេឡើងវិញ និងបង្កើតកងកម្លាំងរក្សាសន្តិភាពដើម្បីដាក់បញ្ឈរជើងនៅតំបន់លីបង់ខាងត្បូង ដាហ្វួរ អ៊ីរ៉ាក់ និងកន្លែងជម្លោះប្រដាប់អាវុធផ្សេងៗក្នុងតំបន់។
នៅក្នុងកិច្ចប្រជុំកំពូលឆ្នាំ២០១៥ នាប្រទេសអេហ្ស៊ីប រដ្ឋជាសមាជិកបានយល់ព្រមជាគោលការណ៍ដើម្បីបង្កើតកងកម្លាំងយោធារួមគ្នា។[៤៥]
កិច្ចប្រជុំអាសន្ន
[កែប្រែ]| ល.រ | កាលបរិច្ឆេទ | ម្ចាស់ផ្ទះ | ទីក្រុង |
|---|---|---|---|
| ១ | ២១–២៧ កញ្ញា ១៩៧០ | គែរ | |
| ២ | ១៧–២៨ តុលា ១៩៧៦ | រីយ៉ាដ | |
| ៣ | ៧–៩ កញ្ញា ១៩៨៥ | កាសាប្លង់កា | |
| ៤ | ៨–១២ វិច្ឆិកា ១៩៨៧ | អាម៉ាន់ | |
| ៥ | ៧–៩ មិថុនា ១៩៨៨ | អាល់ហ្សែរ | |
| ៦ | ២៣–២៦ មិថុនា ១៩៨៩ | កាសាប្លង់កា | |
| ៧ | ២៨–៣០ មីនា ១៩៩០ | បាកដាដ | |
| ៨ | ៩–១០ សីហា ១៩៩០ | គែរ | |
| ៩ | ២២–២៣ មិថុនា ១៩៩៦ | គែរ | |
| ១០ | ២១–២២ តុលា ២០០០ | គែរ | |
| ១១ | ៧ មករា ២០១៦ | រីយ៉ាដ |
- កិច្ចប្រជុំកំពូលចំនួនពីរដែលមិនត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធនៃកិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់៖
- អានសាស, អេហ្ស៊ីប: ២៨–២៩ ឧសភា ១៩៤៦
- បៃរូត, លីបង់: ១៣–១៥ វិច្ឆិកា ១៩៥៨។
- កិច្ចប្រជុំកំពូលទី១៤ ដែលធ្វើឡើងនៅទីក្រុងហ្វេស ប្រទេសម៉ារ៉ុកបានកើតឡើងចំនួនពីរដំណាក់កាល៖
- ២៥ វិច្ឆិកា ១៩៨១៖ កិច្ចប្រជុំរយៈពេលប្រាំម៉ោងបានបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងលើឯកសារអ្វីមួយ
- នៅថ្ងៃទី៦–៩ កញ្ញា ១៩៨២។
ធនធានសេដ្ឋកិច្ច
[កែប្រែ]សម្ព័ន្ធអារ៉ាប់គឺសម្បូរទៅដោយធនធានជាច្រើនប្រភេទមានដូចជា ធនធានរ៉ែប្រេងកាត និងឧស្ម័នធម្មជាតិដ៏ធំសម្បើមនៅក្នុងរដ្ឋជាសមាជិកមួយចំនួន។ ប្រភេទឧស្សាហកម្មមួយទៀតដែលកំពុងតែរីកចម្រើនជាលំដាប់នៅក្នុងសម្ព័ន្ធអារ៉ាប់គឺវិស័យទូរគមនាគមន៍។ សមិទ្ធិផលសេដ្ឋកិច្ចដែលផ្តួចផ្តើមដោយរដ្ឋជាសមាជិកគឺមិនសូវទទួលបានការចាប់អារម្មណ៍ធំដុំអ្វីជាងអង្គការអារ៉ាប់តូចៗនោះទេ ដូចជាក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (GCC) ជាដើម។[៤៦] ក្នុងចំណោមនោះមាន "បំពង់បង្ហូរឧស្ម័នអារ៉ាប់" ដែលវាដឹកជញ្ជូនឧស្ម័នពីអេហ្ស៊ីប និងអ៊ីរ៉ាក់ទៅកាន់ហ្ស៊កដានី ស៊ីរី លីបង់ និងតួកគី។ គិតត្រឹមឆ្នាំ២០១៣ អសទិសភាពដ៏គួរឱ្យកត់សម្គាល់នៅក្នុងលក្ខខណ្ឌសេដ្ឋកិច្ចប្រជាជាតិអារ៉ាប់បានលេចចេញឡើងដូចជារវាងរដ្ឋអភិវឌ្ឍន៍រ៉ែប្រេងកាតមានអាល់ហ្សេរី កាតា គុយវ៉ែត និង អអរ និងប្រទេសកំពុងអភិវឌ្ឍន៍ដូចជា កូម័រ ជីប៊ូទី ម៉ូរីតានី សូម៉ាលី ស៊ូដង់ និងយេម៉ែន។

សម្ព័ន្ធអារ៉ាប់បានរាប់បញ្ចូលដីមានជីជាតិដ៏ធំនៅភាគខាងត្បូងនៃប្រទេសស៊ូដង់ថាជាប្រភពសេដ្ឋកិច្ចដ៏សំខាន់ផងដែរ។ វាត្រូវបានគេសម្តៅលើថា "កន្ត្រកស្បៀងអាហារនៃពិភពអារ៉ាប់"។ ជាមួយនឹងអស្ថិរភាពក្នុងតំបន់ដូចជា ឯករាជ្យភាពរបស់ប្រទេសស៊ូដង់ខាងត្បូងជាដើម វាមិនបានផ្តល់ផលប៉ះពាល់អ្វីដល់ឧស្សាហកម្មទេសចរណ៍របស់សម្ព័ន្ធនោះទេព្រោះថាឧស្សាហកម្មនេះបានកំពុងរីកចម្រើនលឿនបំផុតនៅក្នុងតំបន់ជាមួយអេហ្ស៊ីប អារ៉ាប់រួម លីបង់ ទុយនេស៊ី និង ហ្ស៊កដានី។
ដំណឹកជញ្ជូន
[កែប្រែ]ក្នុងវិស័យដំណឹកជញ្ជូន សម្ព័ន្ធអារ៉ាប់ត្រូវបានបែងចែកទៅជាប្រាំតំបន់មាន៖ ឧបទ្វីបអារ៉ាប់និងតំបន់ដើមបូព៌ាដែលត្រូវបានតភ្ជាប់ទាំងស្រុងដោយផ្លូវអាកាស ផ្លូវសមុទ្រ ផ្លូវថ្នល់ និងផ្លូវដែក។ តំបន់ផ្នែកមួយទៀតគឺជ្រលងទន្លេនីលដែលស្ថិតនៅក្នុងប្រទេសអេហ្ស៊ីប និងស៊ូដង់។ រដ្ឋសមាជិកទាំងពីរនេះបានចាប់ផ្តើមកែលម្អប្រព័ន្ធនាវាចរណ៍នៅទន្លេនីលដើម្បីធ្វើឱ្យមានភាពងាយស្រួល ហើយក៏ដូចជាជំរុញការជួញដូរទំនិញនិងផលិតផលផ្សេងៗផងដែរ។ ប្រព័ន្ធផ្លូវដែកថ្មីត្រូវបានគេកំណត់ភ្ជាប់ទីក្រុងអាប៊ូស៊ីមបែលនៅភាគខាងត្បូងនៃប្រទេសអេហ្ស៊ីបជាមួយទីក្រុងវ៉ាឌីហាល់ហ្វានៃភាគខាងជើងនៃប្រទេសស៊ូដង់ ហើយបន្តទៅកាន់រដ្ឋធានីខាទូម និងកំពង់ផែស៊ូដង់។ តំបន់ផ្នែកទីបីគឺ តំបន់ម៉ាហ្គ្រីបដែលជាទីកន្លែងមានផ្លូវដែកប្រវែង ៣,០០០ គីឡូម៉ែត្ររត់ពីទីក្រុងភាគខាងត្បូងនៃប្រទេសម៉ារ៉ុកទៅកាន់ទីក្រុងទ្រីប៉ូលីនៅភាគខាងលិចប្រទេសលីប៊ី។ តំបន់ផ្នែកទីបួនគឺ តំបន់ស្នែងអាហ្វ្រិក ដែលរដ្ឋជាសមាជិករួមមាន ប្រទេសជីប៊ូទី និងសូម៉ាលី។ រដ្ឋសម្ព័ន្ធអារ៉ាប់ទាំងពីរនេះត្រូវបានបំបែកដោយចម្ងាយតែដប់ម៉ាយពីឧបទ្វីបអារ៉ាប់តាមបាបអែលម៉ង់ដិប។ តំបន់ផ្នែកចុងក្រោយគឺ ប្រទេសកោះកូម័រ ដែលមានទីតាំងស្ថិតនៅលើផ្ទៃសមុទ្រពីភាគខាងកើតនៃតំបន់អាហ្រ្វិកបូព៌ា ហើយវាមិនមានព្រំប្រទល់ដីគោកជាប់ជាមួយរដ្ឋអារ៉ាប់ផ្សេងទៀតនោះទេ។ ទោះយ៉ាងណាក្តី កូម័រនៅតែបន្តធ្វើពាណិជ្ជកម្មជាមួយសមាជិកសម្ព័ន្ធអារ៉ាប់ដទៃទៀតទៅតាមមធ្យោបាយផ្សេងៗដែលខ្លួនមាន។
អក្ខរកម្ម
[កែប្រែ]ទិន្នន័យអក្ខរកម្មដែលបានបង្ហាញខាងក្រោមគឺផ្អែកទៅលើទិន្នន័យដែលបានរាយការណ៍ដោយប្រទេសជាសមាជិកនីមួយៗ និងមិនមែនដោយអង្គការណានោះទេ។ ខ្លះបានប្រើទិន្នន័យទទួលបានពីការអប់រំជាប្រូកស៊ី ប៉ុន្តែវិធានការនៃការចូលរៀន ឬការបញ្ចប់ថ្នាក់អាចមានលក្ខណៈខុសគ្នា។ ដោយសារនិយមន័យ និងវិធីសាស្រ្តប្រមូលទិន្នន័យមានភាពខុសប្លែកគ្នានៅស្ទើរគ្រប់ប្រទេស ដូច្នេះសូមមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការដក់ស្រង់ព័ត៌មានអក្ខរកម្មខាងក្រោមយកទៅប្រើប្រាស់បន្ត។ កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ របាយការណ៍អភិវឌ្ឍន៍មនុស្សឆ្នាំ២០១០។ គួរកត់សម្គាល់ផងដែរថាតំបន់ជុំវិញឈូងសមុទ្រពែក្សមានការរីកចម្រើនខ្លាំងព្រោះដោយសារជំនួញរ៉ែប្រេងកាតដែលជាហេតុនាំឱ្យមានសាលារៀន និងសាកលវិទ្យាល័យជាច្រើនលេចចេញឡើង។
| ចំណាត់ថ្នាក់ | ប្រទេស | អត្រាអក្ខរកម្ម |
|---|---|---|
| ១ | ៩៧.៣[៤៧] | |
| ២ | ៩៦.៥[៤៧] | |
| ៣ | ៩៦.៣[៤៧] | |
| ៤ | ៩៥.៧[៤៧] | |
| ៥ | ៩៥.៤[៤៧] | |
| ៦ | ៩៤.៤[៤៧] | |
| ៧ | ៩៣.៩[៤៧] | |
| ៨ | ៩៣.៨[៤៧] | |
| ៩ | ៩១.១[៤៧] | |
| ១០ | ៩១[៤៧] | |
| ១១ | ៨៦.៤[៤៧] | |
| ១២ | ៨៥.៧[៤៧] | |
| ១៣ | ៨១.៨[៤៧] | |
| ១៤ | ៨១.៨[៤៧] | |
| ១៥ | ៨០.២[៤៧] | |
| ១៦ | ៧៥.៩[៤៧] | |
| ១៧ | ៧៣.៨[៤៧] | |
| ១៨ | ៧០.១[៤៧] | |
| ១៩ | ៧០.០[៤៨] | |
| ២០ | ៦៨.៥[៤៧] | |
| ២១ | ៥២.១[៤៧] | |
| ២២ | ៤៤–៧២[៤៩] |
ប្រជាសាស្ត្រ
[កែប្រែ]សម្ព័ន្ធអារ៉ាប់គឺជាសមាគមមួយដែលរដ្ឋសមាជិកទាំង ២២ ប្រទេសមានលក្ខណៈវប្បធម៌ និងជាតិសាសន៍តែមួយ ហើយប្រជាជនភាគច្រើននៃសម្ព័ន្ធនេះត្រូវបានសម្គាល់ថាជាជនជាតិអារ៉ាប់ (ផ្អែកលើមូលដ្ឋានវប្បធម៌ជាតិសាសន៍)។ គិតត្រឹមថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៣ ប្រជាជនប្រហែល ៣៥៩ លាននាក់បានរស់នៅក្នុងរដ្ឋនៃសម្ព័ន្ធអារ៉ាប់។ ចំនួនប្រជាជនរបស់វាបានកើនឡើងលឿនជាងនៅក្នុងតំបន់ផ្សេងៗជុំវិញសកលលោកទៅទៀត ឯប្រទេសសមាជិកដែលមានចំនួនប្រជាជនច្រើនជាងគេបំផុតគឺ ប្រទេសអេហ្ស៊ីប ដែលមានប្រជាជនប្រហែល ១០០ លាននាក់។[៥០] ប្រទេសដែលមានចំនួនប្រជាជនតិចបំផុតគឺ ប្រទេសកូម័រ ជាមួយនឹងប្រជាជនជាង ០.៦ លាននាក់។
| ចំណាត់ថ្នាក់ | ប្រទេស | ចំនួនប្រជាជន | ដង់ស៊ីតេ (/គម២) | សម្គាល់ |
|---|---|---|---|---|
| ១ | ១០០,០៧៥,៤៨០ | ១០៥ | [៥១] | |
| ២ | ៤០,៤០០,០០០ | ១៦ | [៥២] | |
| ៣ | ៣៧,២០២,៥៧២ | ៨២ | [៥៣] | |
| ៤ | ៣៥,៧៤០,០០០ | ៧១ | [៥២] | |
| ៥ | ៣៩,៥៧៨,៨២៨ | ១៦ | [៥៤] | |
| ៦ | ៣៣,០០០,០០០ | ១២ | [៥២] | |
| ៧ | ២៧,៥៨៤,២១៣ | ៤៥ | [៥២] | |
| ៨ | ២១,៩០៦,០០០ | ១១៨ | [៥២] | |
| ៩ | ១១,៣០៤,៤៨២ | ៦៥ | [៥៥] | |
| ១០ | ១១,០៣១,៣៨៦ | ១៨ | [៥២] | |
| ១១ | ១០,១៥៩,៩៦៧ | ៧១ | [៥២] | |
| ១២ | ៩,២៦៩,៦១២ | ៩៩ | [៥៦] | |
| ១៣ | ៦,២៩៣,២៥៣ | ៣.៨ | [៥២][៥៧] | |
| ១៤ | ៦,០០៦,៦៦៨ | ៤០៤ | [៥២] | |
| ១៥ | ៤,៥៥០,៣៦៨ | ៧៥៦ | [៥៨] | |
| ១៦ | ៤,៤២៤,៧៦២ | ៩.២ | [៥២] | |
| ១៧ | ៤,៣០១,០១៨ | ៣.២ | [៥២] | |
| ១៨ | ៤,០៥២,៥៨៤ | ២០០ | [៥២] | |
| ១៩ | ២,៦៤១,៦៦៩ | ១៥៤ | [៥២] | |
| ២០ | ១,៤២៥,១៧១ | ១,៦៤៦ | [៥៩] | |
| ២១ | ៩៤២,៣៣៣ | ៣៧ | [៥២] | |
| ២២ | ៧៩៥,៦០១ | ៣០៩ | [៥២] | |
| សរុប | ៤១២,៩៧២,៣៩៧ | ៧៨.៧ |
- ទិន្នន័យប្រជាសាស្ត្រស៊ីរីនេះត្រូវបានដក់ស្រង់មុនសង្គ្រាមស៊ីវិលផ្ទុះឡើង។
សាសនា
[កែប្រែ]ប្រជាពលរដ្ឋរស់នៅតាមបណ្តាប្រទេសជាសមាជិកសម្ព័ន្ធអារ៉ាប់ភាគច្រើនប្រកាន់ខ្ជាប់នូវសាសនាឥស្លាម រីឯសាសនាគ្រិស្តវិញជាសាសនាធំបំផុតទីពីរ។ គ្រិស្តសាសនិកយ៉ាងតិច ១៥ លាននាក់បានរស់នៅក្នុងប្រទេសអេហ្ស៊ីប អ៊ីរ៉ាក់ ហ្សកដានី លីបង់ ប៉ាឡេស្ទីន ស៊ូដង់ និងស៊ីរី។ តួលេខបង្ហាញពីជនជាតិអារ៉ាប់ដែលមិនកាន់សាសនាជាទូទៅមិនមានទេ ប៉ុន្តែការស្រាវជ្រាវដោយវេទិកាភ្ជូ (Pew) បានបង្ហាញថាប្រហែល ១% នៃប្រជាជនរស់នៅក្នុងតំបន់ MENA គឺ"មិនពាក់ព័ន្ធសាសនា"។[៦០]
ភាសា
[កែប្រែ]ភាសាផ្លូវការរបស់សម្ព័ន្ធអារ៉ាប់គឺភាសាអារ៉ាប់ដោយផ្អែកលើភាសាអារ៉ាប់បុរាណ។ ទោះយ៉ាងណាក៏ដោយ រដ្ឋជាសមាជិកសម្ព័ន្ធអារ៉ាប់មួយចំនួនមានសហភាសា ឬភាសាជាតិផ្សេងទៀតដូចជា៖ ភាសាសូម៉ាលី អាហ្វា កូម័រ បារាំង អង់គ្លេស ប៊ែប៊ែរ និងភាសាឃឺដជាដើម។ នៅក្នុងប្រទេសសមាជិកជាច្រើនក៏មានមនុស្សនិយមនិយាយគ្រាមភាសាអារ៉ាប់ខ្លះដែលមិនមានកូដភាសាច្បាស់លាស់ផងដែរ។
មើលផងដែរ
[កែប្រែ]- ធម្មនុញ្ញអារ៉ាប់ស្តីពីសិទ្ធិមនុស្ស
- សង្គ្រាមត្រជាក់អារ៉ាប់
- មូលនិធិអារ៉ាប់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម
- សហភាពម៉ាហ្គ្រីបអារ៉ាប់
- មូលនិធិរូបិយវត្ថុអារ៉ាប់
- អង្គការអារ៉ាប់សម្រាប់ឧស្សាហូបនីយកម្ម
- សភាតំណាងអារ៉ាប់
- សហភាពអារ៉ាប់
- ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ
- អង្គការប្រទេសនាំចេញប្រេងអារ៉ាប់
- អង្គការប្រទេសនាំចេញប្រេងកាត
ឯកសារយោង
[កែប្រែ]- ↑ "World Population Prospects - Population Division - United Nations". population.un.org.
- ↑ "Report for Selected Countries and Subjects". IMF.
- ↑ ៣,០ ៣,១ "Pact of the League of Arab States, 22 March 1945". The Avalon Project. Yale Law School. Archived from the original on 25 កក្កដា 2008. Retrieved 25 ធ្នូ 2021.
- ↑ Barnett, Michael; Solingen, Etel (៥ ខែវិច្ឆិកា ២០០៧), Johnston, Alastair Iain; Acharya, Amitav, រៀs., Designed to fail or failure of design? The origins and legacy of the Arab League, Cambridge University Press, pp. 180–220, អ.វ.ល.:10.1017/cbo9780511491436.006, ល.ស.ប.អ. 978-0-521-69942-6, https://www.cambridge.org/core/books/crafting-cooperation/designed-to-fail-or-failure-of-design-the-origins-and-legacy-of-the-arab-league/5D266BBD41931A1E5D9CBE2266DABEBD
- ↑ "The Arab League Educational, Cultural and Scientific Organization (ALESCO)".
- ↑ Ashish K. Vaidya, Globalization (ABC-CLIO: 2006), p. 525.
- ↑ Fanack. "The Joint Arab Force—Will It Ever Work?". Fanack.com. Archived from the original on 13 កក្កដា 2015. Retrieved 25 ធ្នូ 2021.
{{cite web}}: More than one of|archivedate=and|archive-date=specified (help); More than one of|archiveurl=and|archive-url=specified (help) - ↑ ៨,០ ៨,១ Arab League formed — History.com This Day in History — 3/22/1945. History.com. ដក់ស្រង់នៅថ្ងៃ ២៦ ធ្នូ ២០២១.
- ↑ HowStuffWorks "Arab League". History.howstuffworks.com (27 កុម្ភៈ 2008). ដក់ស្រង់នៅថ្ងៃ ២៦ ធ្នូ ២០២១.
- ↑ Avi Shlaim, Collusion Across the Jordan: King Abdullah, the Zionist Movement and the Partition of Palestine. Oxford, U.K., Clarendon Press, 1988; Uri Bar-Joseph, Uri, The Best of Enemies: Israel and Transjordan in the War of 1948. London, Frank Cass, 1987; Joseph Nevo, King Abdullah and Palestine: A Territorial Ambition (London: Macmillan Press; New York: St. Martin's Press, 1996.
- ↑ Robert W. MacDonald, The League of Arab States: A Study in Regional Organization. Princeton, New Jersey, United States, Princeton University Press, 1965.
- ↑ "Pact of the League of Arab States, March 22, 1945". Yale Law School. Retrieved 27 ធ្នូ 2021 – via law.yale.edu.
- ↑ "Greece to become observer member of the Arab League". www.greekcitytimes.com. 12 July 2021. Archived from the original on 16 October 2023. Retrieved 6 October 2025.
- ↑ "Chad to join Arab League as observer". www.aljazeera.com. 29 April 2005. Archived from the original on 23 December 2021. Retrieved 6 October 2025.
- ↑ "Brazil must be a facilitator in the Middle East, says VP". Brazil-Arab News Agency. 14 August 2019. Retrieved 27 ធ្នូ 2021.
- ↑ "Arab League Fast Facts". CNN.com. 30 July 2013.
- ↑ "Armenia invited as observer for Arab League". Azad Hye. 19 January 2005. Retrieved 27 ធ្នូ 2021.
- ↑ "Nile dam still raging, despite global pause for COVID-19". The Africa Report. 27 ធ្នូ 2021.
- ↑ "India and the Arab League: Walking the Trade Talk". thediplomat.com. 21 December 2014.
- ↑ "Timeline: Arab League". BBC News. 17 September 2008. https://news.bbc.co.uk/2/hi/middle_east/country_profiles/1550977.stm.
- ↑ "Libya suspended from Arab League sessions". 1995-06-20. http://www.ynetnews.com/articles/0,7340,L-4032530,00.html.
- ↑ "Arab League Recognizes Libyan Rebel Council". RTT News. 25 August 2011. http://www.rttnews.com/Content/GeneralNews.aspx?Id=1700187&SM=1.
- ↑ Black, Ian (26 March 2013). "Syrian opposition takes Arab League seat". The Guardian. Retrieved 27 ធ្នូ 2021.
- ↑ "Syria opposition 'not yet ready for Arab League seat'". The Daily Star Newspaper. Lebanon. Archived from the original on 2014-03-10. Retrieved 27 ធ្នូ 2021.
- ↑ "Saudi Arabia: Talks underway on Syria's return to Arab League" Archived 15 March 2023 at the វេយប៊ែខ ម៉ាស៊ីន. middleeastmonitor. Accessed 6 October 2025.
- ↑ "Arab foreign ministers agree to readmit Syria to the Arab League". Al Arabiya. 7 May 2023. Archived from the original on 18 May 2023. Retrieved 6 October 2025.
- ↑ "Internal Regulations of the Council of the League of Arab States". Model League of Arab States. Ed Haynes, Winthrop University. 6 April 1998. Archived from the original on 6 មេសា 2008. Retrieved 28 ធ្នូ 2021.
{{cite web}}: More than one of|archivedate=and|archive-date=specified (help); More than one of|archiveurl=and|archive-url=specified (help) - ↑ "Internal Regulations of the Committees of the League of Arab States". Model League of Arab States. Ed Haynes, Winthrop University. 6 April 1998. Archived from the original on 6 មេសា 2008. Retrieved 28 ធ្នូ 2021.
{{cite web}}: More than one of|archivedate=and|archive-date=specified (help); More than one of|archiveurl=and|archive-url=specified (help) - ↑ "Internal Regulations of the Secretariat-General of the League". Model League of Arab States. Ed Haynes, Winthrop University. 6 April 1998. Archived from the original on 6 មេសា 2008. Retrieved 9 July 2008.
{{cite web}}: More than one of|archivedate=and|archive-date=specified (help); More than one of|archiveurl=and|archive-url=specified (help) - ↑ Council of Arab States (1 October 2005). "The Arab Peace Initiative, 2002". al bab. Archived from the original on 4 មិថុនា 2009. Retrieved 28 ធ្នូ 2021.
{{cite web}}: More than one of|archivedate=and|archive-date=specified (help); More than one of|archiveurl=and|archive-url=specified (help) - ↑ "Kuwaiti MP calls to move Arab league to Venezuela". AFP, via CaribbeanNetNews. 15 January 2009. http://www.caribbeannetnews.com/news-13536--12-12--.html.
- ↑ Boyle, Christina; al-Alayaa, Zaid (29 March 2015). "Arab League's joint military force is a 'defining moment' for region". Los Angeles Times. http://www.latimes.com/world/middleeast/la-fg-joint-arab-military-force-20150329-story.html.
- ↑ "Turkey slams Arab League resolution on Afrin operation". Yeni Safak. 18 April 2018. https://www.yenisafak.com/en/news/turkey-slams-arab-league-resolution-on-afrin-operation-3329296.
- ↑ "Arab nations condemn Netanyahu's Jordan Valley annexation plan". BBC News. 11 September 2019. https://www.bbc.com/news/world-middle-east-49657915.
- ↑ "Turkey's Syria offensive an 'invasion': Arab League secretary general". Reuters. 2019-10-12. https://www.reuters.com/article/us-arableague-turkey-syria-idUSKBN1WR0C9.
- ↑ "Arab League: Ministers agree not to condemn UAE-Israel deal". www.aljazeera.com. September 9, 2020.
- ↑ Arab League Summit 2013 Archived 2018-10-04 at the វេយប៊ែខ ម៉ាស៊ីន.. Qatarconferences.org (27 មីនា 2013). ដក់ស្រង់នៅថ្ងៃ 29 ធ្នូ 2021.
- ↑ Arab League summit hit by new rifts - Features. Al Jazeera English. ដក់ស្រង់នៅថ្ងៃ 29 ធ្នូ 2021.
- ↑ Opposition fail to get Syria Arab League seat - Middle East. Al Jazeera English. ដក់ស្រង់នៅថ្ងៃ 29 ធ្នូ 2021.
- ↑ "الأردن يستضيف القمة العربية في مارس". www.alarabiya.net. November 2016.
- ↑ "Tunisia to host next Arab summit". EgyptToday. 15 April 2018.
- ↑ "القمة العربية بالجزائر في مارس 2022". الشروق أونلاين. 10 September 2021.
- ↑ "Arab-Israeli Wars: 60 Years of Conflict". ABC-CLIO. Retrieved 29 ធ្នូ 2021.
- ↑ Osmańczyk, Edmund Jan. "League of Arab States". ជា Mango, Anthony. Encyclopedia of the United Nations and international agreements. 2 (3 រ.រ.). New York: Routledge. p. 1290.
- ↑ "Arab summit agrees on unified military force for crises". Reuters. 29 March 2015. https://www.reuters.com/article/mideast-arabs-communique-idUSL6N0WV03T20150329.
- ↑ "Reuters.com". Reuters. 20 November 2008. https://www.reuters.com/article/newsOne/idUSN2041155720081120.
- ↑ ៤៧,០០ ៤៧,០១ ៤៧,០២ ៤៧,០៣ ៤៧,០៤ ៤៧,០៥ ៤៧,០៦ ៤៧,០៧ ៤៧,០៨ ៤៧,០៩ ៤៧,១០ ៤៧,១១ ៤៧,១២ ៤៧,១៣ ៤៧,១៤ ៤៧,១៥ ៤៧,១៦ ៤៧,១៧ ៤៧,១៨ ៤៧,១៩ The World Factbook Archived 2016-11-24 at the វេយប៊ែខ ម៉ាស៊ីន.. Cia.gov. ដក់ស្រង់នៅថ្ងៃទី 31 ធ្នូ 2021.
- ↑ DK Publishing (2012). Compact Atlas of the World. Penguin. p. 138. ល.ស.ប.អ. 978-0756698591. https://www.google.com/books?id=pLw-ReHIgvQC.
- ↑ "Family Ties: Remittances and Livelihoods Support in Puntland and Somaliland" (PDF). FSNAU. Archived from the original (PDF) on 2021-10-27. Retrieved 31 ធ្នូ 2021.
- ↑ "Central Agency for Public Mobilization And Statistics". Retrieved 31 ធ្នូ 2021.
- ↑ "Official Egyptian Population clock". Archived from the original on 30 តុលា 2012. Retrieved 2021-12-31.
{{cite web}}: More than one of|archivedate=and|archive-date=specified (help); More than one of|archiveurl=and|archive-url=specified (help) - ↑ ៥២,០០ ៥២,០១ ៥២,០២ ៥២,០៣ ៥២,០៤ ៥២,០៥ ៥២,០៦ ៥២,០៧ ៥២,០៨ ៥២,០៩ ៥២,១០ ៥២,១១ ៥២,១២ ៥២,១៣ ៥២,១៤ "World Population Prospects, Table A.1" (PDF). 2008 revision. នាយកដ្ឋានកិច្ចការសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិ. p. 17. Retrieved 31 ធ្នូ 2021.
- ↑ "Site institutionnel du Haut-Commissariat au Plan du Royaume du Maroc". Site institutionnel du Haut-Commissariat au Plan du Royaume du Maroc.
- ↑ "الجهاز المركزي للإحصاء". www.cbs.gov.sd. Archived from the original on 2018-03-15. Retrieved 2021-12-31.
- ↑ "National Statistics Institute of Tunisia". Archived from the original on 4 កញ្ញា 2015. Retrieved 31 ធ្នូ 2021.
{{cite web}}: More than one of|archivedate=and|archive-date=specified (help); More than one of|archiveurl=and|archive-url=specified (help) - ↑ "المركز الوطني للإحصاء: المواطنون 947.9 ألفاً - جريدة الاتحاد". Alittihad.ae. Archived from the original on 19 កក្កដា 2011. Retrieved 31 ធ្នូ 2021.
{{cite web}}: More than one of|archivedate=and|archive-date=specified (help); More than one of|archiveurl=and|archive-url=specified (help) - ↑ "The World Factbook". cia.gov. 7 October 2021.
- ↑ "(អង់គ្លេស) Estimated Population in the Palestinian Territory Mid-Year by Governorate,1997-2016". ការិយាល័យស្ថិតិកណ្តាលប៉ាឡេស្ទីន. រដ្ឋប៉ាឡេស្ទីន. Archived from the original on 8 មិថុនា 2014. Retrieved 31 ធ្នូ 2021.
{{cite web}}: More than one of|archivedate=and|archive-date=specified (help); More than one of|archiveurl=and|archive-url=specified (help) - ↑ Bahraini Census 2010 - تعداد السكــان العام للبحريــن 2010 Archived 20 March 2012 at the វេយប៊ែខ ម៉ាស៊ីន.. Census2010.gov.bh. ដក់ស្រង់នៅថ្ងៃទី 31 ធ្នូ 2021
- ↑ "Religious Diversity Around The World – Pew Research Center". Pew Research Center's Religion & Public Life Project. 4 April 2014.
តំណភ្ជាប់ក្រៅ
[កែប្រែ]| វិគីបណ្ណាល័យមានអត្ថបទដើមទាក់ទងនឹងអត្ថបទនេះ: |
| វិគីមេឌាទូទៅមានមេឌាដែលទាក់ទងទៅនឹង: សម្ព័ន្ធអារ៉ាប់ |
- (ជាភាសាអារ៉ាប់) សម្ព័ន្ធរដ្ឋអារ៉ាប់ (គេហទំព័រផ្លូវការ).
- (ជាភាសាអង់គ្លេស) ការិយាល័យសម្ព័ន្ធរដ្ឋអារ៉ាប់ Archived 2021-12-31 at the វេយប៊ែខ ម៉ាស៊ីន. នៅរដ្ឋធានីវ៉ាស៊ីនតោន – សហរដ្ឋអាមេរិក
- សម្ព័ន្ធរដ្ឋអារ៉ាប់នៅ Al-Bab.com
- សម្ព័ន្ធអារ៉ាប់នៅក្រុមប្រឹក្សាទំនាក់ទំនងបរទេស
- ពាក្យគន្លឹះ៖ សម្ព័ន្ធអារ៉ាប់នៅវិទ្យុបារាំងអន្តរជាតិខេមរភាសា
- សម្ព័ន្ធអារ៉ាប៉នៅ Jewish Virtual Library
- (អង់គ្លេស) កិច្ចប្រជុំកំពូលសម្ព័ន្ធអារ៉ាប់ឆ្នាំ២០១៣ Archived 2022-03-31 at the វេយប៊ែខ ម៉ាស៊ីន. នៅប្រទេសកាតា
- Arab Turk Conference and Expo at Bursa
- សម្ព័ន្ធអារ៉ាប់ collected news and commentary at The New York Times
- Pages using duplicate arguments in template calls
- CS1 errors: redundant parameter
- Pages containing cite templates with deprecated parameters
- តំណវេយប៊ែខទំព័រគំរូវេបបណ្ណសារ
- Articles with hatnote templates targeting a nonexistent page
- សម្ព័ន្ធអារ៉ាប់
- អង្គការអន្តរជាតិនៅទ្វីបអាហ្វ្រិក
- អង្គការអន្តរជាតិនៅទ្វីបអាស៊ី
- អង្គការអន្តរជាតិនៅមជ្ឈិមបូព៌ា
- អង្គការអន្តររដ្ឋាភិបាលបង្កើតឡើងដោយសន្ធិសញ្ញា
- អង្គការបង្កើតឡើងនៅក្នុងឆ្នាំ១៩៤៥