សាធារណរដ្ឋស្វយ័តណាក់ឈីវ៉ាន់
ណាក់ឈីវ៉ាន់គឺជាតំបន់មួយនៃប្រទេសអាស៊ែបៃហ្សង់ដែលជារដ្ធស្វយ័តប៉ុន្តែដាច់ចេញជាប្រទេសអាស៊ែបៃហ្សង់ដោយមានប្រទេសអាមេនីនៅកណ្ដាល
ប្រវត្តិសាស្រ្ត
[កែប្រែ]បុរាណវិទូបានរកឃើញតំបន់នេះមានមនុស្សរស់នៅរាប់ពាន់មកហើយតាំងពី៤០០០ឆ្នាំមុនគ.ស ដោយតាមទេវកថាអាមេនីបាននិយាយថាឈ្មោះ ណាក់ឈីវ៉ាន់មានន័យថា កន្លែងនៃការបង្កបង្កើត ដោយយកតាមរឿងព្រេងណូអេ ដែលមានដើមកំណើតមកជារឿង ណូអេក្នុងសាសនាគ្រិស្ត តំបន់នេះធ្លាប់ជាដែនដីមួយចំណែកនៃអាណាចក្រអ៊ូរ៉ាទូ ចក្រភពមេដៀន ពែរ្ស
នៅយុគសម័យកណ្ដាលតំបន់នេះស្ថិតក្រោមអាណាចក្រពែរ្សចាប់ពីសតវត្សទី៤ដល់ទី៧ រហូតដល់សតវត្សទី៩ដល់១២វាត្រូវបានស្ថិតក្រោមអាណាចក្រអាមេនី ក្រោយមកទៀតស្ថិតក្រោនអារ៉ាប់ ហើយពួកទួក ដល់សតវត្សទី១៣ ម៉ុងហ្គោលបានកាន់កាប់តំបន់នេះ ហើយសតវត្សទី១៦ ពែរ្សបានកាន់កាប់តំបន់វិញ ក្រោយមកទៀតនៅសតវត្សទី១៨ រុស្សីបានកាន់កាប់តំបន់នេះវិញ ក្រោយចក្រភពរុស្សីដួលរលំនៅសតវត្សទី២០ នៅឆ្នាំ១៩១៧អាមេនីនិងអាស៊ែបៃហ្សង់បានទាមទារយកតំបន់នេះរាងៗខ្លួន ប៉ុន្តែនៅឆ្នាំ១៩២១ សូវៀតបានដាក់តំបន់នេះក្រោមប្រទេសអាស៊ែបៃហ្សង់ក្នុងនាមជារដ្ធស្វយ័ត នៅពេលបច្ចុប្បន្នក្រោយសូវៀតដួលរលំនៅឆ្នាំ១៩៩១ ណាក់ឈីវ៉ាន់បានក្លាយជាតំបន់របស់អាស៊ែបៃហ្សង់ជាផ្លូវការក្នុងនាមជាសធារណៈរដ្ធស្វយ័តណាក់ឈីវ៉ាន់