ស្ទឹងសៀមរាប
Appearance
ស្ទឹងសៀមរាប (អង់គ្លេស : Siem Reap River) គឺជាស្ទឹងមួយដែលហូរកាត់ខេត្តសៀមរាបនៅភាគពាយ័ព្យប្រទេសកម្ពុជា។ស្ទឹងសៀមរាបគឺជាព្រែកសិប្បនិម្មិតដែលបង្កើតនិងកែច្នៃជាច្រើនសារតម្រូវតាមការរៀបចំដែនដីនៅក្នុងសម័យអង្គរដើម្បីបញ្ជូនទឹកចេញពីស្ទឹងពួកទៅទិសខាងត្បូងប្រហែលជាឲ្យហូរចូលទៅបារាយណ៍ខាងកើត។ដោយសារព្រែកនេះត្រង់ទឹកហូរលឿនជាងស្ទឹងធម្មជាតិហើយការហូរលឿនបែបនេះបណ្តាលឲ្យបាក់ស្រុតដីប្រវែង ១០ ម៉ែត្រនៅតំបន់ខ្លះដែលប្រហែលជាបង្កបញ្ហានៅក្នុងការបញ្ជូនទឹកទៅបារាយណ៍ខាងកើត។រំលងអស់រយៈពេលមួយពាន់ឆ្នាំក្រោយមកព្រែកដែលមានសណ្ឋានដីត្រង់នេះបានប្រែប្រួលសណ្ឋានដីទៅជារាងដូចខ្សែកោងដោយសារចរន្តទឹកហូរនិងកើតមានប្រព័ន្ធអេកូឡូស៊ីដ៏ពិសេសហើយដូច្នេះវាកាន់តែត្រឹមត្រូវនៅក្នុងការហៅវាថាជាស្ទឹង។[១]
| ស្ទឹងសៀមរាប | |
|---|---|
ស្ទឹងសៀមរាប | |
| ទីតាំង | |
| ប្រទេស | |
| លក្ខណៈរូបវន្ត | |
| ប្រភព | |
| • ទីតាំង | ភ្នំគូលែន[២] |
| • កម្ពស់ | ៤២០ ម៉ែត្រ |
| មាត់ | |
• ទីតាំង | បឹងទន្លេសាប |
| ប្រវែង | ៨០ គីឡូម៉ែត្រ |
| ទំហំអាង | ៦៧០ គីឡូម៉ែត្រការ៉េ |
| ការបញ្ចេញ | |
| • មធ្យម | 6.8 m3/s (240 cu ft/s) |
ឯកសារយោង
[កែប្រែ]- ↑ (September 2005)"Is the Siem Reap River a river?".
- ↑ "THE STUDY ON WATER SUPPLY SYSTEM FOR SIEM REAP REGION IN CAMBODIA".