អាមេនីខាងលិច


ពណ៌ទឹកក្រូច៖ជាតំបន់ដែលមានប្រជាជនអាមេនីច្រើនលើសលប់ពណ៌លឿង៖ជាតំបន់ដែនដីប្រវត្តិសាស្ត្រអាមេនី
អាមេនីខាងលិច គឺជាពាក្យសំដៅទៅលើផ្នែកខាងលិចនៃ តំបន់ខ្ពង់រាបអាមេនី ដែលមានទីតាំងនៅក្នុង ប្រទេសទួរគី (អតីត ចក្រភពអូតូម៉ង់ ) ដែលរួមមានទឹកដីកំណើតប្រវត្តិសាស្ត្ររបស់ ជនជាតិអាមេនី ។
ប្រវត្តិសាស្រ្ត
[កែប្រែ]អាមេនីខាងលិចក៏ត្រូវបានគេស្គាល់ថា ប៊ីហ្សីនទីនអាមេនី ដែលបានកើតឡើងនៅឆ្នាំ៣៨៧គ.ស ពេលមហាអាណាចក្រអាមេនីត្រូវបានបាក់បែកជាពីរ ប៊ីហ្សីនទីនបានយកភាគខាងលិចនៃមហាអាណាចក្រអាមេនី និង ពែរ្សយកខាងភាគកើត ហើយនៅសតវត្សទី១៥អូតូម៉ង់បានច្បាំងឈ្នះចក្រភពប៊ីហ្សីនទីនហើយកាន់កាប់ដែនដីអាមេនីខាងលិចនេះប៉ុន្តែមិនទាន់កាន់កាប់ពេញលេញទេរហូតដល់សតវត្សទី១៦ អូតូម៉ង់បានច្បាំងយកដែនដីនេះពីអាណាចក្រពែរ្សបន្ថែម ក្រោយមកនៅសតវត្សទី១៩ ចក្រភពរុស្សីបានច្បាំងយកដែនដីអាមេនីខាងកើតពីពែរ្ស និង ដែនដីអាមេនីខាងលិចខ្លះពីអូតូម៉ង់ ប្រជាជនអាមេនីដែលរស់នៅទីនោះត្រូវបានអូតូម៉ង់សម្លាប់រង្គាល់នៅឆ្នាំ១៨៩០ជាងនិងលើកទី២នៅឆ្នាំ១៩១៥ដែលត្រូវបានគេស្គាល់ថា អំពើប្រល័យពូជសាសន៍អាមេនី អំពើប្រល័យពូជសាសន៍មួយនេះបានធ្វើអោយវប្បធម៍អាមេនីដែលមានតាំងពី៤០០០ឆ្នាំមុន ត្រូវបានបំផ្លាញទាំងស្រុង