Jump to content

អាឡិចសាន់ឌឺខាទីសៀន

ពីវិគីភីឌា
អាឡិចសាន់ឌឺខាទីសៀន
Ալեքսանդր Խատիսեան
រដ្ឋមន្ត្រីក្រសួងកិច្ចការបរទេសអាមេនី
នាយករដ្ធមន្រ្តីទី២នៃសធារណៈរដ្ធអាមេនី
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើតថ្ងៃទី១៧ ខែកុម្ពៈ ឆ្នាំ១៨៧៤
ទីភ្លីស,ចក្រភពរុស្សី
ស្លាប់ថ្ងៃទី១០ ខែមិនា ឆ្នាំ១៩៤៥(នៅអាយុ៧៥ឆ្នាំ)
ប៉ារីស, បារាំង
សញ្ជាតិអាមេនី
គណបក្ស​នយោបាយសហព័ន្ធបដិវត្តប្រជាជនអាមេនី

ជីវប្រវត្តិ

[កែប្រែ]

លោកឌឺខាទីសៀនកើតនៅទីក្រុងទីភ្លីសក្នុងអំឡុងសម័យចក្រភពរុស្សីលោកកើតក្នុងគ្រួសារអភិជនអាមេនី លោកបានសិក្សាក្នុងសាលារដ្ឋនៅទីក្រុងទីភ្លីសក្រោយមកបានសិក្សាជំនាញពេទ្យនៅមហាវិទ្យាល័យរុស្សីនិងអាល្លឺម៉ង់

ក្នុងវិស័យនយោបាយ

[កែប្រែ]

នៅឆ្នាំ១៩១០ដល់១៩១៧ លោកបានបម្រើការជាអភិបាលក្រុងទីភ្លីសនិងបានជួយជនភៀសសឹកអាមេនីក្នុងអំឡុងសង្គ្រាមលោកលើទី១ នៅឆ្នាំ១៩១៤ លោកបានចូលរួមជាមួយក្រុមសហព័ន្ធបដិវត្តប្រជាជនអាមេនីនៅឆ្នាំ១៩១៧ អំឡុងពេលអាមេនីទទួលបានឯករាជ្យនៅឆ្នាំ១៩១៨ លោកបានក្លាយជាសមាជិកក្រុមប្រឹក្សាជាតិអាមេនី ក្រោយមកលោកបានបម្រើការជាមន្រ្តីកិច្ចការបរទេស និងក្រោយមកទៀតជាក្រសួងមហាផ្ទៃ និងបន្តក្លាយជានាយករដ្ឋមន្រ្តី លោកបានលាលែងពីដំណែងក្រោយមានការបះបោរបដិវត្តក្រហមនៅខែឧសភា ហើយក្រោយមកទៀតលោកក៏បានព្យាយាមរកជំនួយពីពួកអ៊ឺរ៉ុបផងដែល

ជីវិតចុងក្រោយ

[កែប្រែ]

ក្រោយសូវៀតកាន់កាប់អាមេនីលោកបានភៀសខ្លួនទៅទីក្រុងប៉ារីស លោកក៏ធ្លាប់បានគេចាប់ខ្លួននៅទីក្រុងប៉ារីសដែលក្រោយពីសង្គ្រាមលោកលើទី២បញ្ចប់ដោយសង្ស័យលោកបានចូលរួមជាអាល្លឺម៉ង់ ប៉ុន្តែគេបានដោះលែងលោកវិញ។ លោកបានស្លាប់នៅទីក្រុងប៉ារីស នៅថ្ងៃទី១០ខែមិនាឆ្នាំ១៩៤៥នៅអាយុ៧៥ឆ្នាំ