អ្នកប្រើប្រាស់:TheRandomGoober

|
សួរស្តី! ខ្ញុំបាទឈ្មោះ អរុណ (ឬអាចហៅ/សរសេរបានថា Aaron), ខ្ញុំបានកើត និងធំធាត់ដឹងក្ដីនៅរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា។ ខ្ញុំចូលចិត្តចំណាយពេលទំនេររបស់ខ្ញុំនៅលើវិគីភីឌា មិនថាអាន ឬធ្វើកំណែប្រែអត្ថបទ ហើយការងារចម្បងរបស់ខ្ញុំនៅលើវិគីភីឌានេះគឺការបកប្រែអត្ថបទពីភាសាអង់គ្លេសមកជាភាសាខ្មែរ។ ប្រធានបទ និងមុខវិជ្ជាដែលខ្ញុំស្រឡាញ់ចូលចិត្ត និងបានចូលរួមកែប្រែនៅទីនេះរួមមាន ប្រវត្តិសាស្ត្រ វិទ្យាសាស្ត្រនយោបាយ ទំនាក់ទំនងអន្តរជាតិ ហើយពេលខ្លះក៏រាប់បញ្ចូលទាំងសេដ្ឋកិច្ចផងដែរ។ គោលបំណងរបស់ខ្ញុំគឺចង់លើកតម្កើងវប្បធម៌ និងភាសាខ្មែរនៅលើឆាកអន្តរជាតិ (ពិសេសនៅវិគីភីឌា) និងចែករំលែកនូវចំណេះដឹងខ្លះៗដល់បងប្អូនប្រជាជនខ្មែរតាមរយៈអត្ថបទវិគីភីឌា ពិសេសប្រធានបទបរទេសដែលខ្មែរយើងភាគច្រើនមិនសូវស្គាល់ ឬុយល់ដឹងច្រើន។ ខ្ញុំសង្ឃឹមថារាល់ការសរសេរបន្ថែម ឬកំណែប្រែអត្ថបទណាមួយ នឹងជួយទៅដល់សហគមន៍វិគីភីឌា!
Hi! my name is Arun (preferably Aaron), born and raised in the Cambodian capital of Phnom Penh. I love spending my time on Wikipedia, whether reading about an article or editing an article. My main work here is translating articles, usually from English to Khmer languages. My fields of interest are history, politics, international relations, and sometimes economics. My goal here is to promote Khmer culture and language and to share some knowledge with the Cambodian people, especially through topics that aren't too familiar among Cambodians. I hope that all of my works and contributions will help the Wikipedia community!
My user page on English Wikipedia: TheRandomGoober!