ឧប្បត្តិហេតុមូកដិន
Appearance

ឧប្បត្តិហេតុមូកដិនគឺជាព្រឹត្តិការណ៍ក្លែងក្លាយ ដែលរៀបចំឡើងដោយកងយោធាជប៉ុនដើម្បីជាលេសសម្រាប់ការលុកលុយឧបទ្វីបម៉ានជូរីចិន
ការរៀបចំ
[កែប្រែ]នៅខែកញ្ញា ថ្ងៃទី១៨ ឆ្នាំ១៩៣១ អនុសេនីយ៍ឯកយោធាជប៉ុនឈ្មោះ លោកស៊ូម៉ូរី កាវ៉ាម៉ូតូ មកពីកងវរសេនាធំថ្មើរជើងលេខ២៩បានបង្កើតផែនការមួយ ដោយដាក់គ្រាប់បែកនៅជិតផ្លូវរថភ្លើងនៅមិកដិន(ឥឡូវហៅថា សៀងយ៉ាង) ដែលជាផ្លូវរថភ្លើងរបស់ជប៉ុន។
ការផ្ទុះនោះគឺតូចតាចទេ ដែលមិនបានបង្កអោយមានការខូចខាតអីទេដល់ផ្លូវរថភ្លើង ប៉ុន្តែកងយោធាជប៉ុនបានកុហកថា ប្រជាជនចិនជាអ្នកដែលបានដាក់គ្រាប់បែក ហេតុនេះហើយទើបវាបានផ្ដល់នូវហេតុផលអោយជប៉ុនលុកលុយប្រទេសចិន ដោយរឿងនេះហើយជប៉ុនបានផ្ដាច់វិស័យការទូតចោលទាំងអស់ ថែមទាំងចាកចេញពី សម្ព័ន្ធប្រជាជាតិ នៅឆ្នាំ១៩៣៣ ខែមិនា។