ខេត្តឧប្បលរាជធានី
ខេត្តឧប្បលរាជធានី ឬ អូរបុណ្យរាជធានី (សៀម : อุบลราชธานี) ដែលជាញឹកញាប់គេតែងហៅខេត្តនេះថាឧបលឬឧប៊ុន (សៀម : อุบล) គឺជាខេត្តមួយនៅក្នុងចំណោមខេត្តទាំង ៧៦ របស់ប្រទេសសៀមដែលមានទីតាំងស្ថិតនៅភាគឦសានខាងក្រោមប្រទេសសៀមឬដែលហៅម្យ៉ាងទៀតថាអ៊ីសាន។ខេត្តនេះមានចម្ងាយប្រមាណ ៦៣០ គីឡូម៉ែត្រពីទីក្រុងបាងកក(ខេត្តបឹងកក់)[១]ហើយមានព្រំប្រទល់ជាប់នឹងខេត្តអំណាចចម្រើន ខេត្តយសោធរៈ និង ខេត្តសិរីសាកេតនៅភាគខាងជើងខេត្តសារ៉ាវ៉ាន់និងខេត្តចម្ប៉ាស័ក្តិនៃប្រទេសលាវនៅភាគខាងកើតនិងខេត្តព្រះវិហារនៃព្រះរាជាណាចក្រកម្ពុជានៅភាគខាងត្បូង។
| ខេត្ដឧប្បលរាជធានី อุบลราชธานี | |||
|---|---|---|---|
| |||
| ប្រទេស | |||
| ទីរួមខេត្ដ | ក្រុងឧប្បលរាជធានី | ||
| ផ្ទៃក្រឡា | |||
| • សរុប | ១៥៦២៦ គម2 (៦០៣៣ ម៉ាយ ការ) | ||
| ចំណាត់ថ្នាក់ផ្ទៃក្រឡា | ០៥ | ||
| ល្វែងម៉ោង | ICT (ម.ស.ស.+7) | ||
| លេខកូដប្រៃសណីយ៍ | 34xxx | ||
| លេខកូដហៅទូរស័ព្ទ | 045 | ||
| ក្រមអ.ម.អ. ៣១៦៦ | TH-34 | ||
| គេហទំព័រ | ubon.go.th | ||
ប្រវត្តិ
[កែប្រែ]កាលពីអតីតកាលខេត្តនេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាណាចក្រខ្មែររហូតមកដល់រជ្ជកាលព្រះបាទហ្វាង៉ុមបានបង្កើតនគរឡានឆាងឡើងហើយក្រោយមកបានក្លាយជាព្រះរាជាណាចក្រចម្ប៉ាស័ក្តិ។
ទីក្រុងនេះត្រូវបានបង្កើតឡើងនៅចុងសតវត្សរ៍ទី ១៨ ដោយថៅខាំផុនដែលជាកូនចៅរបស់ព្រះវ៉ូនិងព្រះតាដែលបានភៀសខ្លួនពីស្ដេចសិរីប៊ុនសាន្ដនៃទីក្រុងវៀងច័ន្ទន៍ចូលទៅក្នុងព្រះរាជាណាចក្រសៀមនៅក្នុងរជ្ជកាលស្ដេចតាកស៊ីន។ក្រោយមកថៅខាំផុនត្រូវបានតែងតាំងនិងមានគោរមងារជាព្រះពុទ្ធវង្សាដែលជាអ្នកគ្រប់គ្រងទី ០១ នៅខេត្តឧប្បលរាជធានី។នៅក្នុងឆ្នាំ ១៩៧២ ខេត្តឧប្បលរាជធានីបានក្លាយទៅជាខេត្តផ្លូវការហើយក៏ជាមជ្ឈមណ្ឌលរដ្ឋបាលនៃមណ្ឌលទេសាភិបាលភូមិភាគឦសានផងដែរ។
រហូតមកដល់ឆ្នាំ ១៩៧២ ខេត្តឧប្បលរាជធានីគឺជាខេត្ដដែលមានផ្ទៃដីធំបំផុតនៅក្នុងតំបន់ភូមិភាគអ៊ីសាននៃប្រទេសសៀម។ខេត្តយសោធរៈត្រូវបានបំបែកចេញពីខេត្តឧប្បលរាជធានីនៅក្នុងឆ្នាំ ១៩៧២ បន្ទាប់មកខេត្តអំណាចចម្រើនក៏បានបំបែកចេញពីខេត្តនេះនៅក្នុងឆ្នាំ ១៩៩៣។
នៅមុនពេលក្លាយជាខេត្ដជាផ្លូវការខេត្តឧប្បលរាជធានីគឺជាមជ្ឈមណ្ឌលរដ្ឋបាលនៃមណ្ឌលទេសាភិបាលភូមិភាគឦសានប៉ុន្តែក្រោយមកខេត្តនេះត្រូវបានបំបែកចេញពីមណ្ឌលទេសាភិបាលភូមិភាគឦសានវិញ។នៅក្នុងឆ្នាំ ១៩២៥ វាបានក្លាយជាមណ្ឌលមួយនៃខេត្តនគររាជសីមាក្រោយមកវាត្រូវបានដកចេញវិញពីមណ្ឌលនៅក្នុងឆ្នាំ ១៩៣៣ ហើយខេត្តនេះក៏បានក្លាយជារដ្ឋបាលរងកម្រិតដំបូងនៅក្នុងប្រទេស។
រដ្ឋបាល
[កែប្រែ]ខេត្តឧប្បលរាជធានី ចែកចេញជា ២៥ ក្រុង/ស្រុក ២១៩ សង្កាត់/ឃុំ និង ២៤៦៩ ភូមិ ៖

| លេខរៀង | ឈ្មោះភាសាខ្មែរ | ឈ្មោះអក្សរឡាតាំង | ឈ្មោះភាសាសៀម |
| ០១ | ក្រុងឧប្បលរាជធានី
|
Mueang Ubon Ratchathani | เมืองอุบลราชธานี |
| ០២ | ស្រុកស្រីមឿងម៉ៃ | Si Mueang Mai | ศรีเมืองใหม่ |
| ០៣ | ស្រុកខុងចៀម | Khong Chiam | โขงเจียม |
| ០៤ | ស្រុកខឿងណៃ | Khueang Nai | เขื่องใน |
| ០៥ | ស្រុកខេមារ៉ាដ្ឋ | Khemarat | เขมราฐ |
| ០៦ | ស្រុកតេជឧត្ដម | Det Udom | เดชอุดม |
| ០៧ | ស្រុកណាចាលួយ | Na Chaluai | นาจะหลวย |
| ០៨ | ស្រុកណាំយឿន | Nam Yuen | น้ำยืน |
| ០៩ | ស្រុកប៊ុនថារីក | Buntharik | บุณฑริก |
| ១០ | ស្រុកត្រាខាន់ភឿតផុន | Trakan Phuet Phon | ตระการพืชผล |
| ១១ | ស្រុកគុតខៅពូន | Kut Khaopun | กุดข้าวปุ้น |
| ១២ | ស្រុកម៉័ងសាមសិប | Muang Sam Sip | ม่วงสามสิบ |
| ១៣ | ស្រុកវ៉ារិនចម្រាប់ | Warin Chamrap | วารินชำราบ |
| ១៤ | ស្រុកភីប៊ុនម៉ាំងសាហាន | Phibun Mangsahan | พิบูลมังสาหาร |
| ១៥ | ស្រុកតានស៊ុម | Tan Sum | ตาลสุม |
| ១៦ | ស្រុកពោធិ៍ស័យ | Pho Sai | โพธิ์ไทร |
| ១៧ | ស្រុកសំរោង | Samrong | สำโรง |
| ១៨ | ស្រុកដនមុតដែង | Don Mot Daeng | ดอนมดแดง |
| ១៩ | ស្រុកស៊ីរីនថន | Sirindhorn | สิรินธร |
| ២០ | ស្រុកធុងស្រីឧត្ដម | Thung Si Udom | ทุ่งศรีอุดม |
| ២១ | ស្រុកណាយៀ | Na Yia | นาเยีย |
| ២២ | ស្រុកណាតាន | Na Tan | นาตาล |
| ២៣ | ស្រុកឡៅសឿគោក | Lao Suea Kok | เหล่าเสือโก้ก |
| ២៤ | ស្រុកសាវ៉ាងវីរ៉ាវង្ស | Sawang Wirawong | สว่างวีระวงศ์ |
| ២៥ | ស្រុកណាំឃុន | Nam Khun | น้ำขุ่น |
ប្រាសាទ
[កែប្រែ]មើលផងដែរ
[កែប្រែ]- ↑ "Ubon Ratchathani". Tourism Authority of Thailand (TAT). Retrieved 18 August 2018.


