Jump to content

ប្រាសាទធាតុនាងពញា

ពីវិគីភីឌា

ប្រាសាទធាតុនាងពញា (សៀម: ปราสาทธาตนางพญา , អង់គ្លេស : Prasat That Nang Phaya or Prasat Khu Huai That) គឺជាប្រាសាទរបស់ខ្មែរដែលមានទីតាំងស្ថិតនៅក្នុងឃុំណងសាណូ ស្រុកប៊ុនថារីក ខេត្តឧប្បលរាជធានី ប្រទេសសៀម។ប្រាសាទនេះកសាងឡើងជារចនាបថបាពួន-អង្គរវត្តធ្វើពីថ្មបាយក្រៀមនិងថ្មភក់

ប្រាសាទនេះមានទីធ្លាធំទូលាយបែរមុខទៅទិសខាងលិចមានគោបុរៈបែរមុខទៅទិសខាងកើតមានកំពែងធ្វើពីថ្មបាយក្រៀមព័ទ្ធជុំវិញនិងមានស្រះទឹកមួយនៅភាគនារតី។ស្ថាបត្យកម្មនៃប្រាសាទនេះបានបង្ហាញអំពីឥទ្ធិពលនយោបាយ ការគ្រប់គ្រង និង សាសនារបស់អាណាចក្រខ្មែរនៅក្នុងតំបន់នៃខេត្តឧប្បលរាជធានី