ឃុំស្វាយជ្រុំ(ស្រុកមេសាង)
1/ទីតាំងភូមិសាស្រ្ត ឃុំស្វាយជ្រុំមានទីតាំងស្ថិតនៅភាគខាងកេីតទីរួមខេត្តព្រៃវែង និងភាគខាងជេីងទីរួមស្រុកមេសាង មានចម្ងាយប្រហែល១៥kmពីទីរួមស្រុកមេសាង។ ប្រហែល45kmពីទីរួមខេត្តព្រៃវែង។ ប្រហែល១២៥គីឡូម៉ែតពីរាជធានីភ្នំពេញធ្វើដំណើរតាមផ្លូវជាតិលេខ១ប្រហែល៨៥គីឡូម៉ែត ដល់ផ្លូវបំបែកផ្សារកអណ្ដេីក បត់ឆ្វេងប្រហែល២៥គីឡូម៉ែត មកដល់កែងបែកជាបួនផ្សារពោធិ៍កន្លែងបត់ស្ដាំប្រហែល៤គីឡូម៉ែត ដល់សាលាបឋមសិក្សាពោធិ៍រោងបត់ឆ្វេងប្រហែល១០គីឡូម៉ែត្រដល់សាលាឃុំស្វាយជ្រុំ ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយជ្រុំ។
- មានព្រុំប្រទល់:
~ខាងជេីងទល់នឹងឃុំពានរោងស្រុកស្វាយអន្ទរ។ ~ខាងខាងលិចទល់នឹងឃុំព្រៃឃ្នេសស្រុកមេសាងនិងឃុំពានរោងស្រុកស្វាយអន្ទរ។ ~ខាងកេីតទល់នឹងឃុំព្រៃទទឹងនិងឃុំច្រេសស្រុកមេសាង។ ~ខាងត្បូងទល់នឹងឃុំជីផុចស្រុកមេសាង។
2/ផ្ទៃដីសរុប: ឃុំស្វាយជ្រុំមានផ្ទៃដីសរុបចំនួន41,54km2= 4,154ហិចតា មានផ្ទៃដីស្រែ35,59km2= 3,559ហិចតា មានផ្ទៃដីលំនៅដ្ឋាន 3,06km2 មានផ្ទៃដីព្រែក 2,75km2
3/ហេដ្ឋារចនាសម្ព័ន្ធ:
4/ប្រព័ន្ធធារាសាស្ត្រ:
5/ចំនួនប្រជាជន: ចំនួនប្រជាជនសរុបចំនួន3,729គ្រួសារ ឬ ចំនួនប្រជាជនសរុប17,854នាក់ ប្រុស8663នាក់ អាយុ18ឆ្នាំឡេីង11,374នាក់ ប្រុស5435នាក់។ (យោងតាមឯកសាររបស់រដ្ឋបាលឃុំនិងប៉ុស្តិ៍នគរបាល ឆ្នាំ២០២២)
6/វិស័យសុខាភិបាល:
ឃុំស្វាយជ្រុំ(ស្រុកមេសាង) (អង់គ្លេស: Svay Chrum ) 7/ដែនរដ្ឋបាលស្ថិតនៅក្នុង ស្រុកមេសាង ខេត្តព្រៃវែង មានរដ្ឋបាលចំណុះ ១៨ភូមិ÷
| ឃុំស្វាយជ្រុំ(ស្រុកមេសាង) | |||
|---|---|---|---|
| លេខកូដភូមិ | ឈ្មោះភូមិជាអក្សរខ្មែរ | ឈ្មោះភូមិជាអក្សរឡាតាំង | |
| ១៤០៥០៧០១ | ភូមិព្រៃព្រះអណ្ដូង | Prey Preah Andoung | |
| ១៤០៥០៧០២ | ភូមិថ្នល់កែង | Thnal Kaeng | |
| ១៤០៥០៧០៣ | ភូមិសាវាំង | Sa Veang | |
| ១៤០៥០៧០៤ | ភូមិអង្គាសដី | Angkeas Dei | |
| ១៤០៥០៧០៥ | ភូមិស្វាយទាប | Svay Teab | |
| ១៤០៥០៧០៦ | ភូមិស្វាយទង | Svay Tong | |
| ១៤០៥០៧០៧ | ភូមិស្វាយជ្រុំ | Svay Chrum | |
| ១៤០៥០៧០៨ | ភូមិទ្រា | Trea | |
| ១៤០៥០៧០៩ | ភូមិពោធិ៍តាមុំ | Pou Ta Mom | |
| ១៤០៥០៧១០ | ភូមិព្រៃចំការខាងត្បូង | Prey Chamkar Khang Tboung | |
| ១៤០៥០៧១១ | ភូមិព្រៃចំការខាងជើង | Prey Chamkar Khang Cheung | |
| ១៤០៥០៧១២ | ភូមិក្បាលខ្វែក | Kbal Khvaek | |
| ១៤០៥០៧១៣ | ភូមិចុងទួល | Chong Tuol | |
| ១៤០៥០៧១៤ | ភូមិស្រែរាន | Srae Rean | |
| ១៤០៥០៧១៥ | ភូមិថ្មី | Thmei | |
| ១៤០៥០៧១៦ | ភូមិបឹងអន្ទង់ | Boeng Antong | |
| ១៤០៥០៧១៧ | ភូមិស្វាយឧត្ដម | Svay Otdam | |
| ១៤០៥០៧១៨ | ភូមិភ្នៀត | Phniet | |
អប់រំ
[កែប្រែ]បឋមសិក្សាមាន៧=១:សាលាបឋមសិក្សាព្រៃចំការ ២:សាលាបឋមសិក្សាសាវាំង ៣:សាលាបឋមសិក្សាចន្ទ្រា៤:សាលាបឋមសិក្សាចុងទួល ៥:សាលាបឋមសិក្សាស្វាយជ្រុំ៦:សាលាបឋមសិក្សាស្វាយទង ៧:សាលាបឋមសិក្សាភ្នៀត ==អនុវិទ្យាល័យមាន១គឺសាលាអនុវិទ្យាល័យភ្នៀត។
សាសនា
[កែប្រែ]==ព្រះពុទ្ធសាសនាមាន៧វត្ត=១:វត្តព្រៃចំការស្ថិតនៅភូមិព្រៃចំការ ២:វត្តចន្ទ្រារស្មីសាមគ្គីស្ថិតនៅភូមិទ្រា ៣:វត្តភ្នៀតស្ថិតនៅភូមិភ្នៀត ៤:វត្តស្វាយជ្រុំស្ថិតនៅភូមិស្វាយឧត្តម ៥:វត្តរតនៈរង្សីបុរាណស្វាយជ្រុំ(ហៅវត្តចាស់)ស្ថិតនៅភូមិស្វាយជ្រុំ ៦:ស្វាយទងស្ថិតនៅភូមិអង្គាសដី ៧:វត្តសាវាំងស្ថិតនៅភូមិសាវាំង។
=សាសនាគ្រិស្ត=មានវិហារចំនួន១កន្លែង ស្ថិតនៅភូមិភ្នៀតឃុំស្វាយជ្រុំ
=ផ្សារ=គ្មាន
=រមណីដ្ឋាន=គ្មាន
ឯកសារពិគ្រោះ
[កែប្រែ]- គណកម្មការជាតិរៀបចំការបោះឆ្នោត Archived 2010-09-11 at the វេយប៊ែខ ម៉ាស៊ីន.
| |||||||||||||||||
