ចលនាទាមទារឯករាជ្យកូរ៉េ

ចលនាទាមទារឯករាជ្យកូរ៉េ ជាការប្រឹងប្រែងតាមផ្នែកការទូតព្រមទាំងផ្នែកទាហាន ជាបន្តបន្ទាប់ៗដើម្បីរំដោះ កូរ៉េពីការគ្រប់គ្រងរបស់ជប៉ុន ចលនានេះបានចាប់ផ្តើមនៅចុងសតវត្សទី ១៩ ឬដើមសតវត្សទី ២០ ហើយបានបញ្ចប់ដោយការ ចុះចាញ់របស់ប្រទេសជប៉ុន នៅឆ្នាំ ១៩៤៥ ចាប់តាំងពី ជប៉ុនគ្រប់គ្រងកូរ៉េយ៉ាងតឹងរឹងមក។ ចលនាសំខាន់ៗដែលកំពុងដំណើរមានតែនៅក្រៅប្រទេស ប៉ុណ្ណោះ ដោយក្រុមកូរ៉េរស់នៅក្រៅប្រទេសឬពួកបរទេសដែលគាំទ្រពីខាងក្រៅស្រុក

នៅពាក់កណ្ដាលឆ្នាំ១៨០០ជាង ជប៉ុន និងចិន បានបញ្ចប់នយោបាយបិទប្រទេសរបស់ពួកគេពីពួកលោកខាងលិច ប្រទេសជប៉ុនបានបន្តធ្វើទំនើបកម្មយ៉ាងឆាប់រហ័ស។ដោយបង្ខំ ប្រទេសកូរ៉េអោយបើកប្រទេសដូចជប៉ុនដោយបង្ខំ និងគ្រប់គ្រងដែនដីនេះជាផ្លូវការនៅឆ្នាំ១៩១០ ចលនាដំបូង ហៅថាចលនាមីនាទី១ បានកើតមាន នៅឆ្នាំ១៩១៩ ជាចលនាបះបោរដ៏ធំ ដែលបានលិចលឺដល់ប្រទេសលោកខាងលិច។ យ៉ាងណាមិញចលនានេះត្រូវបានបញ្ចប់ដោយ ហិង្សារ ហើយពួកបះបោរដែលរួចខ្លួនពីជប៉ុន ភាគច្រើនបានរត់ទៅប្រទេសចិន។ នៅខែមេសា ឆ្នាំ១៩១៩ កូរ៉េបានបង្កើត រដ្ឋាភិបាលបណ្តោះអាសន្ននៃសាធារណរដ្ឋកូរ៉េនៅខាងក្រៅ ពេលសង្គ្រាមលោកលើទី២បានចាប់ផ្ដើម នៅឆ្នាំ១៩៤១។ ចិនបាន

ចូលរួមជាមួយពួកសម្ព័ន្ធមិត្តប្រឆាំងនិងជប៉ុន អំឡុងសង្គ្រាមរវាង ចិននិងជប៉ុន។ ប្រទេសចិនបានព្យាយាមទាមទារអោយប្រទេសខាងពួកសម្ព័ន្ធមិត្ត ទទួលស្គាល់ប្រទេសកូរ៉េ និងរដ្ធាភិបានបណ្ដុះអាសន្នកូរ៉េ។ ប៉ុន្តែ សហរដ្ធអាមេរិច នៅស្ទាក់ស្ទើរ តើប្រជាជនកូរ៉េបានត្រៀមខ្លួនក្នុងការក្លាយជាប្រទេសឯករាជ្យហើយឬនៅ ហើយក៏បានប្រកាស ថានិងចែកការគ្រប់គ្រង់ប្រទេសកូរ៉េទៅពួកសម្ព័ន្ធមិត្ត។ ជម្លោះក៏បានកើតឡើងក្រោយ ជប៉ុនបានចាញ់សង្គ្រាម ពេលសូវៀតបានប្រយុទ្ធនិងជប៉ុន សូវៀតក៏ចង់បានចំណែកនៃដែនដីកូរ៉េក្នុងការគ្រប់គ្រងផងដែល ក្រោយមកដែនដីទាំងពីក៏បានចែកជាពី ផ្នែកគឺ កូរ៉េខាងជើង ដែលមានសូវៀតជាអាណាព្យាបាល និង កូរ៉េខាងត្បូងដែលមានអាមេរិចជាអាណាព្យាបាល ថ្ងៃទី១៥ ខែសីហា ជាថ្ងៃឈប់សម្រាករបស់ប្រទេសទាំងពី និងក៏ជាថ្ងៃប្រកាស ឯករាជ្យ