Jump to content

នាវាចម្បាំងជប៉ុន យ៉ាម៉ាតូ

ពីវិគីភីឌា
រូបរបស់នាវាចម្បាំងយ៉ាម៉ាតូ

យ៉ាម៉ាតូ ត្រូវ​បាន​គេ​រចនា​ឡើង​ដើម្បី​ទប់ទល់​នឹង​​នាវា​ចម្បាំង​ដ៏​ល្អ​លេខ​មួយ​របស់ ​សហរដ្ឋ​អាមេរិក ដែល​ជា​គូប្រជែង​សំខាន់​របស់​ជប៉ុន​នៅ​តំបន់ប៉ាស៊ីហ្វិក។ នាវានេះត្រូវបានគេសាងសងនៅក្នុងឆ្នាំ ១៩៣៧ ហើយត្រូវបានណែនាំអោយក្លាយជានាវាផ្លូវការបន្ទាប់ពីមួយសប្តាហ៍ក្រោយ ការវាយប្រហារលើកំពង់ផែ Pearl Harbor ក្នុងខែធ្នូឆ្នាំ ១៩៤១ ។ ពេញមួយឆ្នាំក្នុងអំឡុង1942 នាងបានបម្រើការជា នាវាទី១ ឬ នាវាសំខាន់បំផុត នៃ កងនាវាចរចម្រុះ ហើយនៅខែមិថុនា ឆ្នាំ ១៩៤២ ឧត្តមនាវីឯក Isoroku Yamamoto បានដឹកនាំកងនាវាពី របស់កន្លែងបញ្ជារនាវាយ៉ាម៉ាតូក្នុងអំឡុងពេល សមរភូមិ Midway ដែលជាការបរាជ័យដ៏មហន្តរាយសម្រាប់ប្រទេសជប៉ុន។ នាវាមូសាសុី បានចូលកាន់តំណែងជានាវាចម្បាំង Combined Fleet នៅដើមឆ្នាំ ១៩៤៣ ហើយ Yamato បានចំណាយពេលនៅសល់ក្នុងឆ្នាំនោះផ្លាស់ប្តូររវាងមូលដ្ឋានទ័ពជើងទឹកជប៉ុន Truk និង Kure ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងរបស់អាមេរិក។ នៅខែធ្នូ ឆ្នាំ ១៩៤៣ Yamato ត្រូវបានមីសុីលក្រោមទឹកបាញ់ត្រូវ ដោយនាវាមុជទឹកអាមេរិចដែលត្រូវការការជួសជុលនៅ Kure ជាកន្លែងដែលនាវានេះត្រូវបានជួសជុលជាមួយនឹងកាំភ្លើងប្រឆាំងយន្តហោះ និងរ៉ាដាបន្ថែមនៅដើមឆ្នាំ ១៩៤៤ ។ ទោះបីជាមានវត្តមាននាវានេះនៅឯសមរភូមិសមុទ្រហ្វីលីពីន ក្នុងខែមិថុនាឆ្នាំ ១៩៤៤ ក៏ដោយក៏នាវានេះមិនបានចូលរួមក្នុងសមរភូមិដែរ។

ពេលវេលាតែមួយគត់ដែល Yamato បានបាញ់កាំភ្លើងធំរបស់នាងទៅកាន់គោលដៅផ្ទៃសត្រូវគឺនៅខែតុលា ឆ្នាំ ១៩៤៤ នៅពេលដែលនាងត្រូវបានបញ្ជូនទៅចូលរួមប្រយុទ្ធជាមួយកងកម្លាំងអាមេរិកដែលឈ្លានពានហ្វីលីពីនដើម្បីរំដោះហ្វីលីពិនពីអធិរាជជប៉ុន ក្នុងអំឡុងពេល សមរភូមិឈូងសមុទ្រ Leyte ។ ខណៈពេលដែលមានការកំពុងគំរាមកំហែងថានិងបាញ់អោយលិចនាវាដឹកជញ្ជូនទាហានអាមេរិក ពួកគេបានជួបនិងនាវាផ្ទុកយន្តហោះខ្នាត់តូចនៃក្រុម Task Force 77 របស់ កងទ័ពជើងទឹកអាមេរិក "Taffy 3" នៅក្នុង សមរភូមិ Off Samar យ៉ាម៉ាតូបានបាញ់ពន្លិចឬជួយបាញ់ពន្លិច USS Gambier Bay និងនាវាពិឃាត USS Johnston និង Hoel ។ នាវាជប៉ុនបានត្រលប់មកវិញបន្ទាប់ពីត្រូវបានទទួលការវាយប្រហារតាមអាកាសរបស់អាមេរិកបានបញ្ចុះបញ្ចូលអោយពួកគេគិតថាពួកគេកំពុងចូលរួមប្រយុទ្ធជាមួយកងនាវាផ្ទុកយន្តហោះដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក ហេតុនាំអោយពួកគេដកថយ។

ក្នុងកំឡុងឆ្នាំ ១៩៤៤ តុល្យភាពនៃអំណាចរវាងកងទ័ពជើងទឹកទាំងពីរនៅប៉ាស៊ីហ្វិកបានប្រែក្លាយយ៉ាងខ្លាំងហើយនៅដើមឆ្នាំ ១៩៤៥ កងនាវារបស់ជប៉ុនត្រូវបានចុះខ្សោយ និងត្រូវបានរំខានយ៉ាងធ្ងន់ធ្ងរដោយកង្វះខាតប្រេង។ នៅក្នុងការប៉ុនប៉ងរារាំងដើម្បីបន្ថយល្បឿន របស់ពួកសម្ព័ន្ធមិត្ត យ៉ាម៉ាតូ ត្រូវបានបញ្ជូនទៅ បេសកកម្មផ្លូវមួយ ទៅកាន់ កោះអូគីណាវ៉ា ក្នុងខែមេសា ឆ្នាំ ១៩៤៥ ដោយមានបញ្ជាឱ្យទៅឆ្នេរនៅកោះអូគីណាវ៉ា និងប្រយុទ្ធរហូតដល់ការបំផ្លាញខ្លួនឯងដើម្បី ការពារកោះនេះ។ ក្រុមការងារជប៉ុនត្រូវបានប្រទះឃើញនៅភាគខាងត្បូងនៃ Kyushu ដោយនាវាមុជទឹក និងយន្តហោះរបស់សហរដ្ឋអាមេរិក ហើយនៅថ្ងៃទី ៧ ខែមេសា ឆ្នាំ ១៩៤៥ នាវានេះត្រូវបានលិចដោយយន្តហោះទម្លាក់គ្រាប់បែកដែលមានមូលដ្ឋានលើនាវាផ្ទុកយន្តហោះអាមេរិក និងយន្តហោះទម្លាក់គ្រាប់បែក torpedo ជាមួយនឹងការបាត់បង់នាវិកភាគច្រើនរបស់នាវា។

ការរចនានិងការសាងសង់

[កែប្រែ]

ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៣០ រដ្ឋាភិបាលជប៉ុនបានអនុម័តចលនា ជ្រុលនិយម មួយក្នុងគោលបំណងពង្រីក អាណាចក្រជប៉ុន យ៉ាងខ្លាំង។ ជប៉ុន​បាន​ដក​ខ្លួន​ចេញ​ពី ​សម្ព័ន្ធប្រជាជាតិ ​ក្នុង​ឆ្នាំ ១៩៣៤ ដោយ​បោះបង់​កាតព្វកិច្ច​សន្ធិសញ្ញា។ បន្ទាប់ពីការដកខ្លួនចេញពី សន្ធិសញ្ញាកងទ័ពជើងទឹកវ៉ាស៊ីនតោន ដែលបានកំណត់ទំហំ និងអំណាចនៃកប៉ាល់នៅរាជធានី កងនាវាចររបស់អធិរាជជប៉ុនបានចាប់ផ្តើមការរចនានៃនាវាចម្បាំងធុនធ្ងន់ថ្មីហៅថា ប្រភេទយ៉ាម៉ាតូ។ អ្នករៀបចំផែនការរបស់ពួកគេបានទទួលស្គាល់ថា ប្រទេសជប៉ុននឹងមិនអាចប្រកួតប្រជែងជាមួយនឹងទិន្នផលនៃការផលិតកប៉ាល់របស់កងទ័ពជើងទឹកអាមេរិក ដូច្នេះនាវា ៧០,០០០ ប្រភេទYamato ត្រូវបានរចនាឡើងដើម្បីឱ្យមានសមត្ថភាពចូលរួមជាមួយនាវាចម្បាំងសត្រូវជាច្រើនក្នុងពេលតែមួយ។

កប៉ាល់Yamato ជាកប៉ាលដែលជានាំមុខគេ ត្រូវបាន ដាក់ នៅ កំពង់ផែរកូរេ ទីក្រុង Hiroshima នៅថ្ងៃទី ៤ ខែវិច្ឆិកាឆ្នាំ ១៩៣៧ នៅក្នុងកន្លែងចតដែលត្រូវតែកែសម្រួលដើម្បីផ្ទុកទូកដ៏ធំសម្បើមនេះ។ [] ចំណត​ត្រូវ​បាន​ជីក​ជ្រៅ​មួយ​ម៉ែត្រ ហើយ​រថយន្ត​ស្ទូច​ដែល​អាច​លើក​បាន​ដល់​ទៅ ៣៥០ តោន​ត្រូវ​បាន​ដំឡើង។ ការផលិតត្រូវបានយកធ្វើជារឿងសម្ងាត់ត្រូវបានរក្សានៅទូទាំងសាងសង់ទាំងមូល [] វាត្រូវបានដំឡើងនៅលើផ្នែកនៃ ចតស្ងួត ដើម្បីមើលកប៉ាល់ពីទិដ្ឋភាព។ យ៉ាម៉ាតូ ត្រូវបានបើកដំណើរការនៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ១៩៤០ ដោយមានប្រធានក្រុម (ក្រោយមកឧត្តមនាវីឯក) Miyazato Shutoku ជាអ្នកបញ្ជា។

គ្រឿងសព្វាវុធ

[កែប្រែ]
A view over a dock containing a large warship in the final stages of construction. Hills and a town can be seen across the harbor, a number of other ships are visible in the middle distance, and filling the foreground the warship's deck is littered with cables and equipment.
យ៉ាម៉ាតូ នៅជិតចុងបញ្ចប់នៃ ការសម របស់វា, ២០ កញ្ញា ១៩៤១

យ៉ាម៉ាតូ មានកាំភ្លើងធំទំហយក្ស ៩ ដើម។ ក្នុងមួយដើមៗមានទំហកានុងប្រហែល ៤៧ សង់ទីម៉ែត្រ និង ប្រហែង ២៧ ម៉ែត្រ និងមានទម្ងន់ប្រហែល ១៤៧តោន វាអោយបាញ់ គ្រាប់ផ្ទុះកម្រិតខ្ពស់បាន និងអាចគ្រាប់បាញ់ទម្លុះពីរយៈចម្ងាយ២៧គីឡូម៉ែត្របាន។ ហើយការមានកាំភ្លើងយន្ត ៤ដើម ប្រភេទ ១៥៥មីលីម៉ែត្រ ហើយកាំភ្លើងប្រឆាំងយន្តហោះ ២៤ដើម ទំហ ២៥មីលីម៉ែត្រ

បម្រើការ

[កែប្រែ]

ការសាកល្បង និងប្រតិបត្តិការដំបូង

[កែប្រែ]
យ៉ាម៉ាតូ ក្នុងអំឡុងពេលសាកល្បងនៅសមុទ្រ ខែតុលា ឆ្នាំ ១៩៤១
ឧត្តមនាវីឯក Isoroku Yamamoto និងបុគ្គលិករបស់គាត់ ថតរូបជាមួយកាំភ្លើងខ្លី 18.1 អ៊ីញ (46 សង់ទីម៉ែត្រ) របស់ Yamato នៅថ្ងៃទី 20 ខែធ្នូ ឆ្នាំ 1941 ។

ក្នុងកំឡុងខែតុលា ឬខែវិច្ឆិកា ឆ្នាំ ១៩៤១ Yamato បានឆ្លងកាត់ ការសាកល្បងនៅក្នុងសមុទ្រដោយល្បឿនឈានដល់ល្បឿនអតិបរមាណ ៥៧គីឡូម៉ែត្រក្នុងមួយម៉ោង ហេតុតែសង្គ្រោមកាន់ខិតជិតមកដល់ ជប៉ុនសាងសង់នាវាយ៉ាងប្រញាប់បំផុត ដូចនៅឆ្នាំ ១៩៤១ ខែឆ្នូរ ថ្ងៃទី១៦ យ៉ាម៉ាតូបានដាក់ចូលក៏ប្រើប្រាស់ដូចការគ្រាងទុក

នៅខែកុម្ភៈ ថ្ងៃទី១២ ឆ្នាំ១៩៤២ យ៉ាម៉ាតូបានក្លាយជានាវានាំមុខ កងនាវាជប៉ុន ដឹកនាំដោយលោក អ៊ីសូរ៉ូខូ យ៉ាម៉ាមូតូ មេបញ្ជាការ កងនាវាជប៉ុន។ ហើយគាត់បានរៀបចំផែនការ ប្រយុទ្ធទ្រង់ទ្រាយធំ នៅ Midway ជាមួយពួកកងទ័ពជើងអាមេរិច។ លោកអ៊ីសូរ៉ូខូ យាមាមូតូ មានភាពល្បីល្បាញដោយសារ ស្នាដៃរបស់លោក ក្នុងសង្គ្រោម រុស្សី-ជប៉ុន នៅក្នុងសង្គ្រោមស៊ូស៊ីម៉ា និងការវាយប្រហារផែរផើល ហាបឺ។ បន្ទាប់ពីសាកល្បងប្រយុទ្ធរួចរាល់ យ៉ាម៉ាតូបានចាកចេញពីផែរហុីរ៉ូសុីម៉ា នៅខែមីនា ថ្ងៃទី២៧ ដើម្បីចូលរួមជាមួយ ក្រុមនាវាខ្នាតធំផ្សេងទៀត ប៉ុន្ដែអាមេរិចបានបំបែកកូដ សម្ងាត់ជប៉ុនមុន ក៏បានដឹងផែនការទាំងអស់ នៅសង្គ្រោមនៅ midwayក្នុង សង្គ្រោមនោះ ជប៉ុនបានខូចនាវាផ្ទុកយន្តហោះចំនួន ៤ និង យន្តហោះទម្លាប់គ្រាប់បែក ៣៣២ គ្រឿ។ លោកយ៉ាម៉ាមូតូបានបញ្ជាកងនាវាជប៉ុនទាំងអស់ពីកន្លែងបញ្ជាក្នុងយ៉ាម៉ាតូតែម្ដង ប៉ុន្ដែសង្គ្រោមនៅឆ្ងាយពេក យ៉ាម៉ាតូមិនអាចចូលរួមប្រយុទ្ធទាន់ពេលទេ។ នៅខែមិថុនា ថ្ងៃទី ៧ លោក ម៉ាម៉ាមូតូប្រាប់ក្រុមនាវាដែលនៅសល់អោយទៅ ហាសុីរ៉ាជីម៉ា ហើយបន្តទៅកំពង់ផែរកូរេ

យ៉ាម៉ាតូ បានបោះយុថ្កាចេញពីនាវា នៅផែរTruk ឆ្នាំ ១៩៤៣
បុគ្គលិកកងទ័ពជើងទឹករបស់អធិរាជជប៉ុន មកពីទីស្នាក់ការកណ្តាលនៃកងនាវាចររួមបញ្ចូលគ្នានៅលើនាវា យ៉ាម៉ាតូ មុនចូលឆ្នាំថ្មី ឆ្នាំ ១៩៤៣ ។

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ១៩៤៣ យ៉ាម៉ាតូ បានជំនួសដោយ នាវាម៉ូសាសុី ជានាវានាំមុខវិញ ចាប់តាំងពីមកដល់ កំពង់ផែរTruk នៅឆ្នាំ ១៩៤២ ខែសីហា រហូតដល់ ឆ្នាំ១៩៤៣ ខែមីនា ថ្ងៃទី៨ យ៉ាម៉ាតូបានចាកចេញពីផែរតែមួយដង់ប៉ុណ្ណោះ នៅខែមីនា ថ្ងៃទី៨ នាវានេះបានដើរល្បាតទៅ យ៉ូគូសូគូ។ ហើយបន្តទៅ កំពង់ផែរកូរេ នៅថ្ងៃទី ១៤ ខែមីនា។

យ៉ាម៉ាតូ បានអមដំណើរប្រតិបត្តិការដឹកជញ្ជូន BO-1 ពី Truk ទៅ យ៉ូកូសូកា ក្នុងអំឡុងខែធ្នូ ១២-១៧ ។ បន្ទាប់មក ក៏ព្រោះតែ យ៉ាម៉ាតូ និង មូសាសុី មានកន្លែងច្រើន ហើយមានអាវក្រោះការពារដ៏រឹង គេសម្រេចចិត្តយកនាវាទាំងពី ដឹកសម្ភារៈ និង ទាហាន។ ប៉ុន្ដែពេលកំពុងធ្វើដំណើរការស្រាប់តែ ក្រុម នាវាយ៉ាម៉ាតូត្រូវបាន នាវាមុជទឹកបាញ់ប្រហារ។ វាបានបាញ់មីសុីលក្រោមទឹក ៤ គ្រាប់ មួយគ្រាប់បានបាញ់ត្រូវ នាវាយ៉ាម៉ាតូ។ មីសុីលក្រោមទឹកនោះបាមធ្វើអោយ ផ្ទុះនិងធ្លុះប្រហោងប្រហែល ២៥ម៉ែត្រ នៅផ្នែកខាងស្ដាំខាងក្រោយនាវា ជិត អាវក្រោះការពារត័រពី ទឹកសមុទ្របានច្រៀបចូលប្រហែល ៣០០០ តោន ប៉ុន្តែវានៅតែអាចធ្វើដើម្បីមកផែរវិញ

នៅថ្ងៃទី ១៦ ខែមករា យ៉ាម៉ាតូ បានមកដល់ Kure ដើម្បីជួសជុលការខូចខាតហើយត្រូវបានចតនៅផែរស្ងួត។ ចតរហូតដល់ថ្ងៃទី៣ខែកុម្ភៈ។ អំឡុងពេលជួសជុល អាវក្រោះថ្មីបានដាក់ចូលជាមួយរាង ៤៥ ដឺក្រេ ដើម្បើការពារប្រឆាំងនិងមីសុីលក្រោមទឹកលើកក្រោយ។ វាក៏ធ្លាប់ត្រូវបានគេគ្រោងបន្ថែមអាវក្រោះដែកថ្មីដែលមានទម្ងន់ ៥០០០ តោនតែត្រូវបានបដិសេព ដោយសារវាអោយធ្វើអោយនាវាធ្ងន់ខ្លាំងពេក និងលិចជ្រៅចូលសមុទ្រ ចាប់តាំងពី ថ្ងៃទី២៥ ខែកុម្ភៈ ដល់ ថ្ងៃទី១៨ខែមីនា យ៉ាម៉ាតូបានចតនៅផែរស្ងួតម្ដងទៀត។ កាំភ្លើងយន្តកាណុង ៣ ប្រភេស ១៥៥មីលីម៉ែត្រ ត្រូវបានដកចេញ ជំនួសដោយ កាំភ្លើងយន្តកាណុងពីរ ប្រឆាំងនិងយន្តហោះ ទំហ ១២៧មីលីម៉ែត្រវិញ។ មីសុីលក្រោមទឹក ៨គ្រាប់ និង កាភ្លើងយន្ត ២៥មីលីម៉ែត្របានបន្ថែម។ ឥឡូវនេះវាមាន ការភ្លើងយន្តប្រភេទ ១២៧មីលីម៉ែត្រចំនួន ២៤ដើម និង ១៦២ដើម នៃកាំភ្លើង ប្រឆាំងយន្តហោះទំហ ២៥មីលីម៉ែត្រ វាការបានបន្ថែមរបាំង អោយនាវិកកាន់កាំភ្លើហយន្តដែល ហើយ និង រ៉ាដា

សមរភូមិសមុទ្រហ្វីលីពីន

[កែប្រែ]
រូបទ្រង់ទ្រាយ យ៉ាម៉ាតូ នៅពេលដែលវាបានបង្ហាញខ្លួននៅឆ្នាំ ១៩៤៤-១៩៤៥ (រចនាសម្ព័ន្ធជាក់លាក់ចាប់ពីថ្ងៃទី ៧ ខែមេសាឆ្នាំ ១៩៤៥)

នៅដើមខែមិថុនាឆ្នាំ 1944 Yamato និង Musashi ត្រូវបានម្តងទៀតប្រើជាការដឹកជញ្ជូនកងទ័ព លើកនេះដើម្បីពង្រឹងយោធភូមិភាគ និងការពារកងទ័ពជើងទឹកនៃកោះ Biak ដែលជាផ្នែកមួយនៃ ប្រតិបត្តិការ Kon ប៉ុន្ដែវាបានឈប់ ក្រោយ នាវាផ្ទុកយន្តហោះអាមេរិចបានទម្លាប់គ្រាប់បែកនិងវាយប្រហារលើកោះ ម៉ារីណា។ ជប៉ុនបានរៀបទ័ពសារថ្មី ដាក់បញ្ចូល នាវានៅសល់អោយក្លាយជា ក្រុមនាវាចម្បាំងដ៏ធំមួយ ប៉ុន្ដែ នាវាជប៉ុនជាពិតជាខ្សោយណាស់បើ ធៀប និង អាមេរិច ទាំង បទពិសោធន៍ និង ចំនួន។ ចាប់តាំងពីខែមិថុនា ថ្ងៃទី ១៩ ដល់ ២៣ បានចូលរួមចំណែក ក្នុងសមរភូមិនៅហ្វីលីពិន ជប៉ុនបានបាត់បង់ នាវាផ្ទុកយន្តហោះ ៣ គ្រឿង និង យន្តហោះទម្លាក់គ្រាប់បែក ៤២៦ គ្រឿង។ យ៉ាម៉ាតូបានច្រឡំបាញ់ យន្តហោះខ្លួនឯង ធ្វើអោយគ្មានការចូលរួមសំខាន់ណាពីរយ៉ាម៉ាតូទេ ក្រោយពីចាញ់ក្នុងសមរភូមិនោះ ម៉ាយ៉ាតូបានត្រឡប់មកជប៉ុនវិញ នៅខែមិថុនា ថ្ងៃទី២៤ ហើយបានបន្ថែម កាំភ្លើងយន្តកាណុង ៣ ប្រឆាណងយន្តហោះ ចំនួន ៣ និងប្រព័ន្ធបាញ់ដោយមានសុវត្តិភាព។ ក្នុងខែ កក្កដា នាវា យ៉ាម៉ាតា និង មូសាសុី បានល្បាតទៅ កោះ Lingga ដើម្បីយកប្រេងនៅ East indie។

សមរភូមិឈូងសមុទ្រ លីតេ

[កែប្រែ]
A close view of a large warship from almost directly overhead. Her wake is streaming out behind her and two trails of smoke are visible: a faint plume near her smokestack and a much thicker white plume partially obscuring her foremost main gun turret.
យ៉ាម៉ាតូ បន្ទាប់ពីរងការវាយប្រហារដោយគ្រាប់បែកក្នុង សមរភូមិសមុទ្រ Sibuyan នៅថ្ងៃទី 24 ខែតុលាឆ្នាំ 1944; ការ​វាយ​ប្រហារ​នេះ​មិន​បណ្តាល​ឱ្យ​មាន​ការ​ខូច​ខាត​ធ្ងន់ធ្ងរ​នោះ​ទេ

រវាងថ្ងៃទី 22 និង 25 ខែតុលា ឆ្នាំ 1944 ដែលជាផ្នែកមួយនៃកងកម្លាំងកណ្តាលរបស់ឧត្តមនាវីឯក Takeo Kurita (ត្រូវបានគេស្គាល់ផងដែរថាជា Force A ឬ First Striking Force) នាវយ៉ាម៉ាតូ បានចូលរួមក្នុងកងនាវាចរដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ - សមរភូមិឈូងសមុទ្រLeyte ។ សង្គ្រោមនេះចាប់ដើម ក៏ព្រោះអាមេរិចបានប្រហារចូលហ្វីលីពិន ចុះចតនៅ លីតេ ជប៉ុនបានចាប់ផ្ដេីមបញ្ចេញ ប្រតិបត្តការ សូកូ ប្រយុទ្ធជាមួយនាវាចម្បាំងអាមេរិចនៅលេតេ។មុនសង្គ្រោម យ៉ាម៉ាតូបានលាបពណ៍ខ្មៅ ដោយប្រើកោកសំណល់ប្រេងនាវា ដើម្បីលាក់ខ្លួននៅពេលយប់ឆ្ពោះទៅ San Bernardino Strait។ នៅខែតុលា ថ្ងៃទី២៣ ពេលល្បាតនៅ ប៉ាឡាវ៉ាន ក្រុមនាវាត្រូវបានវាយប្រហារអោយនាវាមុជអាមេរិច USS-Darter។ នាវាមុជទឹកអាមេរិច បានបាញ់ពន្លិច នាវាពីគ្រឿងរបស់ ជប៉ុន រួមទាំងនាវាដែលបញ្ជារដោយលោក អាតាកូ និងបានបង្កការខូចខាតទៅកាន់នាវាផ្សេងទៀត។ លោក គូរីតាមានរួចផុតពីការស្លាប់ ហើយបានបញ្ជានាវាយ៉ាម៉ាតា ជានាវានាំមុខម្ដងទៀត

សមរភូមិនៃសមុទ្រស៊ីប៊ូយ៉ាន

[កែប្រែ]

នៅថ្ងៃបន្ទាប់ សមរភូមិសមុទ្រស៊ីប៊ូយ៉ាន បានធ្វើឱ្យកងកម្លាំងជបឯុនខូចខាតយ៉ាងខ្លាំងជាមួយនឹងការបាត់បង់នាវាចម្បាំងធុនធ្ងន់មួយគ្រឿងទៀត ដោយបានកម្ទេចនាវាមួយដ៏សំខាន់ក្នុងការការពារប្រឆាំងយន្តហោះរបស់កងនាវាជប៉ុន។ យន្តហោះអាមេរិចវាយប្រហារ បញ្ចេញការវាយប្រហារ ២៥៩ ដង ចេញនាវាផ្ទុកយន្តហោះ។ យន្តហោះទាំងនោះបានទម្លាប់គ្រាប់ទម្លុះអាវក្រោះ ២ គ្រាប់ ដែលធ្វើអោយ យ៉ាម៉ាតូជៀបទឹកប្រហែល ៣,៣៧០ តោន នៃទឹកសមុទ្រ ប៉ុន្ដែវានៅតែអាចប្រយុទ្ធបាន យ៉ាងណាមិញ នាវាដៃគូររបស់វា មូសាសុី ត្រូវរងការវាយប្រហារពី មីសុីលក្រោមទឹក ចំនួន ១៩ គ្រាប់ ព្រមទាំងគ្រាប់បែកទម្លាប់ពីលើ ១៧ គ្រាប់ នាវានោះរងការខូចខាតខ្លាំងពេក ក៏លិចបាត់ទៅ។

សមរភូមិ សាម៉ារ

[កែប្រែ]
Yamato និង Chikuma ចូល សមរភូមិនៅ Samar

យ៉ាម៉ាតូ បានចូលរួម ជាមួយមេបញ្ជាការ គូរីតា ដើម្បីច្បាំងជំនួយពួកអាមេរិច អំឡុង សមរភូមិនៅលេតេ ជា សមរភូមិខាងទឹកធំបំផុតលើលោក នៅខែតុលា ថ្ងៃទី ២៤ មេបញ្ជាការលោក Harley ចេញពីទីតាំង ដើម្បីដេញតាម នាវារបស់លោក គូរីតា ព្រោះលោកបានគិតថា នាវាទាំងនោះកំពុងដកចយ ហើយគាត់បានទុក កងនាវា តូច ឈ្មោះ (Taffy 3) មាន នាវាផ្ទុកយន្តហោះខ្នាតតូច ៦ គ្រឿង នាវាកម្ទេច ៣ គ្រឿង នាវាកម្ទេចល្បឿនលឿន ៤ គ្រឿង។ កងនាវាលោក គូរីតា បានមកដល់ ច្រកសមុទ្រ San Bernardino នៅម៉ោង ៣ កណ្ដាលយប់។ នាវា យ៉ាម៉ាតូ បើកការបាញ់ នៅម៉ោង ៦:៥៧ ព្រឹក ដោយបានបាញ់ប៊ិះត្រូវ តែក៏បង្កការខូចខាតដែលដោយសារការផ្ទុះរបស់គ្រាប់ ម៉ោង ៧:៣០ នាអី យ៉ាម៉ាតូ បាន បាញ់ នាវា USS-Jonhston ដោយគិតថាវាជានាវាកម្ទេច តែតាមវាគ្រាន់តែជា នាវាចម្បាំងខ្នាតមធ្យម បន្ទាប់ពីនាវាចម្បាំងខ្នាតធំប៉ុណ្ណោះ វាបានបាញ់ នាវា USS-Johnston ជាមួយ គ្រាប់កម្រិតមធ្យម ១៥៥មីលីម៉ែត្រ បង្កជាការខូចខាតជាខ្លាំងប៉ុន្តែ មិនបានធ្វើវាលិចទេ។ ប្រហែលម៉ោង ៧:៥០នាទី យ៉ាម៉ាតូ រងការបាញ់ពី USS-Hoel និង Heerman ប៉ុន្តែវាបានគេចផុតពីមីសុីលក្រោមទឹក ប៉ុន្តែនៅតែរងគ្រាប់។ នៅម៉ោង ៨:១០ នាទីព្រឹក វាការដកថយ ហើយបាញ់មក USS-gambier Bay ជាមួយនិងគ្រាន់ ៤៦មីលីម៉ែត្រ ប្រហែលជាម៉ោង ៩:០៧ ព្រឹក USS-gambier បានលិច។ យ៉ាម៉ាតូក៏បានបាញ់និងជួយបាញ់ពន្លិច នាវា USS-Hoelផងដែល។ យ៉ាម៉ាតូបានបាញ់ពន្លិចនិងជួយកម្ទេច នាវាក្នុងក្រុម Taffy 3 ទាំងអស់ អត់តែនាវ USS Samuel B. Roberts. បើទោះជា ជប៉ុនបានបាញ់នាវាអាមេរិចលិចចំនួន ៤ ពិតមែន ក៏ពួកគេបានបាត់បង់ នាវា ៣ ផង ក្នុង នោះមាន សូសាយ៉ា ឆូកៅ ឆីកូម៉ា ដោយសារការបាញ់ពីលើអាកាស។ លោក គូរីតា បានគិតថាគាត់បានបាញ់កម្ទេច កងនាវាផ្ទុកយន្តហោះអាមេរិចចំនួន ២ហើយនិងនាវាខ្នាតមធ្យមខ្លះៗ ហើយក៏បានដកទ័ពទៅវិញ ក្រោយពីសង្គ្រោមបានបញ្ចប់ យ៉ាម៉ាតូបានរងការប៉ះពាល់តិចទួចដោយសារ ការទម្លាប់គ្រាប់បែក។ យ៉ាម៉ាតូបានមកដល់ ប្រ៊ុយណេហើយបានក្លាយជានាវានាំមុខ កងនាវាលេខ២។ នៅខែវិច្ចិកា ថ្ងៃទី២១ ពេលកំពុងដកទៅ កូរេវិញ កងនាវាក៏ត្រូវបានវាយប្រហារពីនាវាមុជទឹកអាមេរិច USS-Sealion។ នាវា កងហ្គោ និងនាវា អ៊ូរាកាសី បានលិច នៅខែវិច្ចិកា ថ្ងៃទី២៥ ឆ្នាំ១៩៤៤មេបញ្ជាការ អារូកា កាសាគូ បើក្លាយជាអ្នកបញ្ជាថ្មីរបស់ យ៉ាម៉ាតូ នៅថ្ងៃទី ១ ខែមករា ឆ្នាំ ១៩៤៥ យ៉ាម៉ាតូ ហារូណា និង ណាកាតូបានបើកដំណើរការ កងនាវាទី១។ ពីរថ្ងៃក្រោយមកយ៉ាម៉ាតូចាកចេញពីផែរស្ងួត ហើយបើកចូលក្នុងសមុទ្រជប៉ុន។ ក្នុងខែមីនា ថ្ងៃទី១៩ អាមេរិចបានបើកការវាយប្រហារដោយក្រុម Task 58.1 ទៅកាន់កំពង់ផែរកូរេ

យ៉ាម៉ាតូ បាញ់ទៅលើ USS White Plains
An overhead view of a large warship partway through a turn to the right. The ship's wake curves around behind her, and the surrounding sea is dotted with large areas of disturbed water and foam.
យ៉ាម៉ាតូ ស្ថិតនៅក្រោមការវាយប្រហារក្បែ កូរេ នៅថ្ងៃទី ១៩ ខែមីនាឆ្នាំ ១៩៤៥
Yamato នៅដើមឆ្នាំ ១៩៤៥
  1. ១,០ ១,១ Cite error: Invalid <ref> tag; no text was provided for refs named johnston123